jump to navigation

សុវណ្ណា សូរិយា ថ្ងៃអាទិត្យ ខែតុលា 17, 2010

Posted by អែម ចាន់​បុទុំ in ដំណើរកម្សាន្ត.
Tags: , , , ,
1 comment so far

ដំបូងនឹកអត់ដាក់ក្នុងប្លកទេ ព្រោះអីដាក់នៅហ្វេសប៊ុគរួចហើយ តែយ៉ាងណាក៏ដាក់ម្តងទៀតដែរ ដើម្បីឱ្យបានប្រកាសច្រើន តិច ។

ចុងសប្តាហ៍ដំបូងគិតថានៅផ្ទះអត់ទៅណាទេ តែចៃដន្យពួកម៉ាកគេបបួលទៅលេងផ្សារសុវណ្ណា ហ្អឹម ផ្សារនេះញ៉ុមមិនដែលបានទៅជាងម៉ាឆ្នាំហើយ ព្រោះអីរវល់ពេក ទៅសុវណ្ណា ពួកម៉ាកញ៉ុមគេប៉ាវឱ្យញាំ ប៊ឺហ្គឺ អាហារបរទេស ដែលយូរៗញ៉ុមញាំម្តង ចង់ញាំរាល់ង៉ៃដែរ តែអត់លុយ ។ ដល់ពេលញាំហើយ ក៏នឹកចង់ទៅលេងផ្សារសូរីយ៉ាមួយទៀត (ដើរម្តងឱ្យបានច្រើនកន្លែង) ដល់ល្ងាចម៉ោងប្រហែលជា ៤ នៅផ្សារសុវិយា ឡើងស្ទះ រកកន្លែងផ្ញើម៉ូតូអត់ចង់បាន គិតទៅនៅអំពេញ ផ្សារសូរិយា នៅតែមានមនុស្សអ៊ូរអរ បើទោះបីជាមាន ប៊ីប៊ីវ៉ើល ភីហ្សាខំភេនី ហាងអីផ្សេងៗម៉ាកានរក៏ដោយ (បែបនៅហ្នុងសំបូរស្រីស្អាតមើលទៅ) ។ ដល់ពេលផ្ញើម៉ូតូរួចហើយក៏ដើរចូល ហេតុតែញ៉ុមមិនដែលត្រូវម៉ាស៊ីនត្រជាក់ ត្រជាក់បស់គេមែនរងារ ឡើងចង់រួញហ្មង ហើយញ៉ុមនឹកចង់ទៅរកអីញាំនៅ BBQ Chicken ពេលទៅដល់រកកន្លែងអង្គុយគ្មានទៀត តែណ្ហើយទ្រាំចាំដល់ពេលគេញាំរួចក៏ បានដែរ ព្រោះអីង៉ៃនេះពួកម៉ាកគេជាអ្នកចេញលុយ មួយសន្ទុះក្រោយមកក៏មានតុសម្រាប់ពួកញ៉ុម ។ ចាប់ផ្តើមទាញតុ មកអង្គុយ រៀងៗខ្លួន ដល់បាន អង្គុយហើយក៏សួរគេ (ក្រែងលរមានអ៊‍ីធើណែតប្រើ) គេថាចាប់ពីម៉ោង ៤ល្ងាចគឺគេបិទអ៊‍ីនធើណែតហើយ បែបថ្មើរហ្នឹងពេលមានមនុស្សច្រើន គេមិនឱ្យប្រើ ខ្លាចយើងញាំបស់គេអស់ ពីរ បី ដុល្លា អង្គុយវាស់ល្ងាច ។ គ្មានក៏មិនអីដែរ ចាប់ផ្តើមកុម្មង់ក៏ជ្រើសយកអាឈុតដែលថោកជាងគេ សម្រាប់គ្នា ៣នាក់ អស់ ១៣.១៣ ដុល្លារ ដល់ពេលញាំ ញាំអត់អស់ព្រោះអីមា្នក់ៗទើបតែញាំអីរួចនៅសុវណ្ណា ដល់អ៊‍ីចឹងញ៉ុមក៏ឱ្យគេខ្ចប់អានៅសល់យកមកញាំនៅផ្ទះ ដល់ក. ហ្មង ង៉ៃនេះញាំហ្រ្វីហើយ ខ្ជប់ម៉ោផ្ទះទៀត។ ខាងក្រោមនេះជារូបដែលញ៉ុមខ្ចប់សម្រាប់អាហារពេលស្ងាច ហាហាហាហា ។

 

ឈុតថោកត្រូវបានកុម្មង់

 

 

កូការត្រូវតែរីហ្វីល បានឆ្អែត

 

 

ញាំបន្លែសាច់ស្អាត

 

 

មុនញាំត្រូវតែថតមួយ

 

 

អ្នកឧបត្ថមកម្មវធី (អ្នកចេញលុយ)

 

 

ឈុតញាំអត់អស់

 

ជិះទូកនៅភូមិ ហ្វេសប៊ុគ និង វ៉ើតប្រេស ខែតុលា 17, 2010

Posted by អែម ចាន់​បុទុំ in ដំណើរកម្សាន្ត.
Tags: , , , , , ,
34 comments

ជា​លើក​ទី​ពីរ ប៉ុណ្ណោះ​ដែល​ញ៉ុ​ម​បាន​ចូលរួម​ជិះទូក​ជាមួយ​បងប្អូន​ប្រុស ស្រី ក្រមុំ ក​ម្លោះ មក​ទាំងពីរ ភូមិ គឺ​ហ្វេ​ស​ប៊ុ​គ និង វ៉ើ​ត​ប្រេ​ស ។ ការ​ជិះទូក​នេះ​គឺ​ផ្តួចផ្តើម​គំនិត ដោយ​កញ្ញា រចនា និង បុរស​សង្ហា (តែ​រាង​ចំណាស់​បន្តិច​នៅក្នុង​ភូមិ) គឺ​បង សុខ​ចាន់​ផល ។ ដល់​ម៉ោង​ឡើងលើ​ទូក នា​ល្ងាច​ថ្ងៃទី ១៦ ខែ តុលា នេះ​មាន​មិត្តភក្តិ​ជាច្រើន​មក​ជុំគ្នា មាន​ខ្លះ​ញ៉ុ​ម​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​គ ខ្លះទៀត ក៏​មិន​ធ្លាប់​ស្គាល់​ដែរ ។ ការជួបជុំ​នេះ​ពិតជា​មានន័យ​ណាស់​សម្រាប់​ញ៉ុ​ម​ព្រោះ​អី ចំណាយ​អស់​លុយ​តិច ហើយ​ស្និទ្ធស្នាល បាន​ស្គាល់​មិត្ត​ភក្តី ថ្មីៗ ដោយ​ការនែនាំ​ខ្លួន​នៅលើ​ទូក តែ​កាលណោះ អត់​មាន​ប៊ិក​សម្រាប់​កត់​អត់​ចាំ​ថា មាន​អ្នកណាខ្លះ​ទេ​ចាំ​ត្រួស​ប៉ុណ្ណោះ មានដូចជាៈ

សុខ​ចាន់​ផល សា​ម៉ា​ឌី ទឹម បឿន ណា​ម ភី​ន រចនា ហៅ​ព្យុះ​សមុទ្ទ រចនា អ៊ឹម ម៉ា បញ្ញា សុ​វិ​ត្រ ទេព អា​ខ្ចូ​ច ហូត លី បុរស​កម្សត់​ស្នេហ៍

អេ​ណា បង​ភក្តិ សីហា អត់​ចាំ​ទៀត​ជួយ​ប្រាប់​បន្ថែម​ផង

 

ក្រុមប្រុសស្អាត

អង្គុយគិតត្រូវ ចំណាយ លុយ អស់ ហ្មាន

 

 

អត់លុយអត់ហ៊ានចូលស៊ីនឹងគេ