jump to navigation

ថ្ងៃ​ចូល​ឆ្នាំ​ទី ៣ បាន​រាំ​បួន​ដប់​បទ​ដែរ ខែ​មេសា 17, 2011

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , , ,
trackback

ចាប់​តាំង​ពី​ព្រលឹម​មក នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី ៣​នេះ ពិតជា​សប្បាយគួរ​សម បើ​ប្រៀបទៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី ២ ម្សិល​មិញ ។ ខ្ញុំ​បាន​រៀប​ចំ​ល្បែង​លេង​ជាមួយ​ក្មេង​ៗយ៉ាង​សប្បាយ​មាន​ដូ​ចជា​៖ វ៉ៃ​ឆ្នាំងដី បណ្តើរ​កង់​បិទ​ភ្នែក និង​ ជិះ​កង់​យឺត​ជាដើម ។ តែ​នៅ​ស្រុកខ្ញុំ​នេះ​មិន​សូវ​មាន​ក្រុម​យុវជន​ចូល​រួម​លេង​កម្សាន្ត​ទេ គឹ​មានតែ​ក្មេងៗប៉ុណ្ណោះ​ដែល​ចូល​លេង ។ ភា​គច្រើន​យុវវ័យ​ក្មេង​ៗគេ​ចូល​ចិត្ត​រាំ និង លេងប៉ាត​ម្សៅ ។ ថ្ងៃ​នេះ​នៅ​ទីវ​ត្ត​អា​រាម​មាន​មនុស្ស​ ច្រើន​រហូត​ដល់ម៉ោង​ប្រហែល​ជា ៦ល្ងាច​​ទើបស្ងាត់​ ។ ឈាន​មក​ដល់​ម៉ោង ប្រហែល​ជា​៨ យប់ កម្ម​វិធី​​រាំ​ក៏ចាប់​ផ្តើម យ៉ាង​ណា​ក៏រាំ​ដែរ ថ្ងៃ​ចុង​ក្រោយ​ហើយសម្រាប់​ខ្ញុំ ហេហេហេ 😀 ។ សម្រេចចូលរាំ រាំរហូត​ដល់​ម៉ោង ១១ និង ៣០ ​នាទី​ទើប​បានមក​ដល់​ផ្ទះ ។ តែ​ស្តាយ​ណាស់​អត់​បានបង្ហាញ​រូប​ថត​ចូល​រាំ ព្រោះ​រវល់​រាំ​ពេក​អត់​មានអ្នក​ណា​ថត​ឱ្យ 😦 តែ​យ៉ាង​ណា​ក៏​មាន​រូប​ថតមួយ​ចំនួន​នា​ពេល​ថ្ងៃ​បង្ហា​ញ​ដែរ ៖

វ៉ៃក្អម ឬវ៉ៃឆ្នាំង​ដី អ្នក​ដែល​វាយ​ត្រូវ​នឹង​ទទួល​ទឹក​ប្រាក់ ៣០០០ រៀល

វ៉ៃក្អម ឬវ៉ៃឆ្នាំង ដី អ្នក ដែល វាយ ត្រូវ នឹង ទទួល ទឹក ប្រាក់ ៣០០០ រៀល

ទិដ្ឋ​ភាព​ក្មេងៗ​ដណ្តើម​ស្ករ​គ្រាប់ ពេល​ដែល​ក្អម​ត្រូវ​វ៉ៃ​បែក

ទិដ្ឋ ភាព ក្មេងៗ ដណ្តើម ស្ករ គ្រាប់ ពេល ដែល ក្អម ត្រូវ វ៉ៃ បែក

បណ្តើរកង់បិទភ្នែក (ក្មេងតូចនោះជាក្មួយ​ប្រុស​ខ្ញុំ) វា​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​​ប្រ​កួត​នេះ ទឹក​ប្រាក់​ទទួល​បាន​ ៣០០០ រៀល

បណ្តើរកង់បិទភ្នែក (ក្មេងតូចនោះជាក្មួយ ប្រុស ខ្ញុំ) វា ទទួល បាន ជ័យ ជំនះ ក្នុងការ ប្រ កួត នេះ ទឹក ប្រាក់ ទទួល បាន ៣០០០ រៀល

ប្រ​ណាំ​ងកង់​យឺត អ្នក​ឈ្នះ​ទទួល​បាន​ ៣០០០ រៀល

ប្រ ណាំ ងកង់ យឺត អ្នក ឈ្នះ ទទួល បាន ៣០០០ រៀល

ទិដ្ខ​ភាព​រាំ​នៅ​វត្ត​នៅ​ថ្ងៃ​ទី ៣

ទិដ្ខ ភាព រាំ នៅ វត្ត នៅ ថ្ងៃ ទី ៣

អត្ថ​បទ​ស្រ​ដៀង​៖

Advertisements

មតិ»

1. kh2kh - ខែ​មេសា 17, 2011

អរគុណ​​បាន​ចែក​រូប​​ថ្ងៃ​ចូល​ឆ្នាំ​!
ពិតជា​សប្បាយ​មែន!
សូម​ប្រាប់​បង​ផង​អំពី​របៀប​លេងប៉ាត​ម្សៅ។ បង​អត់​ស្គាល់​ល្បែង​នេះ​ទេ។

ហនុមាន - ខែ​មេសា 17, 2011

ស្លាប់អត់ចេះបា៉ត់រ៉េ? ខ្ញុំប៉ាតចំសង្សារគេម្តង គេគក់ចង់ថ្លាក់ព្រូន ក្រោយពីហ្នឹងឈប់ឡាបូត ខ្លាចគេដាក់ហើមមុខ 

អែម ចាន់​បុទុំ - ខែ​មេសា 17, 2011

ល្បងស្វា ពេលចូលឆ្នាំចឹងគេមិនប្រកាន់ទេ បើទោះបីជាប៉ះសង្សារគេក៏គេមិនថាអីដែរ 😀

អែម ចាន់​បុទុំ - ខែ​មេសា 17, 2011

តាមពិតទៅល្បែងនេះត្រូវបានគេហាមមិនឱ្យលេងទេ ក្នុងពីធីចូលឆ្នាំ តែ​ក្មេងៗ​យុវ​វ័​យទេ​ដែល​ចូល​ចិត្ត​លេង​ ។ ការ​លេង​នោះ​គឹ​គ្មាន​អី​ពិ​បាក​ទេ គ្រាន់​តែ​ទិញ​ម្សៅមួយ​កំប៉ុង​តម្លៃ​ប្រហែលជា​ ១០០០ រៀលជាង ហើយ​ប្រម៉ាញ់​ស្រី​ស្អាត​ ឃើញ​ស្អាត​ប៉ាត​យក​ជា​ការស្រេច​ :D។

2. Long - ខែ​មេសា 17, 2011

ខំរត់មកមើល ស្មានតែមានរូបថតបងរាំ តែស៊យអី អត់ដដែល! ហាស​ហា !

អែម ចាន់​បុទុំ - ខែ​មេសា 17, 2011

រវល់តែរាំមាន​បាន​អី​ថតនោះ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: