jump to navigation

សែនព្រេនក្រោយមហាសោកនាដកម្ម ខែវិច្ឆិកា 23, 2010

Posted by អែម ចាន់​បុទុំ in ជំនឿ.
Tags: , ,
trackback
  • និយាយ​សង្ខេប​ពី​អ្នកស្លាប់ និង រ​បូស

គិត​មកដល់​ម៉ោង​ប្រមាណ​ជា​ពីរ​រសៀល​ថ្ងៃទី ២៣ ខែ វិច្ឆិកា នេះ តាម​ដែល​ព័ត៌មាន កម្ពុជា​ថ្មី បាន​ផ្សាយ​ថា ចំនួន​អ្នក​ស្លាប់មាន ៣៤៤ ស្ត្រី ២០៧នាក់ នាក់​ជា​ចំនួន​ផ្លូវការ​ទទួលបាន​ពី​គ្រប់​បណ្តា​មន្ទី ពេទ្យ​រដ្ឋ និង ឯកជន ចំណែក​អ្នករងរបួស​គិត​មកដល់​ល្ងាច​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០ មាន​ចំនួន៣៨៦នាក់

  • ទឹកប្រាក់​ឧបត្ថម​សម្រាប់​ជនរងគ្រោះ

នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម​ទឹកប្រាក់ ៥លាន​រៀល សម្រាប់​អ្នក​ដែល​បាត់​បងជីវិត និង ចំនួន ១លាន​រៀល សម្រាប់​អ្នករងរបួស ។ ដូចគ្នានេះដែរ ថៅកែ​កោះ​ពេជ្រ បាន​ឧបត្ថម​ទឹកប្រាក់​ចំនួន ៤លាន រៀល សម្រាប់​អ្នកស្លាប់ និង ៨០ ម៉ឺន សម្រាប់​អ្នករងរបួស ។ នៅក្នុង​នោះ​ក៏មាន​មូ​និ​ធិ​ប៉ុស្តិ៍ បាយ័ន​ធ្វើការ ផ្សាយ​បន្ត​បន្ទាប់ពី​អ្នក​ឧបត្ថមផ្សេងៗទៀត​ជាច្រើន​ផងដែរ ចំនែក​រួប​ខ្ញុំ​ផ្ទាល់​ក៏បាន​ជួយ​ឧបត្ថម​ចំនួន ១ម៉ឺន​រៀល ផងដែរ ។

  • ការ​សែនព្រេន

ខ្ញុំ​បានឃើញ​ផ្ទះ​របស់​បងប្អូន​នៅ​ជិត​ផ្ទះ​របស់ខ្ញុំ នាំគ្នា​សែនព្រេន តាម​ប្រពៃណី​ខ្មែរ ខ្ញុំ​បាន​សាកសួរ អ៊ុំ​ស្រី ម្នាក់​នៅ​ជិត​ផ្ទះ គាត់​ថា​សែន​តាម​ទំ​ល្លៀម​ទម្លាប់ ចាស់​ពី​ដើម ឱ្យតែ​មានរឿង​គ្រោះ​ថា្នក់​អី​កើតឡើង​ដូច្នេះ គឺ​សែន​ឱ្យ​អ្នក​ដែល​ស្លាប់​ទៅនោះ ទៅកាន់​សុគតិភព និង​កុំឱ្យ​ព្រលិង​វិលវល់​ទៀត ។ ការដែល​សែន នោះ​មិន​មានអី​ធំ​ដំ​ទេ គឺ​ខ្ញុំ​បានឃើញ​ចេក​មួយ​ស្និត អង្ករ​មួយ​ចាន់​តូច ធូប​បី​សរសៃរ​ប៉ុណ្ណោះ ។ តែ​អ្វីដែល មិន​នឹកស្មាន​ដល់​នោះ​គឺ​តម្លៃ​ចេក​ឡើងថ្លៃ​ហួស អ្នកខ្លះ​ទិញ​ក្នុង​មួយ​ស្និត ៧០០០ រៀល ខ្លះ ១០០០០ រៀល ឯ​ខ្លះទៀត ទិញ​រហូតដល់ ២០០០០ រៀល ហើយ​ប្រជ្រៀត​គ្នា​ទិញ​ទៀត ។

Advertisements

មតិ»

1. ក្មេងល្ងង់ - ខែវិច្ឆិកា 23, 2010

នៅជិតផ្ទះញ៉ុមក៏គេសែនព្រេនចឹងដែរ !! បើចេកថ្លៃម្លឹងៗ ញ៉ុមសុខចិត្តមិនយកលុយទៅទិញចេកទេ យកទៅចូលបុណ្យសពតាម៉ង 🙂 !

2. chungphing - ខែវិច្ឆិកា 23, 2010

តាប៉ុននេះអ្នកលក់ចេកត្រូវបាន់!!ព្រោះហេតុការណ៏កើតនៅភ្នំពេញ គេសែនដល់ផ្ទះញ៉ុមទៀត:)

អែម ចាន់​បុទុំ - ខែវិច្ឆិកា 23, 2010

ហើយផ្ទះនៅណាដែរ? សែនសឹងគ្រប់ផ្ទះនៅភ្នំពេញយើង

3. អែម ចាន់​បុទុំ - ខែវិច្ឆិកា 23, 2010

នេះជាប្រពៃណីខ្មែរយើង តាគេកាប់បានគេកាប់ហើយណា

4. វិចូច - ខែវិច្ឆិកា 23, 2010

ម៉ាក់​ខ្ញុំ​សែន​តែ​អង្ករ លាយ​ល្ង និង​សណ្ដែក​ខៀវ​ហ្នឹង។

5. អែម ចាន់​បុទុំ - ខែវិច្ឆិកា 24, 2010

ល្ងហើយសណ្តែកបែបអត់ឡើងថ្ងៃទេមើលទៅ

6. រដ្ឋាភិបាលខ្មែរសម្រចសាងស្តូបនៅជិតស្ពានពេជ្រ « អែម ចាន់​បុទុំ - ខែវិច្ឆិកា 24, 2010

[…] សែនព្រេនក្រោយមហាសោកនាដកម្ម […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: