jump to navigation

ជួយប្រាប់ខ្ញុំផង ខែតុលា 31, 2010

Posted by អែម ចាន់​បុទុំ in ជួយប្រាប់ផង.
Tags: ,
7 comments

ខ្ញុំ​មាន​ចម្ងល់​នេះ​យូរ​ដែរ​ហើយ ហើយ​បាន​រុក​រក​ខ្លះ​ដែរ​តាម​អ៊‍ីន​ធើ​ណែត តែ​ដូច​ជា​មិន​ឃើញ​សោះ ។ តើ​អាច​ទេ​ក្នុង​ហ្វេស​ប៊ុគ​ពេល​ដែល​យើង​ដាក់ ប្រកាស់ ហើយ តែ​យើង​ចង់​កែ​វា? មួយ​ទៀត​ក្នុង សារ​ហ្វេស​ប៊ុគ​អាច​កែ​បាន ឬ​អត់​?  បើ​បង​ប្អូន​ដឹង​ជួប​ប្រាប់​ផង?

Can you edit your Facebook status?‎

Can you edit messages that you’ve sent on facebook?‎

 

ល្ងាច​ថ្ងៃ​អាទិត្យ ខែតុលា 31, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , ,
5 comments

ចុង​ខែ តុលា នេះខ្ញុំមានពេលសម្រាក រហូតដល់ទៅ ៤ថ្ងៃ សែនអផ្សុកណាស់អត់ដឹង ថាទៅណាមកណា ព្រោះអីមានតែឯង មានតែនៅផ្ទះ អង្គុយមុខ កំព្យូរទ័រ និងមើលទូរទស្សន៍អីប៉ុណ្ណឹងឯង ។ តែល្ងាចមិញ នឹកចង់ជិះម៉ូតូ ដើរ​លេង​ក៏​តេ​ហៅ​ពួក​ម៉ាក ហើយក៏ជិះដើរឆ្វែល មាត់ទន្លេ កោះពេជ្រ លំហែរខួរក្បាល ។ តែដឹងអី ព្រះអើយ ម៉ែ អាស្ទះហើយនៅកោះពេជ្រ ល្ងាចថ្ងៃអាទិត្យនេះ គិតទៅបើនៅផ្ទះប្រសើរដែរ មិននៅជាប់ស្ទឡើងជិតមួយម៉ោង នៅកោះពេជ្រ បើពីរនាក់សង្សារ មិនសូវស្តាយកម្លាំងទេ តែនេះមានអីពីរនាក់មិត្តភក្តិប្រុស តែទ្រាំទៅធ្វើម៉េចមិនទាន់ដល់គូរ ប្រហែលដល់ខែកក្តិក ឆ្នាំក្រោយហើយមើលទៅ?

ប្លករបស់ខ្ញុំដូររាងរៅ ខែតុលា 29, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: ,
15 comments

ខ្ញុំមិនពូកែទេ ផ្នែកខាង ព័ត៌មានវិទ្យា តែចេះតែចុចៗ ទៅក៏ឃើញ ម៉ូដនេះដូចជាស្រឡាញ់ ហើយក៏យកមកដាក់តែម្តងទៅ ។ ម៉ូតនេះស្រួលមើល ហើយ អត្ថបទ មិនរញេរញ៉ៃ ហិហិហិ មិនដឹងថាចង់ដូរពណ៌ខាងក្រោយហ្នឹងយ៉ាងម៉េចទេ ???អត់សូវស្រឡាញ់ពណ៌ តែណ្ហើយប្រើរបស់គេទាំងស្រុង ទៅមិនបាច់ ពិបាកអីច្រើន ។

ប្រយ័ត្នផ្លែឈើនាំចូលមានជាតិពុល ខែតុលា 27, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , ,
4 comments

បន្លែ ផ្លែឈើមួយចំនួន ដែលនាំចូលពីបរទេស អាចមានសារធាតុពុលជាបមកជាមួយ ព្រោះថ្មីៗ នេះមាន ព័ត៌មានថា ក្រុមវិទ្យសាស្ត្រ ពេទ្យ បរទេសបានរកឃើញសារធាតុគីមីកម្ចាត់សត្វល្អិត នៅសល់ជាប់ក្នុងបន្លែ ផ្លែឈើ គ្រឿងទេស និងធញ្ញជាតិផ្សេងៗ មានដូចជា ផ្កាខាត់ណា គួឆាយ ស្ពៃតឿ បន្លែខាត់ណា ស្ពៃចង្កិះ ខ្ទឹមក្រហម ការ៉ុត ផ្លែព្រួន ផ្លែទទឹម ផ្លែទន្លាប់ ក្រូច គិរី ទំពាំងបាយ ប្ល៊ូប៊ឺរី ផ្លែព្រួន ផ្លែទទឹម ផ្លែសារី ផ្លែប៉ោម ត្របែក ស្រកានាគ ម្ទេស អង្ករសាលី ធញ្ញជាតិ (Cereal) និង ទឹកផ្លែឈើ ។ សារធាតុគីមី ភាគច្រើនដែលជួបប្រទះ អាចមានឥទ្ធពលឱ្យកើត អាការរមូល ពោះ ចង់ក្អូត សាច់ដុំខ្សោយ ណែនដើមទ្រូង …។ ប៉ុន្តែ អ្នកអាចកាត់បន្ថយបរិមាណ សារធាតុគីមី ពីថ្នាំកម្ចាត់សត្វល្អិតបាន ដោយត្រាំបន្លែ ផ្លែឈើក្នុងទឹកខ្មេះ ១០ភាគរយ ត្រាំក្នុងទឹកអំបិល ១០នាទី ឫលាងដោយទឹកស្អាត ដែលហូរពីក្បាលរ៉ូប៊ីណេ រយះពេល ២នាទី មុននឹងយក មកទទួលទាន ។

មើលបន្ថែម ទស្សនាវដ្ដីអង្គរធំ ច្បាប់ ២៩៤ ឆ្នាំទី ១១ ប្រចាំថ្ងៃទី ២៧ តុលា – ០៦វិច្ឆកា ២០១០

របរអីដែលកាក់កបនាថ្ងៃអនាគត The Next Trillion? ខែតុលា 24, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , , ,
12 comments

១. តើ​អ្នកដឹង​ទេ​ថា មហាសេដ្ឋី​ក្នុង​ទសវត្សរ៍ ៧០ គេ​ប្រក​បរបរ​អ្វី? នៅ​សម័យ​ទសវត្សរ៍ ៧០ រប​រ​ដែល​កាក់កប​បំផុត​គឺ Microwave ។

២.តើ​អ្នកដឹង​ទេ​ថា មហាសេដ្ឋី​ក្នុង​ទសវត្សរ៍ ៨០ គេ​ប្រក​បរបរ​អ្វី? នៅ​សម័យ​ទសវត្សរ៍ ៨០ រប​រដែល​កាក់កប​បំផុត​គឺ VCR ។

៣. តើ​អ្នកដឹង​ទេ​ថា មហាសេដ្ឋី​ក្នុង​ទសវត្សរ៍ ៩០ គេ​ប្រក​បរបរ​អ្វី?

នៅ​សម័យ​ទសវត្សរ៍ ៩០ របរ​ដែល​កាក់កប​បំផុត​គឺ PCs and Internet ដូចដែល​អ្នក​ធ្លាប់​ដឹង​មក ហើយ គឺ​មហាសេដ្ឋី ប៊ី​ល​ហ្គេ​ត ដែលជា នាយក​ក្រុមហ៊ុន​ម៉ី​ក្រូ​សហ្វ ហើយ​និង​សេដ្ឋីវ័យក្មេង Mark Zuckerberg ដែលជា​អ្នកបង្កើត​ហ្វេ​ស​ប៊ុ​គ ។ តែ​នៅក្នុង​ទសវត្សរ៍​ទី ៩០នេះ គឺមាន​តែ Millionaire and Billionaire អត់​មាន​ទេ Trillionaire????

៤. តើ​អ្វី​ទៅ​ដែលជារ​បរកាប់​កប​បំផុត​នោះ នៅពេល​អនាគត​ដែល នឹង​អាចឱ្យ​យើង​ក្លាយទៅជា Trillionaire?

តាម​សម្តី​របស់លោក Paul Zane Pilzer ដែលជា​អ្នកសរសេរ​សៀវភៅ The Next Trillion ពិភពលោក​នឹង​ងាក​មក​គិត​ច្នៃ​ឧស្សាហ​ម្ម​ផលិត ផ​លិ​តផល សម្រាប់​ទប់ស្កាត់​ការ​ចាស់ជរា ធ្វើឱ្យ​មនុស្ស​រិត​តែ​ស្អាត និង ផលិតផល​សម្រាប់​ការពារ​ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺមហារីក ជម្ងឺ​គាំងបេះដូង ។ល។ ដែល​ភាសា​អង់គ្លេស​គេ​ហៅថា “Wellness Industry” នេះហើយ​គឺ​របរ​ដែល​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បាន​អះអាង ។

តើអ្នក​ចង់​ចូល​រួម​ជា​មួយ​ខ្ញុំ​ដែរ ឬ​ទេ អំពី​បញ្ហា​ទាក់​ទង​ទៅ​នឹង Wellness Industry?

សូមមើលវីដេអូបន្ថែម ឱ្យយល់កាន់តែច្បាស់ពី អ្វីទៅដែលជា Next Trillion ចុចត្រង់នេះ ។ កុំភ្លេចមើលណា ហើយចូលរួមទាំងអស់គ្នា អ្នកនឹងស្គាល់ កាន់តែច្បាស់ ។