jump to navigation

រឿងពីរយ៉ាងដែលបងធ្វើខុសចំពោះស្នេហាមួយនេះ​ ខែសីហា 15, 2012

Posted by អែម ចាន់​បុទុំ in Uncategorized.
Tags:
add a comment

ដំបូងបងតែងតែគិតថា បើមានស្នេហាស្មោះគឺអាចពុះពារ ឧបសគ្គគ្រប់បែបយ៉ាងទោះព្យុះ ឬ ភ្លៀង​ យ៉ាងណាក្តី ។ ក្តីស្នេហ៍ពិតគឺបងមានមែនចំពោះរូបអូន ថ្ងៃសៅរ៍ ទី ២៣ ខែ កក្កដា ឆ្នាំ ២០១១ គឺជាថ្ងៃ ដែលយើងទៅញ៉ាំ ភីហ្សា ហើយថ្ងៃនោះដែរ គឺជាថ្ងៃដែលក្តីស្នេហាពិតរបស់យើងទាំងពីរកើតឡើង ។ ក្រោយពីយើង ចាប់ផ្តើមស្រឡាញ់គ្នាមក បងចាប់និយាយប្រាប់ត្រួសៗទៅដល់ ពុក ម៉ែ បង ជារឿយៗ ។ ថ្ងៃចូលឆ្នាំចិន ត្រូវជាខែ កុម្ភ ឆ្នាំ ២០១២ បងបានទៅលេងភូមិកំណើត ហើយបងក៏បាននិយាយប្រាប់ ពួកគាត់ជាហូរហែរ រវាងយើងទាំងពីរនាក់ទៀត ។ ក្នុងនាមជាពុក ម្តាយ គាត់បារម្មណ៍ពីកូន គាត់ទាំងពីរ គិតថា បើយើងរៀបការហើយ តើយើងរស់នៅឯណា យើងសុទ្ធតែមកពីខេត្តដូចគ្នា មួយវិញទៀត គាត់ បានថែមទាំងនិយាយថា ថ្ងៃ ខែឆ្នាំកំណើតយើងអត់ត្រូវគ្នាល្អទេកូន ។ បងក្នុងនាមជាកូន បងបានត្រឹម តែស្តាប់ តែទន្ទឹមនឹងនោះដែរ បងត្រូវតែបង្ហាញគាត់ថា អ្វីដែលយើងទាំងពីរនាក់នេះមានប្រាកដ រស់នៅ ជាមួយគ្នាបាន ។ ចាប់ពីខែ កុម្ភ ឆ្នាំ ២០១២ គឺក្រោយពីចូលឆ្នាំចិន បងដៅក្នុងចិត្តថា បងត្រូវតែជំនះជា មួយពុក ម៉ែបង បងត្រូវតែរកអ្វីមួយ មកបញ្ជាក់ពួកគាត់ថា យើងទាំងពីរនាក់អាចធ្វើបាន ។ ដូចអូនដឹងស្រាប់ ហើយបងបានដើររកទិញដី ដើររកមើលទិញផ្ទះ ។ ទីបំផុតបងទិញបានមែន គឺផ្ទះដែល យើងទិញបានសព្វថ្ងៃនេះ ។ កំហុសនៃការទិញផ្ទះនេះ គឺបងអត់បានប្រាប់ពុក ម៉ែបងភ្លាមៗទេ គឺបងសម្រេចចិត្ត តែឯងប៉ុណ្ណោះ បងតែងតែគិតថា ដរាបណាបងស្រឡាញ់អូនស្មោះ គ្មានថ្ងៃកែប្រែ គឺអ្វីៗ និងល្អទាំងអស់ មុនក្រោយគាត់ដឹងមិនជាបញ្ហាអ្វីនោះទេ ដូច្នេះហើយ ទើបបងចង់ណាស់ ចង់ឃើញផ្ទះ យើងធ្វើរួចរាល់ បងនឹងបានប្រាប់ពុកម៉ែបងថា កូនមានផ្ទះរស់នៅហើយ កូនរឹងប៉ឺងហើយ កូនធ្វើបាន ។ តែទីបំផុតគម្រោងការបង នៅមិនទាន់ដល់គោលដៅនៅឡើយទេ គឺផ្ទះសង់មិនទាន់រួច ។

 

តាមពិតស្នេហាយើង មានកំណើតមិនដល់មួយឆ្នាំពេញលេញទេ យើងទាំងពីរនាក់ ចាប់ផ្តើមរកាំរកុស តាំងតែពីដើមខែ កក្កដា ឆ្នាំ ២០១២ មកម្ល៉េះ គឺភាពមិនសូវយល់ចិត្តគ្នា ។ ថ្ងៃ សុក្រ ទី ២០ កក្កដា ឆ្នាំ ២០១២ គឺជាថ្ងៃដែលពុក ម៉ែបងមកលេងភ្នំពេញ នេះគឺជាកំហុសរបស់បងមួយទៀតដែល បងមិនបាន ធ្វើសម្រាប់មនុស្សដែលជាទីស្រឡាញ់របស់បង ។ ដោយផ្ទះធ្វើមិនទាន់រួចរាល់ នឹងមួយវិញទៀត ថ្ងៃខែ ឆ្នាំកំណើតមិនសូវត្រូវល្អ បងគិតថា មិនទាន់ហ៊ានយកអូនទៅជួបគាត់ទេ ។ មិនមែនគាត់អត់ចង់ជួបទេ គឺបងមិនហ៊ានយកអូនទៅជួបពួកគាត់ បងនេះល្ងង់ណាស់ បងបន្ទោសខ្លួនឯងជារឿយៗពីបញ្ហានេះ បងស្រឡាញ់អូន គឺមិនប្រែទេ តែអ្វីដែលបងស្ទាក់ស្ទើរយកអូនទៅជួបគាត់នោះ គឺបងមិនទាន់បានដល់ គោលដៅដែលបងគ្រោងទុក ។

 

បងលើកមកនិយាយពីរឿងនេះ ពេលនេះគឺវាមិនមានប្រយោជន៍ទេ វាមិនអាចកែប្រែចិត្តអូនបានឡើយ តែយ៉ាងណាបងចង់ឲ្យអូនដឹងថាគ្រួសារបង មិនមែនគាត់ប្រកែកមិនមកជួបអូនទេ គឺបងនេះទៅវិញទេ ដែលស្ទាក់ស្ទើរមិនហ៊ានយកអូនទៅជួបគាត់ ។ បងបានត្រឹមតែស្តាយ សោកស្តាយចំពោះទង្វើរដែល មិនទទួលខុសត្រូវបងធ្វើមួយនេះ ។ មិនអាចកែប្រែចិត្តអូនបានទេ យើងមិនមានថ្ងៃរៀបការជាមួយគ្នាទេ ។ ពួកគាត់ត្រលប់ទៅភូមិកំណើតវិញ គឹថ្ងៃ ចន្ទ ទី ២៣ ខែ កក្កដា ឆ្នាំ ២០១២ គម្រប់មួយឆ្នាំហើយ ថ្ងៃ កំណើតស្នេហាហើយ ចាប់ផ្តើមថ្ងៃនេះ បញ្ចប់ថ្ងៃនេះដូចគ្នាដែរ ។ ចាប់តាំងពីបងមិនហ៊ាននាំអូន ទៅជួប គ្រួសារបងមក អូន នឹងគ្រួសារអូនតោងគិតថា គ្រួសារបងមិនឲ្យតម្លៃ តែផ្ទុយទៅវិញគឺមិនមែនទេ បងឯណេះទេ ដែលស្ទាក់ស្ទើរ មិនហ៊ានយកអូនទៅជួបគាត់ គឺដោយសារ បងមិនទាន់ដល់ផែនការ របស់ បង ។ ទីបញ្ចប់បងមានតែពាក្យមួយម៉ាត់គឺសោកស្តាយ ស្តាយបាត់អូន តែបងស្រឡាញ់អូនគឺស្មោះមែន ។

ពុក ម៉ែបង គាត់ទៅដល់ស្រុកកំណើតវិញអស់ហើយ បងពិកបាកចិត្តណាស់ អូនមិនពេញចិត្ត នឹងអ្វីដែល បងបានធ្វើ អូនគិតថាគ្រួសារបងមិនឲ្យតម្លៃគ្រួសារអូន តែអ្វីដែលអូននិយាយគឺអត់ពិតទេ អ្វីៗគឺមកពី បងម្នាក់គត ។ មួយថ្ងៃក្រោយដែលពួក គាត់ត្រលប់ដល់ផ្ទះវិញ បងបានប្រាប់ដំណើរដើមទង រឿងយើងទាំង ពីរនាក់ រឿងយើងទិញផ្ទះ និងបើទោះបីខុសថ្ងៃខែឆ្នាំកណើតយ៉ាងណាក្តី បងត្រូវតែជំនះចិត្តពួក គាត់ឲ្យបាន បងនិយាយច្រើនណាស់ជាមួយគាត់ទាំងពីរ បងហ៊ានដល់ឈ្លោះខ្លាំងៗជាមួយគាត់ អូន សាសនាគ្រិស្តអូនអត់ដឹងទេថា បើកាលណាថ្ងៃខែ មិនល្អហើយពិបាកនិយាយជាមួយពុក ម៉ែណាស់ បងលើក ឡើងគ្រប់វិធីសាស្រ្ត ទីបំផុតពុក ម៉ែបងព្រមជាមួយបងហើយ តែយ៉ាងណាលោកទាំងពីរ ប្រាប់ បងថា កូនអាចរៀបការបានក្រោយឆ្នាំខ្មែរយើងនេះ អ៊ីចឹងហើយទើបលោកទាំងពីរគាត់ចង់ទៅ កំឡុង ខែ មិនា ឆ្នាំក្រោយនេះ ។ បងដោះស្រាយអស់ហើយជាមួយពុកម៉ែបង ជំហ៊ានបន្ទាប់គឺបងនឹង នាំអូន ទៅជួប ពួកគាត់នៅឯខេត្តកំណើតបង តែយ៉ាងណាអ្វីៗគឺយឺតពេលហើយ ។

បងរៀបចំផែនការ តែផែនការបង អត់ចំគោលដៅជីវិតដែលអូនចង់បាន ទីបំផុតយើងបែកគ្នា ។​

ពីបងទុំ (មនុស្សដែលអូនគិតថា ជាមនុស្សអាត្មានិយម)

Android vs. iPhone – Infographic ខែមិថុនា 29, 2011

Posted by អែម ចាន់​បុទុំ in Phone.
Tags: , ,
add a comment

Android vs. iPhone – Infographic

Android vs. iPhone – Infographic

អវត្តមាន ប៉ុន្មានសប្តាហ៍ដោយរវល់!!!! ខែមិថុនា 2, 2011

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags:
1 comment so far

សួស្តី អ្នកទាំង​អស់​គ្នា សូមជម្រាប​សួរ!!!!

ប៉ុន្មាន​សប្តា​ហ៍នេះ​ រវល់​មិន​បាន​ផ្សាយ​អត្ថប​ទ​សោះ ខ្ញុំ​ត្រលប់​មកវិញ​ហើយ មក​តុប​តែង​គេហ​ដ្ឋាន​នេះ​វិញ​ ឥឡូវ​អត់​មាន​មក​លេងសោះ ព្រោះ​មិន​មាន​​អី​​ថ្មី ។

អរគុណ!!!😀

Facebook Vs Facely ខែ​ឧសភា 5, 2011

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , ,
5 comments

ចំ​ពោះ​អ្នក​ដែល​​ប្រើ​ អាយ​ ហ្វូន ឬ អាយ​ផាត ប្រហែល​ជាស្គាល់​ហើយ Facely ។ Facely ជា​ application សម្រាប់​​អាយហ្វូន ឬអាយផាត ដែល​វា​មានតួនាទី​ដូច​នឹង Facebook ដែរ ។ តែខ្ញុំចូលចិត្ត Facely ជាង ព្រោះអីវាលឿនជាង​ហ្វេសប៊ុគ application ធម្មតាសម្រាប់​អាយ​ហ្វូន ឬអាយផាត ។ សូម​មើល​ Screen Shot ខាងក្រោម៖

Facebook application for iPhone/iPad (it’s free)

Facely HD for iPhone/iPad (Not free)

អ្នក​អាច​ទាញ​យក​ application នេះ​បាន​ដោយ​មិន​គិត​ថ្លៃ​​ ក្រោយ​ពី​ម៉ាស៊ីន​របស់​អ្នក​ jailbreak រួច ។ អាច​រក​កម្មវិធី​នេះ​បាន​តាម​រយះ​ installous

អ្នក​ណា​ខ្លះ​នឹង​ចូល​រួម​អភិ​សេក​ ព្រះ​អង្គ​ម្ចាស់​ វីល្លៀម? ខែ​មេសា 24, 2011

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: ,
2 comments

ព្រះអង្គម្ចាស់ វីល្លៀម (Prince William) ប្រសូត្រឡើងនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៨២ គិតមកដល់ពេលនេះទ្រង់មានព្រះជន្ម ២៨ ឆ្នាំ ១០ ខែ និង ៣ ថ្ងៃ ខណៈដែលនាង ខេត មីដដលតុន (Kate Middleton) អាយុបងទ្រង់ ៦ ខែ ដែលនាង ខេត កើតនៅខែ មករា ឆ្នាំ ១៩៨២​ ។ ដែល​ពិ​ធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ មេសា​ ឆ្នាំ ២០១១ នេះហើយ ។

ចុច​នៅ​លើ​រូប​ភា​ព​ទៅ​មើល​ អ្នក​ដែល​ចូល​រួម​ក្នុងការ​រៀប​អភិសេក​នេះ ។