jump to navigation

រដ្ឋាភិបាលខ្មែរសម្រចសាងស្តូបនៅជិតស្ពានពេជ្រ ខែវិច្ឆិកា 24, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , ,
trackback

លឺសូរ​ដំណឹង​នេះ ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប ខ្ញុំ​ក៏ដូចជា​ខ្មែរ​ជិត ១៤លាន​នាក់​ទៀត មាន​សេចក្តី​សប្បាយ​រីក រាយ​ជា​ពន់ពេក​គ្មានអ្វី​ថ្លែង​បាន ដោយ​រដ្ឋាភិបាល បា​នស​ម្រ​ច​សាងសង់ ស្តូប សម្រាប់​គោរព​ដល់​វិញ្ញាណ​ក្ខ័​ន្ធ ដល់​អ្នក​ដែល​បាន​ស្លាប់​នា​រាត្រី ថ្ងៃទី ២២ វិច្ឆិកា ទីតាំង​គឺ​ទុកឱ្យ​អភិបាល រាជធានី​ភ្នំពេញ​ចាត់ការ គឺ​នៅ​ជិត​ស្ពាន​ពេជ្រ​នេះ​តែម្តង ។ ដំណឹង​នេះ​អ្នក​ទាំងអស់គ្នា ប្រាកដជា​សប្បាយ ដូច​ខ្ញុំ​ដែរ គ្រានតែ​លឺ​ទាយ​ទៅ​មើលថា​ថវិកា​ពី​ណា​មក​នឹង​យកមក​ក៏​សាង​ស្តូប​នេះ ក្នុង​ចិត្ត​អ្នក​ស្រឡាញ់ ជាតិខ្មែរ​នឹង​គិត​គ្រប់គ្នា​ថា ការចំណាយ​ទាំងអស់​គឺជា​ថវិកា​របស់​រដ្ឋ តែ​ផ្ទុយទៅវិញ រដ្ឋាភិបាល​ដ៏មហា​ឆ្លាត រ​បស់​យើង បែ​ជា​យក​ថវិកា​របស់​មូ​និ​ធិ​ប៉ុស្តិ៍​បាយ័ន និង ស៊ី ធី អ៊ិន សម្រាប់​ការសាងសង់​នេះ​ទៅ​វិញ ។ ខ្ញុំ​ក៏​អរគុណ​អ្នក​ដែល​ផ្តួច​ផ្តើមគំនិត​ក្នុងការ​សាងសង់​ស្តូប​នេះ​ឡើង ដើម្បី​រំលឹក​ដល់​អ្នកស្លាប់​រាប់​រយ​អ្នក​ដែល ស្ថិតក្នុង​ក្រអៅបេះដូង​កូន​ខ្មែរ​គ្រប់រូប ហើយក៏​សូម​សរសើរ អស់ពីដួងចិត្ត​ចំពោះ​គំនិត​ដ៏​ថ្លៃថ្លា ដែល​នឹកឃើញ​យកលុយ​មូ​និ​ធិ​មក​សាងសង់ គំនិត​អី​ល្អជាងនេះ​បែប​នឹក​មិនឃើញ​ទេ ។ សូម​អាន​ដើមអម្ពិល​បន្ថែម

អាន​ផងដែរ៖

ដើរលេងថ្ងៃបញ្ចប់បុណ្យអុំទូក

សែនព្រេនក្រោយមហាសោកនាដកម្ម

វិភាគដ្យាក្រាមពីមូលហេតុនៃសោកនាដកម្ម ២២ វិច្ឆិកា

Advertisements

មតិ»

1. សោកស្តាយ - ខែវិច្ឆិកា 26, 2010

មិនមែនទេ មុនដំបូង គឺគេមានគំរោងយកលុយមូលនិធីដែលពួកយើងចូលមែន តែក្រោយមក គឺក្រុមហ៊ុនកោះពេជ្រជាអ្នករ៉ាប់រងលើការសាងសង់នេះ ដោយថវិការក្នុងមូលនិធី គឺសំរាប់យកទៅចែកជូនជនរងគ្រោះប៉ុណ្ណោះ។

2. អែម ចាន់​បុទុំ - ខែវិច្ឆិកា 26, 2010

ខ្ញុំបានលឺដំណឹងនេះដែរ ក្រោយមក ហើយក៏រីករាយដែរដែលធ្វើដូច្នេះ

មហោសថ - ខែវិច្ឆិកា 27, 2010

និយាយរូមគួរបន្ទោសរដាភិបាលដែរ គាត់ធ្វើអ្វីមួយមិនបានគិតអោយបានសព្វជ្រុងជ្រោយទេ ចេញសេចក្តីសំរេចយកលុយវិភាគទានរបស់ប្រជាជនទៅធ្វើស្តូប ខ្ញុំគ្រាន់តែលឺភ្លាមទន់ដៃទន់ជើង ព្រោះគោលបំណងដែលខ្ញុំរួមវិភាគទានគឺជួយដល់គ្រួសារសពជនរងគ្រោះទេ ។ ដល់តែមានប្រតិកម្មពីប្រជាជនទើបធ្វើការកែតំរូវដោយមានអ្នកចេញមុខសាងសង់។
រឿងសាងសង់ស្តូបគឺជាបន្ទុករបស់រដ្ឋាភិបាល ជាពិសេសសាលាក្រុង។ 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: