jump to navigation

ចូលរួម៖ កម្មវិធី Cambodian Let’s Do It ខែ​មេសា 23, 2011

Posted by អែម ចាន់​បុទុំ in សង្គម, Uncategorized.
Tags: , , ,
trackback

អាច​និយាយ​បាន​ថា​នេះ​ជា​លើក​ទី​មួយ​កិ៏​ថា​បាន​ ចំពោះ​កម្ម​វិធី​នេះ​ ដែល​ខ្ញុំ​បាន​ចូល​រួម​ ។ កម្ម​វិ​ធី​មាន​ឈ្មោះ​ថា​ Cambodian Let’s Do It ដែល​ធ្វើ​ការ​រៀប​ចំ​ដោយ៖

1. ស៊ិនទ្រី

2. JCI Cambodia

3 AIESEC Cambodia

  • ទិសដៅនៃកម្មវីធី

រៀប​ចំ​ជា ៦ ក្រុម ធ្វើ​ការ​រើស​សំរាម​តាម​តំ​បន់​មានដូចជា៖ ទូល​សង្កែ ផ្សារចាស់ ច្បារអំពៅ​ ស្ទឹង​​មានជ័យ​ ជាដើម ។ តាម​ការអង្កេត​របស់​ខ្ញុំ នាព្រឹក​នេះ មាន​មនុស្ស​ច្រើនគួរសម​ចូល​រួម​ក្នុង​កម្មវី​ធីនេះ ដែល​កម្មវីធីនេះមាន ៦​ក្រុម​នេះ​គេ​ចែក​មួយ​ក្រុម​គឺ​ឡាន​បី​គ្រឿង​ហើយ​ក្នុង​ឡាន​នី​មួយ​ៗគឺ​មនុស្ស​ពេញ​ទាំង​អស់​ដូច្នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​ប្រហែលជា​ជិត​ ២០០០ នាក់​ចូល​រួម​ក្នុង​កម្មវី​ធី​នេះ ។ ខ្ញុំ​បាន​ចូលក្រុម​ F ទិសដៅ​រើស​សំរាម​នៅ​ទូល​សង្កែ ។

  • ទស្សនៈខ្ញុំ​លើ​កម្មវី​ធី​នេះ

កម្មវិធីនេះ រៀបចំឡើងដោយក្នុងក្រុមដើរ រើស​សំរាម​តាម​ផ្ទះ​របស់​ប្រជាពល​រដ្ឋ​តាម​តំបន់​រៀង​ៗខ្លួន​ដែល​មានរយះពេល​ ២ម៉ោង ។ តាមពិត​ទៅ​ការ​ដែល​ពួក​យើង​ទៅ​រើសនោះ​គឺ​មិន​អស់​ទេ តែសកម្មភាព​នេះ​គឺ​ជួយ​ក្រើន​រំលឹក​ដល់​ប្រជាពល​រដ្ឋ​ដ៏​ទៃ​ទៀត​ ឱ្យពួក​គាត់​ដឹង​ពី​ការ​ទុក​ដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ ជៀស​វាង​ការចោល​ផ្តេស​ផ្តាស់ ។ ដូចពាក្យស្លោក​ក្នុង​កម្មវិធីនេះ​ថា “ទីក្រុងស្អាត​ផ្តើម​ចេញ​ពី​អ្នក​” ។ ចាប់​ពី​ពេល​នេះ​តទៅ​ មុន​នឹង​ចោល​សំរាម​ត្រូ​វនឹក​ឃើញ​ដល់​ថ្ងៃនេះ​ គឺ​ជា​ទិ​វា​សម្អាត​​ក្រុង​ ។ ចូរកុំ​ចោលសំ​រាម​ផ្តេស​ផ្តាស ជួយ​ឱ្យ​ទីក្រុងមាន​សោភ័ណ្ឌ​ភាព​ ដើម្បី​ខ្លួនឯង​ និង​ដើម្បី​អ្នក​ដទៃ​ផង​ដែរ ទាំង​អស់​គឺ​ចាប់​ផ្តើម​ពី​អ្នក ។ សូមមើលរូបភាពខ្លះ៖

រៀបចំចុះឈ្មោះតាមក្រុមរៀងៗខ្លួន (ទីកន្លែងស្តាត​អូ​ឡាំ​ពិក​)

ស្តាប់សន្ទរកថា របស់​ឯកឧត្តម

ដើរសំដៅឡានក្រុង ដើម្បី​ទៅ​គោល​ដៅ​រើស​សំ​រាម

សកម្ម​ភាព​រើស​សំ​រាម​ របស់​ក្រុម​ខ្ញុំគឺ​ក្រុម F

ចប់សព្វ​គ្រប់​រយះ​ពេល ២ម៉ោង​ក្រោយ ថតជុំ​គ្នា​ជាមួយ​ក្រុម​ទាំង​អស់

Advertisements

មតិ»

1. Samady KS - ខែ​មេសា 23, 2011

ស្ដាយ​ណាស់​មិន​បាន​ទៅ​នឹង​គេ

2. ណាមភីន - ខែ​មេសា 23, 2011

អ្នកចូលរួមដូចជាតិចម្ល៉េះ? អ្នកចូលរួមប្រហែលបានប៉ុន្មានដែរ?

អែម ចាន់​បុទុំ - ខែ​មេសា 23, 2011

ប្រហែល ២០០០ នាក់

3. ភារៈ - ខែ​មេសា 23, 2011

ខ្ញុំសង្ឃឹមថា សកម្មភាពនេះនឹងនៅតែបន្តធ្វើឡើង
ខ្ញុំសង្ឃឹមថា នៅឡើកណាមួយនោះខ្ញុំនឹងបានចូលរួម
ខ្ញុំសង្ឃឹមថា យើង កូនចៅយើង ខ្មែរគ្រប់រូប នឹងបានរស់នៅក្នុងមជ្ឈដ្ឋានមួយដែលពោរពេញទៅដោយផាសុខភាព…

4. អន់ចិត្ត៖ កម្មវិធី Cambodia Let’s Do It « អែម ចាន់​បុទុំ - ខែ​មេសា 23, 2011

[…] ចូលរួម៖ កម្មវិធី Cambodian Let’s Do It […]

5. monyrinataro - ខែ​មេសា 25, 2011

well, i didn’t even know this program. maybe i’m not interesting on it.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: