jump to navigation

ដាក់​បាត និង​ ស្រង់​ព្រះ ខែ​មេសា 17, 2011

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , , ,
trackback

ចូល​មក​ដល់​ថ្ងៃ​ទី ១៧ នេះ​​គឺ​នៅ​មិន​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ ចំពោះ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុ​ក​ខ្ញុំ ។ ព្រឹក​នេះ​គឺ​មាន​ដាក់​បាត​ដល់​ព្រះ​សង្ឃ ​បង្សុកូល និង ស្រង់ព្រះ ។ នា​ថ្ងៃ​បញ្ចប់​នេះ​គឺ​មាន​មនុស្ស​ច្រើន​មក​ចូល​រួម​នៅវត្ត ជាពិសេស​ចាស់​ៗ​ ពួក​គាត់​នាំ​គ្នាំ​យក​អា​ហារ នំនេក បង្អែម ផ្សេងៗ​ដើម្បី​ដាក់​បាត​ដល់ព្រះ​សង្ឃ រួម​ទាំង​ថវិកា​ខ្លះ​ផង​ដែរ​ ។ នា​ព្រឹក​នេះ​ខ្ញុំ​ដាក់​បាត​ដល់ព្រះ​សង្ឃ​ដែល​មានចំនួន​ ២៨ អង្គ​ ក្នុង​មួយ​អង្គ​គឺ ១០០០ រៀល ។ លុះ​ចប់​សព្វ​គ្រប់​នៃ​ការ​ដាក់​បាត​ហើយ គឺ​នាំ​គ្នា​នៅបង្សុកូល​នៅ​ចៃ​តិយ​ធំ​ក្នុង​វត្ត​ ដែល​នៅ​ទី​នេះ​គេ​បង្សុ​កូល​ជា​រៀង​រាល់​ឆ្នាំ​ ។ ការបង្សុ​កូល​បាន​បញ្ចប់​ក៏​ចាប់​ផ្តើម​ពី​ធី​ស្រង់​ព្រះ​ ។ ពិធី​ស្រង់​ព្រះសប្បាយ​ត្រង់​លេងជះ​ទឹក​ដាក់​គ្នា​ តែ​ខ្ញុំ​អត់​ត្រូវ​បានសើម​ទេ ព្រោះ​អី​កាន់​កាម៉េ​រ៉ា​អត់​មាន​អ្នក​ហ៊ាន​ជះ​ទឹក​ដាក់​ 😀 ។ មើល​រូប​ខ្លះ​ៗ​ពី​សកម្ម​ភាព​ថ្ងៃ​បញ្ចប់​​ចូល​ឆ្នាំ​ខ្មែរ​ ឆ្នាំ ថោះ ព.ស ២៥៥៥ ៖

សកម្ម​ភាព​ដាក់​បាត​ដល់​ព្រះ​សង្ឃ​ (ព្រះ​សង្ឃ​មាន​ ២៨អង្គ)

សកម្ម ភាព ដាក់ បាត ដល់ ព្រះ សង្ឃ (ព្រះ សង្ឃ មាន ២៨អង្គ)

សូត្រ​មន្ត​ក្នុង​សាលា​​ឆាន់​

សូត្រ មន្ត ក្នុង សាលា ឆាន់

បង្សុ​កូល​នៅ​ចៃ​តិយ​ធំ​ក្នុង​វត្ត​

បង្សុ កូល នៅ ចៃ តិយ ធំ ក្នុង វត្ត

ចាស់ៗស្តាប់លោក ក្នុង​ពេល​បង្សុកូល

ចាស់ៗស្តាប់លោក ក្នុង ពេល បង្សុកូល

រៀប​ចំ​ស្រង់ព្រះ

រៀប ចំ ស្រង់ព្រះ

ព្រះស​ង្ឃ​សូត្រ​មន្ត​ និង​ចាប់​ផ្តើម​ស្រង់​ព្រះ

ព្រះស ង្ឃ សូត្រ មន្ត និង ចាប់ ផ្តើម ស្រង់ ព្រះ

មតិ»

1. Long - ខែ​មេសា 17, 2011

សូមអោយផលបុណ្យដែលបងបានសាង ឆាប់បានការឆាប់ៗ! ហិហិហិ

អែម ចាន់​បុទុំ - ខែ​មេសា 17, 2011

អរគុណហើយណា

2. ទូរ​ស័ព្ទ និង ព្រះ​សង្ឃ « អែម ចាន់​បុទុំ - ខែ​មេសា 17, 2011

[…] ដាក់បាត និង ស្រង់ព្រះ […]


បញ្ចេញមតិ