jump to navigation

ខ្មាសទូ ATM ខែវិច្ឆិកា 30, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , ,
21 comments

ម៉ោង ៤ និង ៣០ ល្ងាច ដល់​ម៉ោង​ខ្ញុំ​ត្រូវ​ចេញទៅ​ផ្ទះ​ហើយ ។ រំពេច​នោះ​ទូរសព្ទ​ចាប់​រោទិ៍​ឡើង៖

មិត្ត​ភ័ក្តិ៖ អា​ឡូ សម្លាញ់ បើក​លុយ ឬ​នៅ? ទៅ​ស៊ី​អី​ខាន​ជួបគ្នា​យូរហើយ

បុទុំ៖ មានអី ល្អ​តើ​កំពុងតែ​ចង់ទៅ​ដែរ តែ​មិនដឹងថា​គ្នា​បើក​ប្រាក់ខែ ឬ​នៅទេ?

មិត្ត​ភ័ក្តិ៖ អ៊‍ីចឹង ជួបគ្នា​ម៉ោង ៥ និង ៣០នាទី កន្លែងចាស់

បុ​ទុំ៖ អ៊ើ!!! ចឹ​ង​ក៏បាន​ដែរ

ទាញ​ម៉ូតូ មក​ឆ្វាច់ ជិះ​សំដៅ​ទៅរក​ធនាគារ​អេ​ ស៊ី លី ដា ដើម្បី​បើក​លុយ ។ ជាទូទៅ​ក្រុមហ៊ុន​របស់ ខ្ញុំ​បើក លុយ​មិនដែល​លើសពី​ថ្ងៃទី ៣០ ទេ​រៀងរាល់ខែ ។ ដក​កាត អេ ធី អឹម ដាក់​ក្នុង​ទួ ពេល​ទៅ​បើក​លុយ ជើង មុនៗ ខ្ញុំ​តែងតែ ត្រួតពិនិត្យ​ទឹកប្រាក់​ថា​តើ ក្រុមហ៊ុន​បញ្ជូនមក ឬ​នៅ តែ​ចំ​ឡែក​​ថ្ងៃនេះ គ្រាន់តែ​វាយ​លេខ សំងាត់​រួច ដក​លុយ​ប្រាវ​ហ្មង ស្រាប់តែ​វា​អត់​ចេញ​លុយ​ម៉ោ អា​លីង វា​ថា​ទឹកប្រាក់​មិន​គ្រប់គ្រាន់​ មិនអាច បើក​បាន 😦 ដល់​ចឹ​ង​ទៅ​ក៏​ចូលទៅ​ត្រួតពិនិត្យ​មើល​ទឹក ប្រាក់​សល់​ មិនបាន​ម៉ា​ម៉ឺន​លុយ​ខ្មែរ​ផង ។ ដល់​ចឹ​ង អត់លុយ​មិនដឹងថា​ទៅ​ស៊ី អី​ជាមួយ​មិត្ត​ម៉េច​នឹង​កើត ក៏​ទាញ​ទូរ​សព្ទ​ហើយ​តេ​ទៅ​មិត្ត​ភ័ក្តិ

បុ​ទុំ៖ អា​ឡូ!!! ដល់.ក ហើយ​ពួកម៉ាក​អើយ ​ង៉ៃ ៣០ ហើយ​កន្លែង​គ្នា​អត់​ទាន់​បើក​លុយ​ទេ

មិត្ត​ភ័ក្តិ៖ មិន​អី ទេ​ចាំ​ខ្ចី​គ្នា​ក៏បាន​ដែរ​ថ្ងៃ​នេះនោះ អ្ហែង​ម៉ោ ឬអត់?

បុ​ទុំ៖ អ៊ើ ចឹ​ង​អ្ហែង ចាំ​គ្នា​នៅ​ហ្នុ​ង​ហើយ​តិច​ទៀត​ជួបគ្នា

ហ៊ើ! គិត​ទៅ​មិនទាន់​ទាំង​បើក​ប្រាក់ខែ​ផង ខ្ញុំ​ជំពាក់​គេ​បាត់ទៅហើយ 😦 ចឹ​ង​បាន​ថា ការងារ​គឺ​គ្រាន់តែ បាន​ម៉ា​រស់​មែន​ ដូច​អង់គ្លេស​គេ​ថា JOB ន័យ​ពេញ​គឺ Just Over Broke ។

រដ្ឋាភិបាលខ្មែរសម្រចសាងស្តូបនៅជិតស្ពានពេជ្រ ខែវិច្ឆិកា 24, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , ,
3 comments

លឺសូរ​ដំណឹង​នេះ ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប ខ្ញុំ​ក៏ដូចជា​ខ្មែរ​ជិត ១៤លាន​នាក់​ទៀត មាន​សេចក្តី​សប្បាយ​រីក រាយ​ជា​ពន់ពេក​គ្មានអ្វី​ថ្លែង​បាន ដោយ​រដ្ឋាភិបាល បា​នស​ម្រ​ច​សាងសង់ ស្តូប សម្រាប់​គោរព​ដល់​វិញ្ញាណ​ក្ខ័​ន្ធ ដល់​អ្នក​ដែល​បាន​ស្លាប់​នា​រាត្រី ថ្ងៃទី ២២ វិច្ឆិកា ទីតាំង​គឺ​ទុកឱ្យ​អភិបាល រាជធានី​ភ្នំពេញ​ចាត់ការ គឺ​នៅ​ជិត​ស្ពាន​ពេជ្រ​នេះ​តែម្តង ។ ដំណឹង​នេះ​អ្នក​ទាំងអស់គ្នា ប្រាកដជា​សប្បាយ ដូច​ខ្ញុំ​ដែរ គ្រានតែ​លឺ​ទាយ​ទៅ​មើលថា​ថវិកា​ពី​ណា​មក​នឹង​យកមក​ក៏​សាង​ស្តូប​នេះ ក្នុង​ចិត្ត​អ្នក​ស្រឡាញ់ ជាតិខ្មែរ​នឹង​គិត​គ្រប់គ្នា​ថា ការចំណាយ​ទាំងអស់​គឺជា​ថវិកា​របស់​រដ្ឋ តែ​ផ្ទុយទៅវិញ រដ្ឋាភិបាល​ដ៏មហា​ឆ្លាត រ​បស់​យើង បែ​ជា​យក​ថវិកា​របស់​មូ​និ​ធិ​ប៉ុស្តិ៍​បាយ័ន និង ស៊ី ធី អ៊ិន សម្រាប់​ការសាងសង់​នេះ​ទៅ​វិញ ។ ខ្ញុំ​ក៏​អរគុណ​អ្នក​ដែល​ផ្តួច​ផ្តើមគំនិត​ក្នុងការ​សាងសង់​ស្តូប​នេះ​ឡើង ដើម្បី​រំលឹក​ដល់​អ្នកស្លាប់​រាប់​រយ​អ្នក​ដែល ស្ថិតក្នុង​ក្រអៅបេះដូង​កូន​ខ្មែរ​គ្រប់រូប ហើយក៏​សូម​សរសើរ អស់ពីដួងចិត្ត​ចំពោះ​គំនិត​ដ៏​ថ្លៃថ្លា ដែល​នឹកឃើញ​យកលុយ​មូ​និ​ធិ​មក​សាងសង់ គំនិត​អី​ល្អជាងនេះ​បែប​នឹក​មិនឃើញ​ទេ ។ សូម​អាន​ដើមអម្ពិល​បន្ថែម

អាន​ផងដែរ៖

ដើរលេងថ្ងៃបញ្ចប់បុណ្យអុំទូក

សែនព្រេនក្រោយមហាសោកនាដកម្ម

វិភាគដ្យាក្រាមពីមូលហេតុនៃសោកនាដកម្ម ២២ វិច្ឆិកា

ពុទ្ធទំនាយមកដល់ឆ្នាំ ២០១២ និង បញ្ចប់នៅឆ្នាំ ២០១៤ ខែវិច្ឆិកា 24, 2010

Posted by អែម ចាន់​បុទុំ in ជំនឿ.
Tags: ,
20 comments

ពេល​ពុទ្ធទំនាយ​ជិត​ចប់​នោះ មនុស្ស​ក្នុង​ពិភពលោក​នឹង​ក្លាយជា​ជន​តិរច្ឆាន យកខុស​ជា​ត្រូវ អាក្រក់ ថា​ល្អ ស​ជា​ខ្មៅ​គោរព​ព្រាយ​ជា​ព្រះ  សំពះ​ប្រែ​ត​ជួស​ព្រហ្ម មេបា​អោបដៃ​អង្គុយ​យំ ព្រោះតែ​បាត់​ព្រហ្ម​វិហារធម៌ ឳ​ពុក រំលោភ​កូន ចៅ​រំលោភ​ជីដូន កូន​សម្លាប់​ឳ​ពុក ស្តេច​អស់​រិ​ទ្ធិ​ត្បិត​គ្មាន​ទសពិតរាជធម៌ សាសនា រុះ​រោយ សង្ឃ​ទ្រួ​ស្ត​សីល វត្ត​រីក​ជា​វាំង ឧ​កញ្ញា​នាម៉ឺន​មន្ត្រី ក្បត់​ញាតិ​មាតុភូមិ និង តួនាទី អាកាសធាតុ​ប្រែ ប្រួល មាន​រន្ទះបាញ់ ព្យុះភ្លៀង ពួក​ចោរហារយ​ចេញ ប្រជានុរាស្ត្រ​រង​ទុក្ខ​ខ្លោចផ្សារ​ពន់ពេក នេះ​ជាហេតុ មកពី​មនុស្សលោក ឆ្កូត​វង្វេង​និង​វាល​បី និង អន្លង់​បួន ។

១. កុលា​ហល៖ កើតមាន​យ៉ាងខ្លាំង​នា​ដើម​ឆ្នាំឆ្លូវ ថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០០៩ ផ្ទៃមេឃ​ប្រែប្រួល​មាន​ព្រះ អាទិត្យ ពីរ​វង់ មួយ​ធំ​មួយ​តូច អ្នក​នៅ​ភាគខាងត្បូង​នៃ​ផែនដី មើលឃើញ​ពួក​ពោធិ៍​លេច​រំសាយ និង ពោធិ៍បាយ​ចេញ​ព្រោងព្រាត តាំងខ្លួន​ដណ្តើម​គ្នា​អ្នក​មានបុណ្យ ។ (ពេល​កលា​ហល ដល់ )

២. នៅ​ខែ ឧសភា ឆ្នាំ ២០១១ នៅ​ទិសខាងកើត​មាន​ព្រះអាទិត្យ​ពីរ​ដួង​ប៉ុនគ្នា ព្រះអាទិត្យ​ចាស់​នៅ​ខាង ឆ្វេង ព្រះអាទិត្យ​ថ្មី​រះ​នេះ​ជា​សេនា​ដែក  ភ្នែក​ប្រាក់​មកជួយ​ព្រះពុទ្ធសាសនា និង ជា​ពេល​អ្នក​មានបុណ្យ យាង​ចេញ ជួយ​ចម្លង​និស្ស័យ​សត្វលោក គឺ​យកតែ​សត្វលោក​ដែល​មិន​វង្វេង នឹង​វាល​បី គឺ លោភៈ មោហៈ និង ទោសៈ ហើយ​អន្លង់​បួន​គឺ មាសប្រាក់ ឋានៈ យស​សក្តិ អំណាច និង​ស្រី​ស្រា ល្បែង​ពាលា កាន់ សីល ប្រាំ​មាន​ជំនឿ​លើ​បុណ្យ​បាប

នៅមានត

សែនព្រេនក្រោយមហាសោកនាដកម្ម ខែវិច្ឆិកា 23, 2010

Posted by អែម ចាន់​បុទុំ in ជំនឿ.
Tags: , ,
7 comments

  • និយាយ​សង្ខេប​ពី​អ្នកស្លាប់ និង រ​បូស

គិត​មកដល់​ម៉ោង​ប្រមាណ​ជា​ពីរ​រសៀល​ថ្ងៃទី ២៣ ខែ វិច្ឆិកា នេះ តាម​ដែល​ព័ត៌មាន កម្ពុជា​ថ្មី បាន​ផ្សាយ​ថា ចំនួន​អ្នក​ស្លាប់មាន ៣៤៤ ស្ត្រី ២០៧នាក់ នាក់​ជា​ចំនួន​ផ្លូវការ​ទទួលបាន​ពី​គ្រប់​បណ្តា​មន្ទី ពេទ្យ​រដ្ឋ និង ឯកជន ចំណែក​អ្នករងរបួស​គិត​មកដល់​ល្ងាច​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០ មាន​ចំនួន៣៨៦នាក់

  • ទឹកប្រាក់​ឧបត្ថម​សម្រាប់​ជនរងគ្រោះ

នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម​ទឹកប្រាក់ ៥លាន​រៀល សម្រាប់​អ្នក​ដែល​បាត់​បងជីវិត និង ចំនួន ១លាន​រៀល សម្រាប់​អ្នករងរបួស ។ ដូចគ្នានេះដែរ ថៅកែ​កោះ​ពេជ្រ បាន​ឧបត្ថម​ទឹកប្រាក់​ចំនួន ៤លាន រៀល សម្រាប់​អ្នកស្លាប់ និង ៨០ ម៉ឺន សម្រាប់​អ្នករងរបួស ។ នៅក្នុង​នោះ​ក៏មាន​មូ​និ​ធិ​ប៉ុស្តិ៍ បាយ័ន​ធ្វើការ ផ្សាយ​បន្ត​បន្ទាប់ពី​អ្នក​ឧបត្ថមផ្សេងៗទៀត​ជាច្រើន​ផងដែរ ចំនែក​រួប​ខ្ញុំ​ផ្ទាល់​ក៏បាន​ជួយ​ឧបត្ថម​ចំនួន ១ម៉ឺន​រៀល ផងដែរ ។

  • ការ​សែនព្រេន

ខ្ញុំ​បានឃើញ​ផ្ទះ​របស់​បងប្អូន​នៅ​ជិត​ផ្ទះ​របស់ខ្ញុំ នាំគ្នា​សែនព្រេន តាម​ប្រពៃណី​ខ្មែរ ខ្ញុំ​បាន​សាកសួរ អ៊ុំ​ស្រី ម្នាក់​នៅ​ជិត​ផ្ទះ គាត់​ថា​សែន​តាម​ទំ​ល្លៀម​ទម្លាប់ ចាស់​ពី​ដើម ឱ្យតែ​មានរឿង​គ្រោះ​ថា្នក់​អី​កើតឡើង​ដូច្នេះ គឺ​សែន​ឱ្យ​អ្នក​ដែល​ស្លាប់​ទៅនោះ ទៅកាន់​សុគតិភព និង​កុំឱ្យ​ព្រលិង​វិលវល់​ទៀត ។ ការដែល​សែន នោះ​មិន​មានអី​ធំ​ដំ​ទេ គឺ​ខ្ញុំ​បានឃើញ​ចេក​មួយ​ស្និត អង្ករ​មួយ​ចាន់​តូច ធូប​បី​សរសៃរ​ប៉ុណ្ណោះ ។ តែ​អ្វីដែល មិន​នឹកស្មាន​ដល់​នោះ​គឺ​តម្លៃ​ចេក​ឡើងថ្លៃ​ហួស អ្នកខ្លះ​ទិញ​ក្នុង​មួយ​ស្និត ៧០០០ រៀល ខ្លះ ១០០០០ រៀល ឯ​ខ្លះទៀត ទិញ​រហូតដល់ ២០០០០ រៀល ហើយ​ប្រជ្រៀត​គ្នា​ទិញ​ទៀត ។

វិភាគដ្យាក្រាមពីមូលហេតុនៃសោកនាដកម្ម ២២ វិច្ឆិកា ខែវិច្ឆិកា 23, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , ,
1 comment so far

មនុស្ស​ច្រើន​លើ​ស្ពាន–> ខ្វះ​អុកស៊ីសែន –> ស្រែកថា​ស្ពាន​បាក់–> មនុស្ស​ផ្អើល​រត់​ជាន់គ្នា–>ខ្លះ​លោត​ទឹក–>ប្រ​ទាញ​ប្រ​ទុង​គ្នា​កាន់​បង្កាន់​ដៃ​ស្ពាន​ –> នាំឱ្យ​ឆក់​ខ្សែ​ភ្លើង​–> ជិត ៤០០ នាក់​ស្លាប់ និង ជិត ៨០០ នាក់របួស–> ក្លាយជា​សោកនាដកម្ម​ទី​ពីរ​បន្ទាប់ពី ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ