jump to navigation

យល់ដឹង៖ ៧យ៉ាង​មិន​គួរ​ធ្វើ​​ក្រោយ​​ញ៉ាំ​​អា​​ហារ​​រួច ខែ​មេសា 4, 2011

Posted by អែម ចាន់​បុទុំ in សុខភាព.
Tags: , ,
6 comments

1. កុំពិ​សារ​បារី

អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ការ​ពិសារ​ បារី​ក្រោយពេល​បរិភោគ​អាហារ​រួច​ភ្លាម គឹ​ស្មើនឹង ១០ដើម​ ដូច្នេះ​វា​ប្រឈម​មុខ​ខ្ពស់​នៃ​ការទទួល​ជំងឺ​មហា​រីក ។

2.កុំញ៉ាំ​ផ្លែ​ឈើ

ការ​ញ៉ាំ​ផ្លែឈើ​​ក្រោយ​ពីការ​ញ៉ាំបាយ​រួច ធ្វើ​ឱ្យក្រពះ​របស់យើងបំ​ពេញ​ដោយខ្យល់ ។ បើ​ចង់​ញ៉ាំ​ផ្លែ​ឈើ​គួរ​តែ ១ ឬ ២ ម៉ោងក្រោយញ៉ាំអា​ហារ​រួច ។

3.កុំញ៉ាំតែ

ព្រោះ​ស្លឹក​តែ​មាន​ផ្ទុក​សារ​ធាតុ​អា​ស៊ីត​ខ្ពស់​ ដូច្នេះ​ហើយធ្វើឱ្យមានការលំបាក​សម្រាប់​ការរំលាយ​អា​ហារ​ ។

4. កុំបន្ធួរ​ខ្សែ​ក្រវ៉ាត់

ការ​បន្ធូរ​ខ្សែ​ក្រ​វ៉ាត់​ នឹង​ធ្វើ​ឱ្យ​ពោះវៀន​រ​មួរ​ចូល​គ្នា​ ។

5. កុំដើរ

មនុស្ស​ភាគ​ច្រើន​និយាយ​ថា​ ការ​ដើរ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ធ្វើ​ឱ្យ​អា​យុ​យ៉ឺន​យូរ ។ តាម​ពិត​ ការ​ដើរ​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អា​ហារ​មិន​អាច​ស្រូ​បយក​សារ​ជាតិ​ពីចំណី​ដែល​យើងបាន​ញ៉ាំទេ ។ និយាយ​ជារួ​មគឺវា​គ្មាន​ប្រយោជ​ន៍ ។

6.​ កុំងូតទឹក

ពេល​ងូត​ទឹក​នឹង​ធ្វើឱ្យ​ចរន្ត​ឈាម​ឡើង​ទៅដៃ​ ជើង និង រាង​កាយ​ដែល​ បណ្តាលឱ្យ ចរន្ត​ឈាម​នៅ​ជុំវិញក្រពះ​ចុះ​ខ្សោយ ។ វា​នឹងបណ្តាល​ឱ្យ​ប្រ​ព័ន្ធ​រំលាយ​អា​ហារ​ខ្សោយ ។

7. កុំគេងភ្លាមៗ

អាហារ​ដែល​យើង​ញ៉ាំ​នឹង​មិនបា​ន​រំលាយ​ល្អ ។ វានឹង​ធ្វើ​ឱ្យរ​លាក​ពោះ​វៀន និង ក្រពះ ។

ហើយ​កត្តា​ដែល​សំខាន់​បំ​ផុត​នោះ​គឺ កុំ​ភ្លេច​ឱ្យ​លុយ​គេ ក្រោយ​ពី​ញ៉ាំ​ហើយ​ បើ​សិន​ជា​អ្នក​ញ៉ាំនៅភោជ​នី​ដ្ឋាន :D។

អាន​បន្ថែម៖ 7 Things That Should Not Be Done After Eating

នៅមុខកុំព្យូទ័រច្រើនមានផលប៉ះពាល់ដល់បេះដូង ខែមករា 12, 2011

Posted by អែម ចាន់​បុទុំ in សុខភាព.
Tags: , ,
2 comments

ការ​ដែល​មើល​ទូរ​ទស្សន៍​ច្រើន ឬ​ក៏​នៅ​មុខ​កុំ​ព្យូទ័រ​សើល​ពី ៤ ម៉ោង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ប្រ​ឈម​មុខ​ខ្លាំង​ជា​មួយ​ជំ​ងឺ​បេះ​ដូង ។
សូមអានបន្ត