jump to navigation

ខួបកំណើតនៅក្រុមហ៊ុន ខែ​កុម្ភៈ 23, 2011

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: ,
9 comments

ថ្ងៃនេះ​មាន​អារម្មណ៍ល្អ​ទាំង​ព្រឹក​ព្រលឹម ព្រោះ​ខ្ញុំ​បានទទួល​សារ​មួយ​ពី​មនុស្ស ​ដែល​ខ្ញុំ​ស្រឡាញ់ ជូនពរ ថ្ងៃកំណើត អរគុណ​ដែល​បាន​ចាំ​ថ្ងៃកំណើត​របស់ខ្ញុំ ។

និយាយ​ពី​ខួបកំណើត គឺ​ខ្ញុំ​មិន​ធ្លាប់មាន​ទេ ទើបតែ​មកដល់​ហ្វេ​ស​ប៊ុ​ក​ចាប់​ល្បី នៅក្នុង​ស្រុក​ខែ្មរ​យើង ទើប មានការ​ភ្ញាក់ផ្អើល និង​ដឹងលឺ​ត​គ្នា ជាពិសេស​នៅក្នុង​ក្រុមហ៊ុន​ខ្ញុំ​គឺមេៗទាំងអស់​សុទ្ធ​តែមាន​ហ្វេស​ប៊ុ​ក ដូច្នេះ​គ្រាន់តែដល់​ថ្ងៃនេះ​ភ្លាម​គាត់និយាយ​ជូនពរ ខ្ញុំ​តាំងពីព្រឹក​ម្ល៉េះ និយាយ​រួម​ទៅ​ខ្ញុំពិត​ជាមាន​អារម្មណ៍​រំភើប​មែន​ទេន ។ ចំណែក​មិត្ត​រួម​ការងារ​ខ្ញុំ​មិនដឹង​ទៅ​លួច​ទិញ​នំពី​អង្កាល់​ទេ ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់​ព្រើត ។ នេះគឺជា​ខួបកំណើត​ទីមួយ​របស់​ខ្ញុំ​ហើយសម្រាប់​រូបខ្ញុំ​ផ្ទាល់​គឺ​សប្បាយ ចិត្ត​ព្រោះ​មានមេៗ មកពី​គ្រប់​ដេ​ប៉ា​តឺ​ម៉​ង់ ចូលរួម​ជូនពរ​ខ្ញុំ​និង​ថតរូប​ជុំគ្នា ។

 

នំខេក ថ្ងៃកំណើតរបស់ខ្ញុំ

អរគុណច្រើនដល់ថ្នាក់ដឹកនាំក្រុមហ៊ុនខ្ញុំអញ្ជើញចូលរួម

គិតយ៉ាងម៉េចទៀតខ្ញុំ!!! ខែ​កុម្ភៈ 22, 2011

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: ,
13 comments

ហ៊ើយ!!! ថ្ងៃនេះចំជាស៊យមែន មិនទាន់នឹងបានស៊ីបាយព្រឹកផង ម៉ូតូក៏ធ្លាយទៀត ពេលដែលធ្លាយហើយ នោះមិនហ៊ានជិះទេ ខ្លាចខ្ទេចពោះវៀន ក៏ចុះស្ទាបមើល តើមុតអីបានជាវាធ្លាយ តែអ្វីបានហួសពេល អស់ទៅហើយ គឺមុតដែលគោលប្រវែង ៥ សង់ទីម៉ែត្រ អ្វីៗត្រូវបានចប់ កំពុងតែក្រផង ត្រូវមកប្តូរពោះ វៀនម៉ូតូទាំងព្រឹកព្រលឹម ។ ហ្អឹម!!! គិតទៅថ្ងៃនេះគ្រាន់តែ ស៊ីបាយបីពេល និង ដូរពោះវៀន ម៉ូតូ គិត ទៅវាអស់ពាក់ កណ្តាលនៃ​ប្រាក់ខែប្រចាំថ្ងៃរបស់ ខ្ញុំបាត់ទៅហើយ នេះមិនទាន់បានគិតផង នៅថ្លៃសាំង ម៉ូតូ ថ្លៃទឹក និងភ្លើង អូយ! ធើម៉េចទៅ បើរាល់ថ្ងៃនេះរស់នៅផ្ទះជួលទៀត មិនវីវរ ទៅហើយទេអ្ហីយ ។ តើខ្ញុំគួរធ្វើអ្វីទៀត នៅពេលខាងមុននេះ?

អានផងដែរ៖

រូបភាព៖ កំប្លែង(១) ខែ​កុម្ភៈ 19, 2011

Posted by អែម ចាន់​បុទុំ in សំណើច.
Tags: ,
add a comment

Top 10 Reasons To Go To Work Naked ខែ​កុម្ភៈ 18, 2011

Posted by អែម ចាន់​បុទុំ in ប្លែកៗ.
Tags: ,
9 comments

10. No one ever steals your chair.
9. Gives “bad hair day” a whole new meaning.
8. Diverts attention from the fact that you also came to work drunk.
7. People stop stealing your pens after they’ve seen where you keep them.
6. So that -with a little help from Muzak- you can add “Exotic Dancer” to your exaggerated resume.
5. You want to see if it’s like the dream.
4. To stop those creepy guys in Marketing from looking down your blouse.

Story Continues Below…

3. “I’d love to chip in, but I left my wallet in mypants.”
2. Can take advantage of computer monitor radiation to work on your tan.
…and (drum roll, please) the number one reason to Go To Work Naked:
1. Your boss is always yelling, “I wanna see your ass in here by 8:00.

Source:

You’ve always wanted to do it, now here are the top 10 reasons to go to work buck naked!

ជួបជុំ កម្សាន្ត ថ្ងៃសម្រាក “អ្នកឆ្លាតវៃ” និង “Typo3” ខែ​កុម្ភៈ 18, 2011

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , , ,
3 comments

ថ្ងៃនេះ​គឺ​ចំ​លើ​ថ្ងៃ មាឃបូជា ហើយក៏​ត្រូវជា​ថ្ងៃ​សម្រាក​សម្រាប់​ខ្ញុំ​ផងដែរ ។ នៅ​រៀន និង ពេល ធ្វើការ​គឺ​មិន​ខុសគ្នា​ទេ គឺ​ចូលចិត្ត​ណាស់​ឱ្យតែ​ប៉ះចំ​សម្រាក​ថ្ងៃ​សុក្រ សរុបទៅ​ថ្ងៃ​សម្រាក​ខ្ញុំ​គឺ​បី​ថ្ងៃ​ជាប់​គ្នា ខ្ញុំ​អាច​នៅ​លេង​ស្រុកកំណើត​ខ្ញុំ​បាន តែ​សម្រាក​លើក​នេះ​អត់ បាន​ទៅលេង​ស្រុក​ទេ ព្រោះ​អី​ខ្ញុំ​ទើបតែ​នៅ​ដែរ​កាលពី​ដើមខែ មករា ។ ថ្ងៃនេះ​ក៏​សប្បាយ​ដែរ សម្រាប់​រូប​ខ្ញុំផ្ទាល់​ព្រោះ​អី​បាន​ចូល​កម្មវិធី​ដល់​ទៅបី៖

ជំនួបលើ Typo3

ជំនួប​ជាមួយ Typo3៖ ជា​លើក​ទី​ពីរ​ហើយ​ដែល​ខ្ញុំ ចូលរួម​ប្រជុំ​ក្រុម​ជាមួយ web essential ដែល គេ​ផ្តោតទៅលើ ការ​គ្រប់​គ្រង​មាតិការ​វែបសាយ​តាម Typo3 ។ ខ្ញុំ​មិនមែន​ជំនាញ​នេះ​ទេ តែ​ចូលរួម​ជាមួយ​មិត្ត​ភ័ក្តិ​ព្រោះ​គាត់​ធ្វើការ​នៅ​ទីនោះ និង​ចូលរួម​ជាមួយ​មិត្ត​ភ័ក្តិ​រួម​ប្លក់​ម្នាក់​ដែរ គឺ​ប្អូនប្រុស វិ​ចូ​ច ។ ចំណាប់អារម្មណ៍​ខ្ញុំ​ចំពោះ ការជួបជុំ​ជា​លើក​ទី​ពីរ​នេះ​គឺ​គេ​មាន​ផ្លែ​ឈឺ​ឱ្យ​ញ៉ាំ និង មានការ​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ​ពី​សំណាក់​វាគ្មិន​របស់​ក្រុមហ៊ុន web essential

ចូលរួមគាំទ្រមិត្តភ័ក្តិក្នុងកម្មវិធីអ្នកឆ្លាតវៃ

ចូល​រួម​គាំទ្រ​មិត្ត​ភ័ក្តិ​ក្នុង​កម្មវិធី​អ្នក​ឆ្លាត​វៃ៖ កម្មវិធី​អ្នក​ឆ្លាត​វៃ គឺជា​កម្មវិធី​មួយ​ដែល​គេ​ធ្វើឡើង​ប្រចាំ ទូរទស្សន៍ និង វិទ្យុ​បាយ័ន អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ភាគច្រើន​គឺជា​មន្ត្រីរាជការ ទាំង​អ្នក​នៅតាម បណ្តា​ខេត្ត និង​នៅ​ភ្នំពេញ​អាច​ចូលរួម​លេង​បាន ។ ថ្ងៃនេះ​ជា​ថ្ងៃ​ផ្តាច់​ព្រាត់​ផង ហើយ​អ្នកឈ្នះ​ក្នុង ចំណោម​អ្នក​ទាំង​ប្រាំ​នឹង ទទួលបាន​រង្វាន់​ធំ​គឺ ឡេ​ប​ថប មួយគ្រឿង ។ តែ​ស្តាយ​មិត្ត​ភ័ក្តិ​ខ្ញុំគាត់ បាន​ចាញ់​ក្នុងការ​ប្រកួតប្រជែង​នេះ ។

ចំណាប់អារម្មណ៍​ខ្ញុំ​ចំពោះ​កម្មវិធី​នេះ កម្មវិធី​នេះ​ល្អ គឺ​ការដែល ដាក់ឈ្មោះ​នោះ​ឡូយ​ហ្មង “Smart Game អ្នក​ឆ្លាត​វៃ” គ្រាន់តែ​អ្នក​ដែល​ឈ្នះ​មិន ប្រាកដថា​ជា​អ្នក​ឆ្លាត​ទេ ពីព្រោះ​រាល់​សំនួរ គឹ​ឆ្លើយ​របៀប​ជា​ពុហុ​សជ្រើស​រើស ហើយ​មានតែ​បី​ប៉ុណ្ណោះ ដូច្នេះ​ភាគរយ​នៃ​ការឆ្លើយ​ព្រាវ​មាន​ខ្ពស់ សំនួរ​ទាំងនោះ​ភាគច្រើន​គឺមាន​ហេង និង​ស៊យទៀត ​ប៉ះចំ​​សំនួរ​ខ្លះ​គឺ​គ្រាន់តែ​ប្រាប់​ចម្លើយ​ទាំងបី​មក​យើង​ដឹងថា​មួយណា​បាត់ទៅហើយ ដូច​សំនួរ​មួយ​គេ សួរថា តើ​កីឡា​អូឡាំពិក ចាប់ផ្តើម​ដំបូង​បំផុត​នៅ​ឆ្នាំ​ណា?” សំនួរ​នេះ​បើ​យើង​គិតតែ​បន្តិច កីឡា​នេះ វា​ប្រាកដជា​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​ណា​ដែលមាន​លេខ​គួ​បាត់ទៅហើយ បើ​ចម្លើយ​ឱ្យ​ជ្រើសរើស​តែ​បី ចៃដន្យ​មាន​ចម្លើយ​ពីរ​ឆ្នាំ​ជា​ខ្ទង់រាយ នោះ​យើង​អាច​ឆ្លើយបាន​យ៉ាង​ងាយ ។ បើ​ដាក់ឱ្យ​ស៊ី​ជាមួយ​ចំណងជើង​នៃ​កម្មវិធី សំនួរ​ណាខ្លះ​គួរតែ​ឆ្លើយ​ផ្ទាល់​កុំឱ្យ​ដាក់​ជា​លក្ខណៈ ពហុ​ជ្រើសរើស តែបើ​ដាក់​ជា​ពហុ​ជ្រើសរើស​គួរ​ដាក់​ចម្លើយ​ឱ្យបាន​ប្រាំ​ទៅ ទើប​ការឆ្លើយ​ព្រាវ ពិបាក​បន្តិច ។

សម្តែងរបាំការប្រមូលផលរបស់ជនជាតិកួយ

ក្រោយពី​បានចេញ​​ពី​កម្មវិធី​ស្មាត​ហ្គេម​នេះ ខ្ញុំ​បាន​ទៅលេង​មហោស្រព គឺ​គេ​មានការ​ប្រឡង ប្រជែង របាំ​ និង រឿង​ខ្លី ។ នេះ​ជា​លើកទីមួយ​ហើយ ដែល​ខ្ញុំ​ទៅ​សាល​មហោស្រព​ចតុមុខ ពេលទៅដល់​ខ្ញុំ​ពេញចិត្ត​មែនទែន​នៅ​ការសម្តែង​របាំ​ស្តីពី ការប្រមូល​ផល​ស្រួ​វ​របស់​ជនជាតិ​កួយ មើល​មិន​ចង់​ដកដង្ហើម ហេ​ហេ​ហេ​ហេ ។