jump to navigation

ជិះទូកនៅភូមិ ហ្វេសប៊ុគ និង វ៉ើតប្រេស ខែតុលា 17, 2010

Posted by អែម ចាន់​បុទុំ in ដំណើរកម្សាន្ត.
Tags: , , , , , ,
trackback

ជា​លើក​ទី​ពីរ ប៉ុណ្ណោះ​ដែល​ញ៉ុ​ម​បាន​ចូលរួម​ជិះទូក​ជាមួយ​បងប្អូន​ប្រុស ស្រី ក្រមុំ ក​ម្លោះ មក​ទាំងពីរ ភូមិ គឺ​ហ្វេ​ស​ប៊ុ​គ និង វ៉ើ​ត​ប្រេ​ស ។ ការ​ជិះទូក​នេះ​គឺ​ផ្តួចផ្តើម​គំនិត ដោយ​កញ្ញា រចនា និង បុរស​សង្ហា (តែ​រាង​ចំណាស់​បន្តិច​នៅក្នុង​ភូមិ) គឺ​បង សុខ​ចាន់​ផល ។ ដល់​ម៉ោង​ឡើងលើ​ទូក នា​ល្ងាច​ថ្ងៃទី ១៦ ខែ តុលា នេះ​មាន​មិត្តភក្តិ​ជាច្រើន​មក​ជុំគ្នា មាន​ខ្លះ​ញ៉ុ​ម​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​គ ខ្លះទៀត ក៏​មិន​ធ្លាប់​ស្គាល់​ដែរ ។ ការជួបជុំ​នេះ​ពិតជា​មានន័យ​ណាស់​សម្រាប់​ញ៉ុ​ម​ព្រោះ​អី ចំណាយ​អស់​លុយ​តិច ហើយ​ស្និទ្ធស្នាល បាន​ស្គាល់​មិត្ត​ភក្តី ថ្មីៗ ដោយ​ការនែនាំ​ខ្លួន​នៅលើ​ទូក តែ​កាលណោះ អត់​មាន​ប៊ិក​សម្រាប់​កត់​អត់​ចាំ​ថា មាន​អ្នកណាខ្លះ​ទេ​ចាំ​ត្រួស​ប៉ុណ្ណោះ មានដូចជាៈ

សុខ​ចាន់​ផល សា​ម៉ា​ឌី ទឹម បឿន ណា​ម ភី​ន រចនា ហៅ​ព្យុះ​សមុទ្ទ រចនា អ៊ឹម ម៉ា បញ្ញា សុ​វិ​ត្រ ទេព អា​ខ្ចូ​ច ហូត លី បុរស​កម្សត់​ស្នេហ៍

អេ​ណា បង​ភក្តិ សីហា អត់​ចាំ​ទៀត​ជួយ​ប្រាប់​បន្ថែម​ផង

 

ក្រុមប្រុសស្អាត

អង្គុយគិតត្រូវ ចំណាយ លុយ អស់ ហ្មាន

 

 

អត់លុយអត់ហ៊ានចូលស៊ីនឹងគេ

 

Advertisements

មតិ»

1. ផ្កាយដុះកន្ទុយ - ខែតុលា 17, 2010

I joinde too! Why don’t remember me?

អែម ចាន់​បុទុំ - ខែតុលា 17, 2010

ទើបតែនឹកឃើញ

ឧត្តម - ខែតុលា 18, 2010

បូផា មកពីមិនល្បីបានគេអត់ចាំ! ហាសហាស

2. ក្មេងស្រែ - ខែតុលា 17, 2010

សុវិចិត្រ ទេព និង អាខ្ចូច​តែ១ ទេ!

អែម ចាន់​បុទុំ - ខែតុលា 17, 2010

ដឹងតើ ហិហិហិ ដំបូងអត់ដែលឃើញស្មានតែក្មេង ព្រះអើយមុខជិតស្មើរញ៉ុម ហាហាហា

ឧត្តម - ខែតុលា 18, 2010

គេហៅពូចូច ឬ ពូខ្ចូច!

វិចូច - ខែតុលា 18, 2010

បង​ដំ! ចង់​ម៉េច​អាឡូវនឹង?

3. pisitnseiha - ខែតុលា 17, 2010

ចុម! អត់ហៅញ៉ុម

Samady KS - ខែតុលា 18, 2010

បង​សិដ្ឋ​! ចាំ​លើក​ក្រោយ​តូវ..ធើ​ម៉េច​កម្ម​បង​ឯង​ម្បាន​ជិះ​ទូក​នឹង​គេ!

pisitnseiha - ខែតុលា 18, 2010

ចឹងក៏បានដែរ!

4. បញ្ញា - ខែតុលា 17, 2010

រីករាយណាស់ជាមួយអ្នកទាំងអស់គ្នា! 🙂

5. ភារម្យ - ខែតុលា 18, 2010

ឡាវល់ពេក!ពេលក្រោយ នឹងចូលរួមដែរហើយ!

វិចូច - ខែតុលា 18, 2010

កុំ​ជឿគាត់! គាត់​បោក​ទេ លោក​តា​ភារម្យ​នោះ 😀

ឧត្តម - ខែតុលា 18, 2010

ជាប់ជួបស្រីអូន

6. ខេធី៤២ - ខែតុលា 18, 2010

ម៉េចក៏មិនរាប់ឈ្មោះញ៉ុមផងហ្ន!?

7. អែម ចាន់​បុទុំ - ខែតុលា 18, 2010

ទៅលើកក្រោយញ៉ុមត្រូវតែ យកប៊ិច និង សៀវភៅ ហើយបាន បាន កត់ឈ្មោះអ្នកទាំងអស់គ្នា

pisitnseiha - ខែតុលា 18, 2010

ប្រាប់ញ៉ុមហង ចាំញ៉ុមដុតនំខេក និងកូគី ទៅញ៉ាំ

ក្មេងស្រែ - ខែតុលា 18, 2010

ចឹង​ពេល​ណា​មាន​បង​ពិសិដ្ឋ ញ៉ុម​ឆុំ​ទៅ ដែរ! ហេសហេសហេស បាន​កូគី​ញ៉ាំ!

អែម ចាន់​បុទុំ - ខែតុលា 19, 2010

ង៉ៃក្រោយមិនភ្លេចទេបងសិដ្ឋ ឱ្យតាទៅហើយមានអីញាំចឹងនោះ

8. enana88 - ខែតុលា 18, 2010

រីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា

អែម ចាន់​បុទុំ - ខែតុលា 18, 2010

អត់រីករាយទេ ស្គាល់ហើយហ្នឹង ហាហាហា

9. DYNA-DAILY - ខែតុលា 18, 2010

បានអានអត្ថបទរបស់លោកខ្ញុំចាប់អារម្មណ៍លើពាក្យមួយគឺ​
លោកចង់និយាយថា​ ញ៉ុម = ខ្ញុំ ?

អែម ចាន់​បុទុំ - ខែតុលា 18, 2010

ពាក្យ ញ៉ុម គឺជាភាសានិយាយ ចូលចិត្តប្រើពាក្យនេះព្រោះអីសាមញ្ញ បើដឹងថាមិនផ្លូវការ

10. ឌីយ៉ា - ខែតុលា 19, 2010

ហ៊ឺយ ស្តាយ ស្តាយ គ្រប់យ៉ាង! ទៅក្រោយគេ អត់បានមើលមុខអស់គ្រប់គ្នា!

ឧត្តម - ខែតុលា 19, 2010

កុំ​តែ​មានអ្នក​ចុះ​កុំអីក៏បាន​ឡើង​ទៅដែរ​ល្បង!

11. រដ្ឋ - ខែតុលា 20, 2010

ប្រហែល​ជិះ​ទូក​លេខ ៥ ទេ​ដឹង? ខ្ញុំ​ឃើញ​អ្នក​ទាំង​អស់​គ្នា​ពី​ចម្ងាយ …

12. អែម ចាន់​បុទុំ - ខែតុលា 20, 2010

អត់ចាំថាលេខហ្មានទេ ក្រុមណារញ៉េរញ៉ៃក្រុមហ្នឹងហើយណា ហាហា

13. អង្គរក្សតូច - ខែតុលា 21, 2010

ខែ តុលា 17, 2010 9:58
ខែ តុលា 18, 2010 9:58
ខែ តុលា 19, 2010 9:58
ខែ តុលា 20, 2010 9:58
វាចារអីក៏ជួនពេលគ្នាល្អម៉្លេះ? o.O?
សើចជាងគេ គឺសើចត្រង់ថា សរសេរវាចារក្បែរ រូប!!
គេអង្គុយលេងសោះ ទៅថានាំគ្នាគិតថា ចំនាយអស់ប៉ុន្មានទៅវិញ!! 😆

14. អែម ចាន់​បុទុំ - ខែតុលា 21, 2010

ខ្ញុំភ្លេចកែ មិនមែនជូនគ្នារ៉េ គឺខ្ញុំដាក់វាកុំឱ្យដើរ ហាហាហា

15. រូប​ថត​ក្រុម​អ្នក​ប្រើ​ប្រាស់ Wordpress « រៀន​ដើម្បី​ខ្មែរ​ - ខែតុលា 22, 2010

[…] សុំ​ទោស​ផង​ដែល​មិន​បាន​ប្រាប់​អំពី​ឈ្មោះ​​ប្លក់​នីមួយៗ​ព្រោះ​ខ្ញុំ​ចាំ​មិន​អស់​ទេ តែ​អ្នក​មើល​បន្ថែម​ក្នុង​ អត្ថបទ​របស់​អែម​ចាន់​បុទុំ ។ […]

16. ជនអនាថាក្នុងwordpress - ខែតុលា 22, 2010

ចុះខ្ញុំអត់មានផ្ទះនិងគេអាចចូលរួមបានទេ?

តើអ្នកទាំងអស់គ្នាអាចរាប់អានខ្ញុំជា ជនអណាថាបានទេ?
បើមានការជួបជុំថ្ងៃក្រោយសូមហៅជនអណាថាផងណា.

តាមរយះទូរសាប់_០១០ ៨៦ ៩៦ ៩៩
ខ្ញុំសូមអគុណ។

17. អែម ចាន់​បុទុំ - ខែតុលា 23, 2010

អូមានអី បានតើហ៍ ត្រៀមខ្លួនឱ្យហើយួរ៉ូវ មិនយូរទេនឹងមានទៀតហើយ

18. sophatcam - ខែតុលា 25, 2010

ទៅពេលណានឹង? ញ៉ុមនៅភូមិនឹងដែរ អត់ប្រាប់ញ៉ុមផង​ 😦

19. អែម ចាន់​បុទុំ - ខែតុលា 25, 2010

ចាំពេលក្រោយចាំអញ្ជើញទាំងអស់គ្នា


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: