jump to navigation

ខ្មាសទូ ATM ខែវិច្ឆិកា 30, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , ,
trackback

ម៉ោង ៤ និង ៣០ ល្ងាច ដល់​ម៉ោង​ខ្ញុំ​ត្រូវ​ចេញទៅ​ផ្ទះ​ហើយ ។ រំពេច​នោះ​ទូរសព្ទ​ចាប់​រោទិ៍​ឡើង៖

មិត្ត​ភ័ក្តិ៖ អា​ឡូ សម្លាញ់ បើក​លុយ ឬ​នៅ? ទៅ​ស៊ី​អី​ខាន​ជួបគ្នា​យូរហើយ

បុទុំ៖ មានអី ល្អ​តើ​កំពុងតែ​ចង់ទៅ​ដែរ តែ​មិនដឹងថា​គ្នា​បើក​ប្រាក់ខែ ឬ​នៅទេ?

មិត្ត​ភ័ក្តិ៖ អ៊‍ីចឹង ជួបគ្នា​ម៉ោង ៥ និង ៣០នាទី កន្លែងចាស់

បុ​ទុំ៖ អ៊ើ!!! ចឹ​ង​ក៏បាន​ដែរ

ទាញ​ម៉ូតូ មក​ឆ្វាច់ ជិះ​សំដៅ​ទៅរក​ធនាគារ​អេ​ ស៊ី លី ដា ដើម្បី​បើក​លុយ ។ ជាទូទៅ​ក្រុមហ៊ុន​របស់ ខ្ញុំ​បើក លុយ​មិនដែល​លើសពី​ថ្ងៃទី ៣០ ទេ​រៀងរាល់ខែ ។ ដក​កាត អេ ធី អឹម ដាក់​ក្នុង​ទួ ពេល​ទៅ​បើក​លុយ ជើង មុនៗ ខ្ញុំ​តែងតែ ត្រួតពិនិត្យ​ទឹកប្រាក់​ថា​តើ ក្រុមហ៊ុន​បញ្ជូនមក ឬ​នៅ តែ​ចំ​ឡែក​​ថ្ងៃនេះ គ្រាន់តែ​វាយ​លេខ សំងាត់​រួច ដក​លុយ​ប្រាវ​ហ្មង ស្រាប់តែ​វា​អត់​ចេញ​លុយ​ម៉ោ អា​លីង វា​ថា​ទឹកប្រាក់​មិន​គ្រប់គ្រាន់​ មិនអាច បើក​បាន 😦 ដល់​ចឹ​ង​ទៅ​ក៏​ចូលទៅ​ត្រួតពិនិត្យ​មើល​ទឹក ប្រាក់​សល់​ មិនបាន​ម៉ា​ម៉ឺន​លុយ​ខ្មែរ​ផង ។ ដល់​ចឹ​ង អត់លុយ​មិនដឹងថា​ទៅ​ស៊ី អី​ជាមួយ​មិត្ត​ម៉េច​នឹង​កើត ក៏​ទាញ​ទូរ​សព្ទ​ហើយ​តេ​ទៅ​មិត្ត​ភ័ក្តិ

បុ​ទុំ៖ អា​ឡូ!!! ដល់.ក ហើយ​ពួកម៉ាក​អើយ ​ង៉ៃ ៣០ ហើយ​កន្លែង​គ្នា​អត់​ទាន់​បើក​លុយ​ទេ

មិត្ត​ភ័ក្តិ៖ មិន​អី ទេ​ចាំ​ខ្ចី​គ្នា​ក៏បាន​ដែរ​ថ្ងៃ​នេះនោះ អ្ហែង​ម៉ោ ឬអត់?

បុ​ទុំ៖ អ៊ើ ចឹ​ង​អ្ហែង ចាំ​គ្នា​នៅ​ហ្នុ​ង​ហើយ​តិច​ទៀត​ជួបគ្នា

ហ៊ើ! គិត​ទៅ​មិនទាន់​ទាំង​បើក​ប្រាក់ខែ​ផង ខ្ញុំ​ជំពាក់​គេ​បាត់ទៅហើយ 😦 ចឹ​ង​បាន​ថា ការងារ​គឺ​គ្រាន់តែ បាន​ម៉ា​រស់​មែន​ ដូច​អង់គ្លេស​គេ​ថា JOB ន័យ​ពេញ​គឺ Just Over Broke ។

Advertisements

មតិ»

1. គាឡុង - ខែវិច្ឆិកា 30, 2010

បង ប្រយ័ត្នប្រពន្ធតាមទាន់​ ចេះរិះខ្លះទៅ! 😀

អែម ចាន់​បុទុំ - ខែធ្នូ 1, 2010

បងនៅកាឡោះស្មោះដល់យូរបានមានប្រពន្ធតាមទាន់

2. ហនុមាន - ខែធ្នូ 1, 2010

អាហ្នឹងបើគ្រាន់តែម៉ាសីុនប្រាប់មិនអីរ៉េ ស្រុកខ្ញុំមានញញួមួយ ចេញមក ដំក្បាលអ្នកដក មុ៉ង! មុ៉ង ! ពីរម៉ុង ជើងត្រង់តាហ្មង ! 😀

អែម ចាន់​បុទុំ - ខែធ្នូ 1, 2010

សំណាងដែរបង ដែលកាលហ្នុង អត់មានសន្តិសុខ ចាំយាមកុំអីខ្មាសគេជាងនេះទៅទៀត

ដានីកា - ខែធ្នូ 2, 2010

ចុះ​ស្រុក​បង​ឯង ម៉ាស៊ីន​អេធីអ៊ឹម អីក៏កាចម៉េះៗ?

3. អ៊ូច ថុនា - ខែធ្នូ 1, 2010

រឿងអាមាសក៏ប្រកាសប្រាប់គេដែរ 

Samady KS - ខែធ្នូ 1, 2010

ឱ​សំលាញ់​អើយ​សំលាញ់! ថា​តែ ខ្ញុំ​ទៅ​គែ​ជំពាក់​គេ​រាល់​ខែ ហើយ​ចុះ​លោក​វិស្វករ​​អែម ចាន់​បុទុំឯង ​ចេះ​ជំពាក់​គេ​ដែរ​អ្ហី?​

4. enana88 - ខែធ្នូ 1, 2010

សំណាងហើយអត់មានស្រីឆ្អាតនៅហ្នុងដែរ កុំអីបងឯងអេហើយ

អែម ចាន់​បុទុំ - ខែធ្នូ 1, 2010

មានតើ អ្នកកំពុងយិយហ្នឹងហើយ ហិហិហិ

5. សម្ផស្ស - ខែធ្នូ 1, 2010

ចប់​ហើយ​រឿង​ចឹង​មក​ប្រាប់​គេ​ដែរ​ មិន​ខ្លាច​ច្រី ច្រី ដឹង​ ធ្វើ​អោយ​ខូច​ហាង​ឆេង​ទេ​អី ។ ចប់​ហើយ​ចាប់​ពី​ថ្ងៃ​នេះទៅ​បង​ឯង​។

អែម ចាន់​បុទុំ - ខែធ្នូ 1, 2010

ខ្លាចអីប្អូនអើយ បើចឹងមែន មានអីត្រូវលាក់ទេ

6. monyrinataro - ខែធ្នូ 1, 2010

ជួនកាល ខ្ញុំគេហៅទៅញ៉ាំអីដែរ ដល់តែដណ្តើមចេញលុយឲ្យគេ ដល់តែស្ទាបកាបូបលុយ​ក្នុងកាប៉ៅខោ អត់មានលុយ ខ្មាសគេតិចអី………… 🙂

អែម ចាន់​បុទុំ - ខែធ្នូ 1, 2010

ចឹងមុនទៅ ស្ទាបហោប៉ាវឱ្យហើយរ៉ូវ

7. អែម ចាន់​បុទុំ - ខែធ្នូ 1, 2010

សាម៉ាឌី អើយ ធើម៉េចទេ បា្រក់ខែឡូវត្រូវបែងចែកច្រើនកន្លែងពេក ខ្ញុំគិតខ្ចីសាម៉ាឌី ឯងចាយខ្លះហើយ

8. មហោសថ - ខែធ្នូ 1, 2010

ពួកម៉ាកបុទុមហ្នឹងយ៉ាប់ដែរហ្នឹងហា បើដឹងថាគ្នាមិនទាន់បើកប្រាក់ខែ មិនព្រមថាចាំគ្នាប៉ាវអីទេ សុទ្ធតែខ្ចីគ្នាសិនទៅ។ ហេហេហេ

9. អែម ចាន់​បុទុំ - ខែធ្នូ 1, 2010

បើប្រាក់ខែគ្នា បានម៉ាចាយដែរហ្នុង ហិហិហិ បានហើយថ្ងៃនេះ

10. មហោសថ - ខែធ្នូ 2, 2010

វិស្វករណាបានម៉ាចាយៗនោះទេ កុំកុហកបងហ ហេហេហេហេ និយាយលេងទេ ជួយអបអរសាទរបានបើកលុយរួច បងមិនដឹងជាថ្ងៃណាទេ ខានស្គាល់រសជាតិប្រាក់ខែយូដែរហើយ។

អែម ចាន់​បុទុំ - ខែធ្នូ 2, 2010

ហើយម៉េចបានអត់ស្គាល់ប្រាក់ខែចឹង? រកស៊ីហើយបែបចឹងនោះ

មហោសថ - ខែធ្នូ 2, 2010

មិនមែនរកស៊ី តែក៏គ្មានវាចានឹងថ្លែងដែរ។ ហិ ហិ 😦

អែម ចាន់​បុទុំ - ខែធ្នូ 3, 2010

ហើយម៉េចបានគ្មានវាចានឹងថ្លែងទៅវិញ

11. មេឃា - ខែធ្នូ 2, 2010

ឡូយចុងក្រោយវិញ… ហាសហា… Just Over Broke=JOB


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: