jump to navigation

យល់ដឹងពីមាត្រាលើចរាចរណ៍ផ្លូវគោកដោយសង្ខេប ខែមករា 19, 2011

Posted by អែម ចាន់​បុទុំ in ច្បាប់.
Tags: , ,
10 comments

ប្រជាជន​ខ្មែរ​ទូទាំងប្រទេស អ្នកណា​ក៏​ដឹង​ដែរ​ថា​នៅ​ស្រុក​យើង​គឺ​ផាក​សម្បើម​ណាស់ ករណីខ្លះ​មិនដឹង ថា​លោ​កបង​ប៉ូលីស​យក​ពី​ណា​មក​ទេ ចេះតែ​ចាប់ ចេះតែ​ចោទ​នេះនោះ ទារ​រកតែ​លុយ  ដូច្នេះហើយ​កុំ ឱ្យបងៗប៉ូលីស​ជម្រិត​យើង​បាន​សូម​មើល​មាត្រា​ខ្លះ​ដែល​គេ​បានចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក៖

មាត្រា​ទី ២៨៖ ក្នុង​មាត្រា​និយាយ​ពី ការប្រើប្រាស់​ភ្លើង និង សូរស័ព្ទ​យានជំនិះ

នៅពេល​យប់ ឬ​ពេល​ថ្ងៃ​ពេលណា​ដែល​មើលមិនឃើញ​ច្បាស់ គ្រប់គ្រាន់ ដូចជា​នៅពេល​ភ្លៀង​ខ្លាំង ចុះ​អ័ព្ទ ឬ​ឆ្លងកាត់​ផ្លូវ​ក្នុង​រូង​អ្នកបើកបរ​យាន​នៅលើ​ទ្រូងផ្លូវ ត្រូវ​ប្រើប្រាស់​ភ្លើង​សញ្ញា​ជាដាច់ខាត ។

មាត្រា​ទី ៥៣៖ និយាយ​អំពី​ការផ្ទុក​ទំនិញ និង​មនុស្ស លើ​យានជំនិះ

ការរៀបចំ​ផ្ទុកទំនិញ និង​មនុស្ស ត្រូវអនុវត្ត​ដូចខាងក្រោម៖

១- ការផ្ទុក​ទំនិញ​លើ​យានជំនិះ ត្រូវ​របៀប​ចំ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ការពារ

–       ការបង្ក​គ្រោះ​ថា្នក់​ដល់​មនុស្ស ឬ​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​សារ​ធារ​ណៈ ឬ​ឯកជន ដោយ​ការ​អូស ឬ​ធ្លាក់​តាមផ្លូវ ។

–       ការ​បាំង​ភ្នែក​អ្នកបើកបរ

–       ការបង្ក​ឱ្យមាន​សំឡេង ឬ​ការបង្កើន​ធូលី ឬ​ការធ្វើឱ្យ​រំខានផ្សេងៗទៀត

–       ការធ្វើឱ្យ​បាំង​ភ្លើងស្តុប

២- ការដឹកជញ្ជូន​មនុស្ស ត្រូវមាន​កៅអី​អ​ង្កុ​យ ឬ​មាន​បង្កាន់ដៃ ឬ​ប្រដាប់​តោង​ឈរ​រឹងមាំ ហើយ​ត្រូវឱ្យ មាន​ផាក​សុខភាពៈ

ការផ្ទុក​មនុស្ស​ត្រូវ​ហាមឃាត់​ដូចខាងក្រោម

–       ហាម​ផ្ទុក​មនុស្ស​ហួស​ពី​ចំនួន​កៅអី

–       ហាម​ផ្ទុក​មនុស្ស​លើដំបូល

–       ហាម​តោង​ពីមុខ​ពីក្រោយ ឬ​ចំហៀង​រថយន្ត

–       ហាម​ផ្ទុក​មនុស្ស​នៅលើ​លើ​រ៉ឺម៉ក ឬ​សឺ​មី​រ៉ឺម៉ក

–       ហាម​ផ្ទុក​វត្ថុ​ដែលមាន​ក្លិន​អាក្រក់

និយាយ​រួម​ក្នុង​មាត្រា​នេះ គ្មាន​បញ្ជាក់ថា​ម៉ូតូ​ជិះ​បីនាក់​អត់​បានទេ គេ​គ្រាន់តែ​ថា​កុំ​ឱ្យលើស​ចំនួន​កំណត់ តាមពិតទៅ​ម៉ូតូ​ជិះ​ត្រឹម​គ្នា​បីនាក់​អត់​មានអី​ហួស​ចំនួន​កំណត់​ទេ ពេល​ប៉ូលីស​ផាក​និយាយ​ពី​មាត្រា​នេះ ឱ្យ​គាត់​ស្តាប់​ផង

មាត្រា​ទី ៧២៖

មន្ត្រី ឬ​ភ្នាក់ងារនគរបាល​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​ណា ដែល​ប្រើ​សិទ្ធិអំណាច ដោយ​រំលោភ​ក្នុងការ​ដកហូតយក ប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណ​សម្គាល់​យាន ឬ​ឃាត់ទុក​យាន​របស់​អ្នក បើកបរ ត្រូវ​ផ្តន្ទារ​ទោស ដាក់ពន្ធនាគារ​ពី ប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ខែ ឬ/និង​ពី​ន័យ​ជា​ប្រាក់​ពី ពីរម៉ឺន ប្រាំ​ពាន់​រៀល (២៥.០០០ រៀល) ទៅ ម្ភៃ​ម៉ឺន​រៀល (២០០.០០០ រៀល)

ក្នុងករណី​ដែលមាន​ការខូចខាត ឬ​បាត់បង់​ផ្នែក​ណាមួយ នៃ​យាន បណ្តាលមកពី​ការឃាត់ទុក អង្គភាព​សា​ម៉ី​ខ្លួន​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការសង​ខូចខាត​នោះ ប្រសិនបើ​កម្រិត​នៃ​ការបំពាន​ករណី​យ កិច្ច របស់​មន្ត្រី ឬ​ភ្នាក់ងារ ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​ក្នុងការ​បញ្ចៀស​នូវ​លទ្ធ​ផល​មាន​ភាព ធ្ងន់ធ្ងរ នោះ​អង្គរ​ភាព​អាច​ទាមទារ​សំណង​ពី​មន្ត្រី ឬ​ភ្នាក់ងារ​នោះបាន

ត្រូវ​ផ្តន្ទារ​ទោស ដាក់ពន្ធនាគារ​ពី ១ឆ្នាំទៅ ៣ឆ្នាំ ឬ/និង ពិន័យ​ជា​ប្រាក់​ពី ពីរលាន​រៀល (២.០០០.០០០ រៀល) ទៅ ប្រាំមួយ​លាន​រៀល (៦.០០០.០០០ រៀល) ចំពោះ​មន្ត្រី ឬ​ភ្នាក់ងារ​ទទួលបន្ទុក សណ្តាប់ធ្នាប់​ចរាចរណ៍​ណា​ដែលៈ

–       បង្ខំ​ទារប្រាក់​ពិន័យ​មិន​ត្រឹមត្រូវ​តាមច្បាប់​កំណត់

–       ទទួល​ប្រា​ក់ដោយ​ការប្រើប្រាស់​ក្បាល​សៀវភៅ​សម្រាប់​ពិន័យ ដែលមាន​គល់បញ្ជី​មិន​ត្រឹមត្រូវ ឬ​ដោយ​មិន​ចេញ​បង្កាន់ដៃ​ប្រាក់​ពិន័យ​ឱ្យ​អ្នកបើកបរ​ដែល​ត្រូវ​ពិន័យ ។

ពេលដែល​យើង​ដឹង​ពី​មាត្រា​នេះហើយ កុំ​ខ្លាច​ពេល​ប៉ូលីស​សម្លុត និយាយប្រាប់​គាត់​វិញ​បើ​គាត់​អត់​ដឹង​ពី ច្បាប់ ។ កាលពី​ឆ្នាំ ២០០៤ កាលនោះ​ខ្ញុំ​ជិះ​ម៉ូតូ​ឆ្លងភ្លើង​ស្តុ​ម​តែ​ចៃដន្យ​អី ភ្លើង​វា​ប្រែ​មក​ក្រហម​ប៉ូលីស កញ្ចែជ្រេស​ខ្ញុំ​ភ័យ​ណាស់ (ទើប​មកពី​ស្រែ) គេ​ថា​ផ្លាកលេខ​ខ្ញុំ​ក្លែងក្លាយ ពន្ធ​ក្លែងក្លាយ ទៅ​អា​ឡូ​វ​សម្រួល​គ្នា ឱ្យ ១០ដុល្លារ​មក (៤០០០០ រៀល) មែន​តិច​ណា បើ​មិន​ចឹ​ង​ទេ​អញ​អូស​ម៉ូតូ​អ្ហែង​ទៅ ប៉ុស្តិ៍​ឥឡូវ​ហើយ ហេតុតែ​ខ្ញុំ​មិនដឹង​ច្បាប់​ហើយ​ទើបតែ​មក​ភ្នំពេញ​ទៀត​អង្វរ​គេ​សុំ​ចុះ​ត្រឹម ៣០០០០ រៀល អត់បាយ​បី​ថ្ងៃ ។ តែ​ឥឡូវនេះ​វិញ​មិន​ងាយ​ប៉ូលីស​ផាក​បានទេ តែបើ​ផាក​ក៏​មិន​អស់​ច្រើន​ដែរ​ព្រោះ​អី​ដឹង អស់​ហើយពី​ច្បាប់​ចរាចរណ៍ លែងឱ្យ​ពួកគាត់​កោរ​បាន​ទៀតហើយ ។

អានផងដែរ៖

ថ្ងៃស៊យរបស់មិត្តខ្ញុំ

កុំបន្ទោសលោកបងប៉ូលីស

ប្រភព៖ ច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០០៧