jump to navigation

ពុទ្ធទំនាយមកដល់ឆ្នាំ ២០១២ និង បញ្ចប់នៅឆ្នាំ ២០១៤ ខែវិច្ឆិកា 24, 2010

Posted by អែម ចាន់​បុទុំ in ជំនឿ.
Tags: ,
trackback

ពេល​ពុទ្ធទំនាយ​ជិត​ចប់​នោះ មនុស្ស​ក្នុង​ពិភពលោក​នឹង​ក្លាយជា​ជន​តិរច្ឆាន យកខុស​ជា​ត្រូវ អាក្រក់ ថា​ល្អ ស​ជា​ខ្មៅ​គោរព​ព្រាយ​ជា​ព្រះ  សំពះ​ប្រែ​ត​ជួស​ព្រហ្ម មេបា​អោបដៃ​អង្គុយ​យំ ព្រោះតែ​បាត់​ព្រហ្ម​វិហារធម៌ ឳ​ពុក រំលោភ​កូន ចៅ​រំលោភ​ជីដូន កូន​សម្លាប់​ឳ​ពុក ស្តេច​អស់​រិ​ទ្ធិ​ត្បិត​គ្មាន​ទសពិតរាជធម៌ សាសនា រុះ​រោយ សង្ឃ​ទ្រួ​ស្ត​សីល វត្ត​រីក​ជា​វាំង ឧ​កញ្ញា​នាម៉ឺន​មន្ត្រី ក្បត់​ញាតិ​មាតុភូមិ និង តួនាទី អាកាសធាតុ​ប្រែ ប្រួល មាន​រន្ទះបាញ់ ព្យុះភ្លៀង ពួក​ចោរហារយ​ចេញ ប្រជានុរាស្ត្រ​រង​ទុក្ខ​ខ្លោចផ្សារ​ពន់ពេក នេះ​ជាហេតុ មកពី​មនុស្សលោក ឆ្កូត​វង្វេង​និង​វាល​បី និង អន្លង់​បួន ។

១. កុលា​ហល៖ កើតមាន​យ៉ាងខ្លាំង​នា​ដើម​ឆ្នាំឆ្លូវ ថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០០៩ ផ្ទៃមេឃ​ប្រែប្រួល​មាន​ព្រះ អាទិត្យ ពីរ​វង់ មួយ​ធំ​មួយ​តូច អ្នក​នៅ​ភាគខាងត្បូង​នៃ​ផែនដី មើលឃើញ​ពួក​ពោធិ៍​លេច​រំសាយ និង ពោធិ៍បាយ​ចេញ​ព្រោងព្រាត តាំងខ្លួន​ដណ្តើម​គ្នា​អ្នក​មានបុណ្យ ។ (ពេល​កលា​ហល ដល់ )

២. នៅ​ខែ ឧសភា ឆ្នាំ ២០១១ នៅ​ទិសខាងកើត​មាន​ព្រះអាទិត្យ​ពីរ​ដួង​ប៉ុនគ្នា ព្រះអាទិត្យ​ចាស់​នៅ​ខាង ឆ្វេង ព្រះអាទិត្យ​ថ្មី​រះ​នេះ​ជា​សេនា​ដែក  ភ្នែក​ប្រាក់​មកជួយ​ព្រះពុទ្ធសាសនា និង ជា​ពេល​អ្នក​មានបុណ្យ យាង​ចេញ ជួយ​ចម្លង​និស្ស័យ​សត្វលោក គឺ​យកតែ​សត្វលោក​ដែល​មិន​វង្វេង នឹង​វាល​បី គឺ លោភៈ មោហៈ និង ទោសៈ ហើយ​អន្លង់​បួន​គឺ មាសប្រាក់ ឋានៈ យស​សក្តិ អំណាច និង​ស្រី​ស្រា ល្បែង​ពាលា កាន់ សីល ប្រាំ​មាន​ជំនឿ​លើ​បុណ្យ​បាប

នៅមានត

Advertisements

មតិ»

1. Broskomjel - ខែវិច្ឆិកា 24, 2010

ពុទ្ធទំនាយគឺមានមែន ថាមិនចង់ជឿដែរ តែស្តាប់ចាស់ៗនិយាយ សំគាល់​ និង វិភាគមើលទៅ គឺត្រូវភាគច្រើន។

2. វិចិត្រ - ខែវិច្ឆិកា 24, 2010

ពុទ្ធទំនាយ​បោក​

ចំនុច​មួយ​ដែល​គួរ​ជឿ ក្នុង​ពុទ្ធទំនាយ​បោក​នេះ​គឺ​ អំពើ​ល្អ។

សោកស្តាយ - ខែវិច្ឆិកា 25, 2010

yes i was mentioned that om per la or can bring us oy jeas phot pi puth tom neay tang os nus 😀 … conclusion is k jong oy yerng tver la or.. 😀

សោកស្តាយ - ខែវិច្ឆិកា 25, 2010

it*

3. អែម ចាន់​បុទុំ - ខែវិច្ឆិកា 24, 2010

ខ្ញុំក៏គិតអ៊‍ីចឹងដែរ មើលទៅដំនើរទំនង ត្រូវណាស់ ចាំទំនេរខ្ញុំវាយឱ្យចប់ ឯកសាដែលខ្ញុំមានពិបាកមើលពេក អត់សូវច្បាស់ បើមានផ្ញើឱ្យខ្ញុំវិញផងចឹងនោះ ។

4. មេឃា - ខែវិច្ឆិកា 26, 2010

សោក​ស្តាយ​ណាស់​ដោយ​ឃើញ​អ្នក​ជំ​នាន់​ក្រោយយើង​ងប់ងល់​និង​ជំនឿ​អរូបីយ ។
រាល់អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ជំ​នឿ​អកុសល​នេះ​ នឹង​មិន​អាច​កើត​មាន​ឡើង​ជាដាច់ខាត​នៅ​ក្នុង​សង្គមជឿនលឿន​ សង្គមប្រជាធិប្បតេយ្យ សង្គម​មាន​ការអប់រំ វា​ប្រាកដ​ជា​មាន​មែន​​ក្នុង​សង្គម​និង​ប្រទេស​ដែល​ឱនថយខ្វះ​ការ​អប់រំ ។
គួរ​ឲ្យ​សោកស្តាយ !!

អែម ចាន់​បុទុំ - ខែវិច្ឆិកា 26, 2010

យល់ខុសហើយណា គ្រាន់តែខ្ញុំសង្កេតមើលប៉ុណ្ណោះ ហើយក៏ទំនងខ្លះដែរ ។ ខ្ញុំក៏ជាអ្នករៀនម្នាក់ដែរ មិនមែនជឿរដោយគ្មានបានយកក្បាលទៅគិតទេ

មហោសថ - ខែវិច្ឆិកា 27, 2010

មនុស្សមានការគិតផ្សេងៗគ្នាណា មិនមែនអោយតែអ្នកជឿលើអប៉ីជំនឿសុទ្ធតែទទួលបានការអប់រំខ្សោយនោះទេ។ អ្នកមានការអប់រំខ្ពស់គេមិនមែនចេះតែជឿផ្តាសទេ ស្តាប់ហើយ សង្កេតមើល ឃើញថាវាស៊ីគ្នាមែន។ នៅក្នុងសង្គមជឿនលឿនអរូប៉ីមានការកើតឡើងដូចគ្នា គ្រាន់តែគេមិនជឿ។
អាមេរិក ជាប្រទេសមួយដែលមិនជឿថាមានខ្មោច តែបើមើលភាពយន្តអាមេរិកវិញ លេងរឿងខ្មោចសាហាវជាងប្រទេសណាណាទាំងអស់។

អែម ចាន់​បុទុំ - ខែវិច្ឆិកា 27, 2010

និយាយពីអារមេរិកវិញ រឿងខ្មោចវិញសាហាវព្រឺក្បាលហ្មង និយាយទៅបើយើងកានតែជឿ វាកាន់តែមាន តាមពិតខ្ញុំក៏មិនជឿ ណាដែរ គ្រាន់តែសង្កេតតែប៉ុណ្ណោះ

5. មហោសថ - ខែវិច្ឆិកា 27, 2010

បុទុំ ដូរស្តាយ៍វើតប្រេសនេះចេញទៅ បាត់អក្សរអស់ហើយ ដាច់ដុំៗ 😀

អែម ចាន់​បុទុំ - ខែវិច្ឆិកា 27, 2010

តែខ្ញុំមើលដូចអត់អីផងបង ? ចាំខ្ញុំសាក់មើលម្តងទៀតមើល អរគុណបងបានប្រាប់

6. សម្ផស្ស - ខែធ្នូ 1, 2010

មិន​មែន​មក​ពី​ស្តាយ៍​វើត​ប្រេស​ទេ គឺ​មក​ពី​កុំ​ព្យូទ័រ​បង​ប្រើ​ទេ​មើល​ទៅ​ មាន​ន័យ​ថា​ប្រហែល​ជា​ Install Khmer Unicode មិន​ទាន់​ត្រឹម​ត្រូវ​ល្អ ។

7. មេឃា - ខែធ្នូ 1, 2010

ខ្ញុំ​គូរ​តែ​សុំទោស​ចំពោះ​ការរិះគន់ថា​យុវជន​យើង​ងប់ងល់និងជំនឿ​អរូបីយ​ រដ្ឋធម្មនុញ្ញនៃ​ជាតិយើងក៏​ពុំបាន​ហាមឃាត់​ចំពោះការជឿឬមិនជឿទាំងអស់នោះដែរ ។តែ​ការ​ដែល​ខ្ញុំ​បាន​អាន​ហើយ​ទាស់​ចិត្តយ៉ាងខ្លាំង​នោះគឺ ចំណងជើងអត្ថបទនិយាយ​អំពី​ពុទ្ធ​ទំនាយ ខាងដើម​ស្តាប់ទៅដូចខ្លះដែរ ( ពេល​ពុទ្ធទំនាយ​ជិត​ចប់​នោះ មនុស្ស​ក្នុង​ពិភពលោក​នឹង​ក្លាយជា​ជន​តិរច្ឆាន យកខុស​ជា​ត្រូវ អាក្រក់ ថា​ល្អ ស​ជា​ខ្មៅ​គោរព​ព្រាយ​ជា​ព្រះ សំពះ​ប្រែ​ត​ជួស​ព្រហ្ម មេបា​អោបដៃ​អង្គុយ​យំ ព្រោះតែ​បាត់​ព្រហ្ម​វិហារធម៌ ឳ​ពុក រំលោភ​កូន ចៅ​រំលោភ​ជីដូន កូន​សម្លាប់​ឳ​ពុក ស្តេច​អស់​រិ​ទ្ធិ​ត្បិត​គ្មាន​ទសពិតរាជធម៌ សាសនា រុះ​រោយ សង្ឃ​ទ្រួ​ស្ត​សីល វត្ត​រីក​ជា​វាំង ឧ​កញ្ញា​នាម៉ឺន​មន្ត្រី ក្បត់​ញាតិ​មាតុភូមិ និង តួនាទី អាកាសធាតុ​ប្រែ ប្រួល មាន​រន្ទះបាញ់ ព្យុះភ្លៀង ពួក​ចោរហារយ​ចេញ ប្រជានុរាស្ត្រ​រង​ទុក្ខ​ខ្លោចផ្សារ​ពន់ពេក នេះ​ជាហេតុ មកពី​មនុស្សលោក ឆ្កូត​វង្វេង​និង​វាល​បី និង អន្លង់​បួន ។)ព្រោះព្រះពុទ្ធ ព្រះបរមគ្រូនៃយើង​បានព្យាករណ៍ថា​ សាសនា​ព្រះសមណះគោត្តម​មាន​អាយុកាលត្រឹម ៥០០០​ ព្រះវស្សា​តែប៉ុណ្ណោះ ក្រោយពី​នោះទៅ​នឹង​មាន​ព្រះពុទ្ធ​មួយ​អង្គ​ទៀត​ត្រាស់ជា​បន្តរ​ ។​ក្នុងអំលុង​ពេល​ ៥០០០ ឆ្នាំ​នេះ​សាសនា​និង​សាបរលាប​បន្តិចម្តង ៗ​រហូត​ដល់កើត​ហេតុ​ដូច​បាន​និយាយ​ខាង​លើ ។​ក៏​ប៉ុន្តែឃ្លា​ខាង​ក្រោម​មកទៀត​គឺ​ជា​ពាក្យ​ប្រឌឹត​របស់​មនុស្ស​សុទ្ធសាធ​ ៖
( ១. កុលា​ហល៖ កើតមាន​យ៉ាងខ្លាំង​នា​ដើម​ឆ្នាំឆ្លូវ ថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០០៩ ផ្ទៃមេឃ​ប្រែប្រួល​មាន​ព្រះ អាទិត្យ ពីរ​វង់ មួយ​ធំ​មួយ​តូច អ្នក​នៅ​ភាគខាងត្បូង​នៃ​ផែនដី មើលឃើញ​ពួក​ពោធិ៍​លេច​រំសាយ និង ពោធិ៍បាយ​ចេញ​ព្រោងព្រាត តាំងខ្លួន​ដណ្តើម​គ្នា​អ្នក​មានបុណ្យ ។ (ពេល​កលា​ហល ដល់ )

២. នៅ​ខែ ឧសភា ឆ្នាំ ២០១១ នៅ​ទិសខាងកើត​មាន​ព្រះអាទិត្យ​ពីរ​ដួង​ប៉ុនគ្នា ព្រះអាទិត្យ​ចាស់​នៅ​ខាង ឆ្វេង ព្រះអាទិត្យ​ថ្មី​រះ​នេះ​ជា​សេនា​ដែក ភ្នែក​ប្រាក់​មកជួយ​ព្រះពុទ្ធសាសនា និង ជា​ពេល​អ្នក​មានបុណ្យ យាង​ចេញ ជួយ​ចម្លង​និស្ស័យ​សត្វលោក គឺ​យកតែ​សត្វលោក​ដែល​មិន​វង្វេង នឹង​វាល​បី គឺ លោភៈ មោហៈ និង ទោសៈ ហើយ​អន្លង់​បួន​គឺ មាសប្រាក់ ឋានៈ យស​សក្តិ អំណាច និង​ស្រី​ស្រា ល្បែង​ពាលា កាន់ សីល ប្រាំ​មាន​ជំនឿ​លើ​បុណ្យ​បាប )
ព្រះពុទ្ធ​លោក​បា​ន​សម្តែង​មក​ថា​ ៖ សាសនា​របស់​គថាគត​តទៅ​ខាង​មុខ​នឹង​ត្រូវ​រលាយ​សាប​សូន្យ​ដោយ​សារ​កូនចៅ​របស់​គថាគត គឺ​ពិត​ជា​មិនខុស​ទេ ព្រោះ​​យើង​សង្កេត​ឃើញ​មាន​អ្នក​ទ្រុស្តសីល​ជាច្រើន​នា​បច្ចុប្បន្ននេះ យក​សាសនា​​ជា​មុខជំនួញ ធ្វើ​នយោបាយ ជាការ​បឹទបាំងអំពើអបាយមុខ បោក​ប្រាស​រាស្ត្រ ។​អត្ថបទ​របៀប​នេះ​ខ្ញុំ​ធ្លាប់​បាន​ឃើញ ព្រះសង្ឃ​មូយ​អង្គ​នៅ​ខេត្ត​ព្រះ​ស៊ីហនុ ចុះ​ផ្សាយ​ជា​អត្ថបទ​ពាណិជ្ជ​កម្ម​តាម​កាសែត ឬ​ទស្សនាវត្តី​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ ក្រោយ​មក​សង្ឃ​អង្គ​នោះ​ក៏​ទ្រុស្តសីល​រត់​បាត់​ទៅ ។
វា​ជា​ករណីយងាយ ៗ​ទេ​ដែល​អាច​ឲ្យ​យើងរិះគឹត​​ពិចារណា​បាន​មុន​នឹង​ជឿ​លើ​អ្វី​មួយ ដូចជា ៖
– គម្ពី​ព្រះពុទ្ធ​សាសនា​មាន​តាំងពី មុន​គ្រឹស្តសាសនា​មកម្លេះ ហេតុ​ម្តេច​បាន​ជា​យក​កាល​បរិច្ជេត​របស់គ្រឹស្តសាសនា​មក​ដាក់វិញ ?
– ឈាម​ដាប​ពោះដំរី នោះ​គឺ​មាន​តាំងពី​កកើត​រាជ​ធានី​ភ្នំពេញ​មក​ម្លេះ បើ​មើល​តាម​ព្រះ​រាជពង្សាវតាខ្មែរ មានសង្គ្រាម​ច្រើនលើកណាស់​នៅ​ត្រង់ទន្លេបួន​មុខ​នេះ មាន​ទ័ព ខ្មែរ យួន សៀម ច្បាំងគ្នា​ដណ្តើម​រាជ ដណ្តើមដី ដណ្តើមផលប្រយោជន៏ ស្លាប់ម្តង ៗ រាប់ម៉ីន រាប់សែននាក់ មិនមែន​ទើប​តែ​មាន​ស្លាប់សម័យ​ស្ពាន​កោះ​ពេជ្រ​នេះ​ទេ ។
– មួយវិញ​ទៀត អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ សង្គម​ដែលវង្ងេង​ដោយ​លោភះ ទោសះ មោហះ បុណ្យសក្តិ មាសប្រាក់ ពុករលូយ នោះ​គី​ជា​សង្គម​ដែល​គ្មាន​ការ​ជឿនលឿន​ គ្មាន​ប្រជាធិប្បតេយ្យ​ពឹត​ប្រាកដ ដោយសារគ្មាន​ការដឹកនាំល្អ មិនមែន​បណ្តាល​មក​ពី​ទំនាយ​ទេ ការ​យកទំនាយ​មកដាក់ពី​មុខ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យយើង​សុញ គ្មាន​លូតលាស់​ គ្មាន​ចំរើន មិនបាន​ដាក់កំហុសទៅ​លើ​ការ​ដឹក​នាំ​មិនបានល្អ ។

8. DYNA-DAILY - ខែធ្នូ 2, 2010
9. សុវណ្ណ មានី - ខែ​មីនា 28, 2011

បង​ប្អូន​ណា​មាន​សៀវ​ភៅ​ពុទ្ធ​ទំនាយ​ និងគតិ​លោក​ផ្ញើសូម​ផង។ ក្រែងអផ្សុក​អង្គុយ​មើលលេង។​បើស្ទាត់ប្រហែលជាចេញធ្វើ​ចោរ​លួច​គេទាំង​ថ្ងៃ​បាន​ហើយ។
សូមអរគុណ!!!

MaX - ខែតុលា 27, 2011

ល្អណាស់

10. Sam kok - ខែមិថុនា 17, 2011

ទោះយល់យ៉ាងណាក៏ដោយ អោយតែទាញបានប្រយោជន៍ មនុស្សឆ្លាត និងចេះដឹងពិតប្រាកដ កម្រនឹងវាយតម្លៃអ្វីមួយថាខុសទាំងស្រុង និងត្រូវទាំងស្រុង ណាស់! ព្រោះរាល់បដូចញ្ហាទាំងឡាយ សុទ្ធតែមានចំណុចល្អ និងចំណុចមិនល្អរបស់វា។ការយល់មិនអស់សេចក្តីនាំមកនូវការខ្វែងគំនិតគ្នា ប្រៀបដូចរឿងមនុស្សខ្វាក់ទាំង៤នាក់ នាំគ្នាស្ទាបដំរី ម្នាក់ស្ទាបប៉ះជើងអះអាងថា ដំរីដូចជាស្នប់,ម្នាក់ស្ទាបប៉ះប្រមោយអះអាងថាដំរីដូចជាឈ្លើង,…….ជាដើម ។

11. Sam kok - ខែកក្កដា 9, 2011

គ្មានឃើញព្រះអាទិត្យ២ឯណាផង! ម្យ៉ាងទៀតព្រះពុទ្ធចូលនិព្វាន ជាង២៥០០ឆ្នាំមកហើយ ម្តេចក៏ទាយទុកអីមកដល់ស្វថ្ងៃ? ចុះបើទាយ ម្តេចក៏ទាយតែស្រុកខ្មែរមួយបើកាលនោះខ្មែរមិនដឹងនៅឯណាផង។

12. pkay_sour - ខែកក្កដា 20, 2011

កុំទៅខ្វល់ច្រើន ពេលណាពេលនឹងហើយ មិនមែនស្លាប់តែយើងណា៎? កើត​ចាស់ឈឺស្លាប់ ជារឿងធម្មតា ចេញ​ទំនាយច្រើនពេកដូចបំភ័យ​មនុស្ស​ឲ្យចាញ់​មុន​ពេលច្បាំងចឹង 🙂

13. somada - ខែតុលា 21, 2011

ពុទ្ធទំនាយមិនមែនបំភ័យើងទេផ្កាយ កុំភ័យអី តែតម្រូវឲ្យយើងចេះ​ពិចារណារកខុសត្រូវ និង ស្វែងយល់ការពិតពីពាក្យទំនាយទាំងនោះ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: