jump to navigation

ទូរ​ស័ព្ទ និង ព្រះ​សង្ឃ ខែ​មេសា 17, 2011

Posted by អែម ចាន់​បុទុំ in សង្គម.
Tags: , ,
trackback

ផ្ទះ​ខ្ញុំ​គឺ​នៅ​ក្បែរ​វត្ត​ស្រាប់​​ ខ្ញុំ​សង្កេត​មើល​ឃើញ​ព្រះ​សង្ឃ​គឺ​ស្ទើរ​តែ​ ១០០​ភាគ​រយ​ទៅ​ហើយ​ប្រើ​ទូរស័ព្ទ​ ការ​ដែល​ប្រើ​ទូរស័​ព្ទ​នេះ​មិន​មែន​ទាក់​ទង​អី​ទៅ​និង​យាយ​ៗ​ តាៗ​ អាចារ្យ​អីទេ គឺ​ទាក់​ទងជា​មួយស្រី​ៗ​តែម្តង​ ។ ស៊ីម​ហ្វ្រី ហេឡូ​ល្អ ចំណាយ​តែ​ ១០០០០ រៀល​តេបាន​អស់​ចិត្ត ផ្ទះ​ខ្ញុំ​ក៏​លក់​ស៊ីមនេះ​ដែរ អ៊ី​ចឹង​ហើយ​បាន​ដឹង​ច្បាស់​យ៉ាង​នេះ​នោះ ។ មិន​តែ​ប៉ុណ្ណោះ​ព្រះ​សង្ឃ​ឥឡូវ​នេះ​លឺ​ថា​គេមាន​សង្សា​រអី​ណា​ទៀត យ៉ា​ហ៊ី គ្រាន់​បើ​ជាឯង​ទៅ​ទៀត​ ។ និយាយ​រឿង​ទូរស័ព្ទ គឹ​ភាគ​ច្រើន​ប្រើ​ផលិត​ផល​ចិន​ នៅ​ទីនេះ​មិន​មាន​ភ្លើង​អគ្គិសនី​ទេ អ៊ី​ចឹង​ហើយ​ទូរសព្ទ​ភាគ​ច្រើន​គេ​យកមក​សាក​ថ្មផ្ទះ​ខ្ញុំ​នេះ​ឯង​ ហើយ​បើស៊េ​រី ទូរ​ស័ព្ទ​វិញ​ កុំ​ជោរ​ជាមួយ​តេគុណ​ ដូរ​ដូច​ព្យុះ ។ ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​ពីធី​បុណ្យ​ចូល​ឆ្នាំ​ផង​នោះ គឺ​មាន​កម្ម​វិធី​ដាក់​បាត​ដល់​ព្រះ​សង្ឃ ជា​ទូទៅ​ក្នុង​ព្រះ​សង្ឃ​មួយ​អង្គ​គឺ​អនុញ្ញាត​កូនសិស្ស​ត្រឹម​មួយ​នាក់​ទេ តែ​នេះ​មានអង្គ​ខ្លះ​ដាក់សិស្ស​បាន​​ដល់​ទៅ​ពីរ គឺ​ដើម្បី​បានលុយ​ច្រើន ។ តាម​លឺ​សូរ​អង្គ​ខ្លះ​ទទួល​បាន​ ១០០,០០០ រៀល អង្គខ្លះទៀត​បាន​រហូត​ទៅ​ដល់​ជិត ២០០,០០០ រៀល ហើយ​ខ្ញុំ​តែង​តែ​និយាយ​លេង​ជាមួយ​អ្នក​នៅ​ស្រុកថា “បាន​លុយ​ប៉ុណ្ណេះ​អា​ត្មា​បាន​ដូរ​ទូរ​ស័ព្ទ​ទៀត​ហើយ អា​តា្ម​សួរ​គេ​ហើយ​កាលពី​មុន​ចូលឆ្នាំ​ខ្មែរ​គេ​ថា​ទូរ​សព្ទ​អាត្មា​ត្រូ​វ​ថែម​ ២០​ដុល្លា​រជាង​ទៀត​បើចង់បាន​អាថ្មី “ នេះជាសម្តី​របស់​ខ្ញុំ​និយាយ​ទៅ​របៀប​លេង​សើ​ច​ទៅ​កាន់​អ្នក​ដែល​បាន​ដាក់​បាត​ជាមួយ​ខ្ញុំព្រឹក​មិញ​នេះ ។ តែ​យ៉ាង​ណា​ក៏ដោយ​លុយ​ដែល​យើង​ធ្វើ​បុណ្យ​រួច​ហើយ​គេ​យក​ទៅ​ណា​ក៏យក​ទៅ​ចុះ​បុណ្យ​យើង​គង់​តែ​ទទួល​បានទេ​ ។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ពី​ព្រះ​សង្ឃ​នា​ពេល​បច្ចុប្បន្ន មិន​ថានៅ​ក្រុង​ ឬនៅ​ជន​បទ​ទេ គឺបួសសន្សំលុយ​ដូច​គ្នា ។

អានផងដែរ៖

Advertisements

មតិ»

1. ហនុមាន - ខែ​មេសា 17, 2011

បាបក្រាស់ហើយប្អូនឯងលួចមើលលោកសង្ឃរាល់ថ្ងៃអាចឹង ! អីយាស់ លោកសង្ឃ នឹងទូរស័ព្ទដៃ គ្រាន់បើចាងខ្ញុំអាចឹង ! 😀

2. កែវ ឌីណា - ខែ​មេសា 17, 2011

ថ្ងៃមុនឃើញលោកសង្ឃពីរអង្គ ឈរតថ្លៃ Iphone មួយជាង៧០០ តូលារ ខ្មុំខំ ប្រឹងធ្វើការជាងកន្លះទសវត្សមិនទាន់មានលុយទិញផង បានត្រឹមមើលលេប ទឹកមាត់ប៉ុណ្ណោះ 🙂

អែម ចាន់​បុទុំ - ខែ​មេសា 17, 2011

ដូចគ្នារ៉េ ទម្រាំសន្សំទិញបានម៉ាគ្រឿងស៊ីអត់ស៊ីឃ្លាន ។ មិនដូចព្រះតេគុណរ៉េ មានបច្ច័យគេប្រគេននោះ 😀

3. អែម ចាន់​បុទុំ - ខែ​មេសា 17, 2011

អត់បានលួចមើលទេបងអើយ គ្រាន់ទើសភ្នែកក៏សរសេរមួយទៅ 😀 ។ មានទៅអត់អី កុំឱ្យតែគាត់ទិញ អាយហ្វូនប្រើទៀតផង 😛

4. ហនុមាន - ខែ​មេសា 17, 2011

ហាស់ ហាស់ ស្រុកខ្មែរ មិនដឹង បើនៅអាមេរិច លោកក្មេងៗសន្សំលុយទុកការប្រពន្ធ បើចាស់ៗទុកទិញឡាន លិកសិស ថាតាមការមើលឃើញរ៉េ ។ សូមតេដគុណ ខមាទោស ! 😀

អែម ចាន់​បុទុំ - ខែ​មេសា 17, 2011

គិតរកទៅបួសដែរសិនអាចឹង 😀

5. ខេធី៤២ - ខែ​មេសា 17, 2011

អត់អីរិះគន់ ម៉េចនាំគ្នារិះគន់លោកសង្ឃចឹងទៅវិញ?

អែម ចាន់​បុទុំ - ខែ​មេសា 17, 2011

មិនមែនរិះគន់ទេ គឺថាតាមការមើលឃើញ មិនបានថាឱ្យដោយគ្មានការពិចារណាទេ

isharemyworld - ខែ​មេសា 17, 2011

ញ៉ុមគាំទ្របង!

isharemyworld - ខែ​មេសា 17, 2011

ញ៉ុមថាគាំទ្រ គឺគាំទ្របង ខេធី42!

6. isharemyworld - ខែ​មេសា 17, 2011

ញ៉ុមថានិយាយចឹងដូចជាមិនសូវសមទេដឹង បងៗ… យ៉ាងណាក៏ដោយ ខ្មែរយើងកាន់សាសនាព្រះពុទ្ធ… ធើចឹងដូចជា កំពុងតា យកសាសនា មកជាន់ឈ្លី នឹងបាតជើងចឹង! នេះជាបញ្ហាបុគ្គល (សង្ឃតាប៉ាមាណអង្គតើ) …បើចឹងមានណាគេគោរពព្រះសង្ឃទៀតទៅ.. ចុះសាសនាវិញទៅជាយ៉ាងណា…????????????

អែម ចាន់​បុទុំ - ខែ​មេសា 18, 2011

សាសនាគឺយើងនៅតែគោរព អត្ថបទនេះគ្រាន់តែចង់បញ្ជាក់ពីព្រះសង្ឃមួយចំនួនដែលបច្ចុប្បន្នអ៊ឺចឹងមែន ។ គឺរិះគន់បែបស្ថាបនាទេមិនមែនចង់ជាន់ឈ្លើដល់សាសនាទេ សូមមើលឱ្យច្បាស់ផង

7. អង្គរក្សខ្ញុំ-My bodyguard - ខែ​មេសា 17, 2011

មិនយូរមិនឆាប់ វាអាចក្លាយជា លោកសង្ឃទំនើង អាចារ្យទំនើង គ្រូសូត្រទំនើង ឬសាសនាទំនើងហើយ ! មែនទេ?

រឿងចូលបច្ច័យ មិនមែនចូលហើយ គេយកធ្វើអីក៏ធ្វើទៅចឹងទេ គឺចូលរបៀបនេះមិនបានបុណ្យទេ ! តែបង្ករអោយបានបាបទៅវិញទេ ! បើមិនមានការទប់ស្កាត់ទេ សាសនារបស់ព្រះសម្មាសម្ពុទ្ធនឹងអន្តរាយមិនខានឡើយ ! មែនទេ? នេះមកពីសាសនាជារបស់រដ្ឋចឹងហើយ សាសនាជែលមានការគ្រប់គ្រង ដោយគ្រហស្ថ ឬក្រសួងធម្មការនោះអី ! សាសនារបស់ព្រះសម្មាសម្បុទ្ធ ឬព្រះសង្ឃធ្លាប់ជាអ្នកប្រដៅឬអោយ ដម្បូន្មានដល់គ្រហស្ថ ដល់រដ្ឋាភិបាល ដល់ជនទួទៅ តែឥឡូវនេះ សាសនា ឬព្រះសង្ឃជាឈ្នាន់សម្រាប់ការរកស៊ីរបស់គេទៅវិញ គេលែង គិតពីរឿងបុណ្យបាបទៀតហើយ គែគិតតែពីមានពីបានចឹងហើយ ! លោកក្តីអាចារ្យក្តីឃុបឃិតគ្នា ដើម្បីរកបច្ច័យរកលុយគ្រប់ទីកន្លេង កាលសម័យខ្មែរក្រហម គេចាត់ថាលោកសង្ឃមិនបានការ ទើបគេរំលាយឬបំបាត់ចោល តែអាឡូវនេះគេ មិនបំបាត់ដូចខ្មែរក្រហម ទេ គេបំបាត់សាសនាតាមក្បួននេះទៅវិញ ដោយបង្វែរអោយខុសគោល ដៅនៃកង់ពុទ្ធចក្រដែលកំពុងវិលទៅវិញ ដូចឃើញស្រាប់ហើយ ព្រះសង្ឃគេអាចចាប់ផ្សឹកដាក់គុគ មិនចាំបាច់គណៈសង្ឃធ្វើទេ ចឹងវាអាច ហៅបានថា ជាសាសនាអាយ៉ងក៏ថាបាន ពាក្យនេះមិនពីរោះ ស្តាប់ទេ តែវាអាចកើតមានក្នុងប្រទេស ដែលគ្មានសិលធម៌ ដែលគ្មាន គោរពច្បាប់ ដែលគ្មានប្រជាធិបតេយ្យត្រឹមត្រូវចឹងឯង ជាប្រទេសដែល អាស្រ័យទៅលើអ្នកដឹកនាំម្នាក់ ថាជាអ្នកដឹកនាំផ្តាច់ការក៏ថាបាន នេះហើយដឹងដែលគេថា ស្តេចកននោះឬអី ? ជិតដល់ពេលហើយ ខ្យល់ព្យុះជិតមកដល់ហើយ មើលទៅ! ដល់ជប៉ុនហើយ មិនឆ្ងាយពី ខ្មែរប៉ុន្មានទេ នាំគ្នាប្រុងប្រយ័ត្នអោយហើយទៅ ផែនដីគ្មានពីរទេ !

8. enana88 - ខែ​មេសា 18, 2011

ញ៉ុមឃើញលោកសង្ឃបញ្ចូលរឿង6ទៀតហ្នស!

បុរិន្ទ - ខែ​មេសា 18, 2011

ព្រះសង្ឃឥឡូវមានទូរស័ព្ទ ឡែបថប់ ឡូយជាងខ្ញុំទៀត

ហនុមាន - ខែ​មេសា 18, 2011

ស្អីគេរឿង ៦ នោះក្មួយ? បាទធ្ងន់ហើយក្មួយអែង ហ៊ានលួចមើលលោកសង្ឃងូតទឹក !

9. peehs07 - ខែ​មេសា 19, 2011

៦ ហ្នឹង ប្រែថា ឈឺ បើលោកថា អាពាធ ចឹងបានន័យថា អេណា ធ្លាប់បាន ធ្វើអោយលោកឈឺ មែនទេ ? រឿងនេះមិនងាយទេ លុះតែអេណា ជិតដិតណាស់ទើបដឹងរឿងលោកនោះ !

ហាក់នុមាន ប្រហែលជាធ្លាប់លបមើលលោកស្រង់ទឹកមើលទៅ បានដឹង ចឹង! ដល់ចំណុចនេះ ខ្ញុំមានរឿងមួយ កាលខ្ញុំនៅធ្វើលោក ណេន ប្រមាណអាយុ ១៤ វង្សា បានទៅស្រង់ទឹកស្ទឹងក្បែរវត្ត ជាមួយលោក បងៗ ៤-៥ អង្គ ហើយក៏មាន ក្រមុំៗងូតទឹក នៅខាងក្រោម នឹងខ្លះនៅ ក្បែរ ច្រាំងទឹក ពួកគេចេះតែដើរមកខាងលើ ក្បែរលោកស្រង់ ទឹក ដល់ពេល ឡើងហើយ ក៏ពួកគេចេះតែមកជិតឡើងៗ ឡើងបាន តិចហើយ ដូចជា ដើរមិនកើត ចឹងមានតែចុះទឹកវិញ មិនបានទេ មិនដឹងគេមកធ្វើអី ! មកមើលលោកស្រង់ទឹក! យ៉ាប់តាហ្មង!

10. Yim - ខែ​មេសា 20, 2011

អ្នកណាក៏មានកំហុសដែរ សូម្បីតែព្រះ! តែការរិះគន់គ្រាន់តែជាលំអងមួយ​ហូរតាមបណ្ដោយទឹកប៉ុណ្ណោះ ។ សាសនាធ្លាក់ចុះគឺដោយសារគ្រប់គ្នា បានអភិវឌ្ឍន៍តិចបំផុតខាងផ្នែកអប់រំ តែភាគច្រើននាំគ្នាអភិវឌ្ឍន៍ ខាងផ្នែក​សំណង់ដូចជា កុដិ វិហារ សាលាឆាន់ទៅវិញ ។ ដូច្នេះគុណធម៌ធ្លាក់ចុះ ដោយសារ ខ្វះការចេះគិត ចេះពិចារណា ចេះថ្លឹងថ្លែង ដែល​បណ្ដាល​មក​ពី​អវិជ្ជាខ្វះការអប់រំនេះឯង ។

11. សុផល - ខែ​មេសា 22, 2011

នាំគ្នានិយាយពីលោកអស់ចឹងទៅ !​ បើច្រណែនលោកមានលុយទិញទូរស័ព្ទ ចឹង ម៉េចមិននាំគ្នាទៅបួសអោយអស់ទៅ ហាហា។ តាមពិតទៅ ការអប់រំគឺ ជាប្រការសំខាន់បំផុត បើព្រះសង្ឃគ្រាន់តែបានបួសហើយមិនបានអប់រំ ខាង ផ្លូវពុទ្ធសាសនាអោយបានច្រើនទេ ព្រះសង្ឃក៏គ្មានអ្វីសំរាប់អប់រំខ្លួន ព្រះអង្គដែរ។ ព្រះពុទ្ធសាសនាមិនមែនសម្រាប់តែព្រះសង្ឃនោះទេ គឺសំរាប់ ពុទ្ធបរិស័ទគ្រប់រូប គឺថា ពុទ្ធបរិស័ទត្រូវខំស្វែងយល់ពុទ្ធសាសនាដោយ ខ្លួន ឯង។ពួកបស្ចឹមប្រទេសជឿព្រះពុទ្ធសាសនាតាមរយះការស្រាវជ្រាវនិងអាន អំពីព្រះពុទ្ធសាសនា មិនមែនជឿដោយគ្រាន់តែលឺគេថានោះទេ។ ចំណែកព្រះសង្ឃដែលបានបួស ហើយមិនបានខំប្រឺងរៀនសូត្រ គឺឈ្មោះ ថាព្រះសង្ឃតវង្សប៉ុណ្ណោះ គឺបួសតាមប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ ប៉ុណ្ណោះ។
មានមនុស្សភាគច្រើននិយាយថា ព្រះសង្ឃឥឡូវមិនដូចសង្ឃពីមុនទេ ធ្វើម្ដេចអោយដូចគ្នាបាន បើសង្គមវិវឌ្ឍមួយថ្ងៃទៅមួយថ្ងៃ។ សម័យព្រះពុទ្ធគ្មានទូរស័ព្ទប្រើផង…..យកល្អ ចូរស្វែងយល់ព្រះពុទ្ធ សាសនាដោយខ្លួនឯងដោយការអាននិងស្រាវជ្រាវអោយបានច្រើន។

អែម ចាន់​បុទុំ - ខែ​មេសា 23, 2011

អរគុណ

12. sereiwath - ខែ​មេសា 22, 2011

Good describe.

13. សុវណ្ណមានី - ខែ​មេសា 25, 2011

យ៉ាប់ណាស់​វ៉ើយ! បង​សុផលថាត្រូវ បើច្រណែនម៉េច​មិនចូលបួស​សន្សំ​លុយ​ទៅ? ខ្ញុំប្រាប់​ទៅចុះ​បើ​ចង់​បានលុយ​ច្រើនទៀត​ចុះមក​វៀតណាម​ភាគ​ខាង​ត្បូងបួសទៅ ព្រះ​សង្ឃ​នៅទី​នេះ​សម្បូណ៍ណាស់។ ហាហាហា សម្បូណ៍​គ្រប់បែបយ៉ាង។។។។។

14. ភារម្យ - ខែ​មេសា 29, 2011
15. Vannda - ខែវិច្ឆិកា 11, 2011

តើបងបង្កើតប្លក់ដើម្បីរិះគន់ព្រះសង្ឃ រឺធ្វើដើម្បីប្រយោជន៏ជាតិសាសន៏ខ្មែរ ។ ក្នុងនាមខ្ញុំជាអ្នកកាន់ព្រះពុទ្ធសាសនា​ មួយបើខ្ញុំបានឃើញព្រះសង្ឃ ឬ​បុគ្គលណាមួយបានប្រព្រឹត្តខុស ខ្ញុំនឹងប្រាប់ដោយពាក្យកែលំអ ជាជាងការរិះគន់បែបបន្ទាបន្ថោក បែបនេះ ។​យើងគួរគិតខ្លួនឯងមើលថា តើយើងបានធ្វើអ្វីខ្លះហើយដែលមានប្រយោជន៏ សម្រាប់ខ្លួនឯង និងសង្គមជាតិ ទាំងបច្ចុប្បន្ន និង​ទៅអនាគត ឬ​ចេះតែចាប់កំហុសអ្នកដទៃ ដូចពេលនេះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: