jump to navigation

ខ្មាសទូ ATM ខែវិច្ឆិកា 30, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , ,
21 comments

ម៉ោង ៤ និង ៣០ ល្ងាច ដល់​ម៉ោង​ខ្ញុំ​ត្រូវ​ចេញទៅ​ផ្ទះ​ហើយ ។ រំពេច​នោះ​ទូរសព្ទ​ចាប់​រោទិ៍​ឡើង៖

មិត្ត​ភ័ក្តិ៖ អា​ឡូ សម្លាញ់ បើក​លុយ ឬ​នៅ? ទៅ​ស៊ី​អី​ខាន​ជួបគ្នា​យូរហើយ

បុទុំ៖ មានអី ល្អ​តើ​កំពុងតែ​ចង់ទៅ​ដែរ តែ​មិនដឹងថា​គ្នា​បើក​ប្រាក់ខែ ឬ​នៅទេ?

មិត្ត​ភ័ក្តិ៖ អ៊‍ីចឹង ជួបគ្នា​ម៉ោង ៥ និង ៣០នាទី កន្លែងចាស់

បុ​ទុំ៖ អ៊ើ!!! ចឹ​ង​ក៏បាន​ដែរ

ទាញ​ម៉ូតូ មក​ឆ្វាច់ ជិះ​សំដៅ​ទៅរក​ធនាគារ​អេ​ ស៊ី លី ដា ដើម្បី​បើក​លុយ ។ ជាទូទៅ​ក្រុមហ៊ុន​របស់ ខ្ញុំ​បើក លុយ​មិនដែល​លើសពី​ថ្ងៃទី ៣០ ទេ​រៀងរាល់ខែ ។ ដក​កាត អេ ធី អឹម ដាក់​ក្នុង​ទួ ពេល​ទៅ​បើក​លុយ ជើង មុនៗ ខ្ញុំ​តែងតែ ត្រួតពិនិត្យ​ទឹកប្រាក់​ថា​តើ ក្រុមហ៊ុន​បញ្ជូនមក ឬ​នៅ តែ​ចំ​ឡែក​​ថ្ងៃនេះ គ្រាន់តែ​វាយ​លេខ សំងាត់​រួច ដក​លុយ​ប្រាវ​ហ្មង ស្រាប់តែ​វា​អត់​ចេញ​លុយ​ម៉ោ អា​លីង វា​ថា​ទឹកប្រាក់​មិន​គ្រប់គ្រាន់​ មិនអាច បើក​បាន 😦 ដល់​ចឹ​ង​ទៅ​ក៏​ចូលទៅ​ត្រួតពិនិត្យ​មើល​ទឹក ប្រាក់​សល់​ មិនបាន​ម៉ា​ម៉ឺន​លុយ​ខ្មែរ​ផង ។ ដល់​ចឹ​ង អត់លុយ​មិនដឹងថា​ទៅ​ស៊ី អី​ជាមួយ​មិត្ត​ម៉េច​នឹង​កើត ក៏​ទាញ​ទូរ​សព្ទ​ហើយ​តេ​ទៅ​មិត្ត​ភ័ក្តិ

បុ​ទុំ៖ អា​ឡូ!!! ដល់.ក ហើយ​ពួកម៉ាក​អើយ ​ង៉ៃ ៣០ ហើយ​កន្លែង​គ្នា​អត់​ទាន់​បើក​លុយ​ទេ

មិត្ត​ភ័ក្តិ៖ មិន​អី ទេ​ចាំ​ខ្ចី​គ្នា​ក៏បាន​ដែរ​ថ្ងៃ​នេះនោះ អ្ហែង​ម៉ោ ឬអត់?

បុ​ទុំ៖ អ៊ើ ចឹ​ង​អ្ហែង ចាំ​គ្នា​នៅ​ហ្នុ​ង​ហើយ​តិច​ទៀត​ជួបគ្នា

ហ៊ើ! គិត​ទៅ​មិនទាន់​ទាំង​បើក​ប្រាក់ខែ​ផង ខ្ញុំ​ជំពាក់​គេ​បាត់ទៅហើយ 😦 ចឹ​ង​បាន​ថា ការងារ​គឺ​គ្រាន់តែ បាន​ម៉ា​រស់​មែន​ ដូច​អង់គ្លេស​គេ​ថា JOB ន័យ​ពេញ​គឺ Just Over Broke ។