jump to navigation

ប្រកួត​ស្នាដៃ​ចុង​ភៅ ខែតុលា 16, 2010

Posted by អែម ចាន់​បុទុំ in រូប​ថត.
Tags: , , , , ,
15 comments

រយៈ​ពេល​មួយ​ព្រឹក​ពេញ ខ្ញុំ​មិន​បាន​ធ្វើ​អី​ចំណេញ​សោះ! សម្ងំ​នៅ​ផ្ទះ ស្រោស​​​ម៊ី​១​កញ្ចប់​ស៊ី​! ពេល​ស៊ី​ឆ្អែត ក៏​អង្គុយ​លេង​អ៊ិនធើណិត រហូត​ដល់​ថ្ងៃ​ត្រង់ ក៏​មាន​អារម្មណ៍​ថា​ចាប់​ផ្ដើម​ឃ្លាន​ដូច​នេះ ខ្ញុំ​​ពី​នាក់​ពួក​ម៉ាក​ខ្ញុំ​គឺ សាម៉ាឌី ក៏​សម្រេច​ចិត្ត​ថា នាំ​គ្នា​ធ្វើ​ម្ហូប​ញាំ​ដោយ​ខ្លួន​ឯង ប្រកួត​ធ្វើ​ចុង​ភៅ។
ស្នាដៃ​របស់​ពួក​ខ្ញុំ​​ក៏​ឆ្ងាញ់​មិន​ចាញ់​​ម្ហូប​នៅ​​ក្នុង​ភោជនីយដ្ឋាន​ទំនើប​ៗ​លំដាប់​​ផ្កាយ​ប្រាំ ឡើយ។ ដោយ​​ខ្ញុំ​បាន​ ចៀន​ត្រី​ងៀត ចំណែក​សាម៉ាឌី ធ្វើ​ពង​ទា​ចៀន ពិត​ជា​មាន​ឱជារស​មែន​…. ​ពួក​ខ្ញុំ​បាន​អង្គុយ​វែកញែក​រក​ចម្លើយ​ដែល​ត្រឹម​ត្រូវ​ថា​តើ​មួយ​ណា​ឆ្ងាញ់​ជាង​មួយ​ណា តែ​ដូច​ជា​គ្មាន​ចម្លើយ​សោះ​តែ​ទុក​ឱ្យ​អ្នក​រាល់​គ្នា​ជួយ​​ផ្ដល់​ពិន្ទុ​ទៅ​ចុះ…! សូម​មើល​រូប​ថត​ខាង​​ក្រោម​៖ (ច្រើន​ទៀត…)

ថ្ងៃ​សៅរ៍​នេះ​អត់​មាន​អី​ធ្វើ ខែតុលា 16, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , , ,
3 comments

នៅ​ថ្ងៃ​សៅរ៍​នេះ​ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ថា​កម្សត់​ណាស់​ព្រោះ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ឡើយ​ តាម​​ធម្មតា​​មិត្ត​ភក្តិ​របស់​ខ្ញុំ​មួយ​ចំនួន គេ​តែង​នាំ​សង្សារ​របស់​គេ​ទោ​ដើរ​លេង​​រៀងរាល់​ថ្ងៃ​ចុង​សប្ដាហ៍ ចំណែក​ខ្ញុំ​ឯណេះ​វិញ អត់​មាន​សង្សារ នឹង​គេ​​ដល់​អា​ចឹង​តូវ មិន​ដឹង​ជា​ទៅ​ណា​មក​នៃ​សោះ​? យ៉ាប់​មែន​​ហើយ​នៀក!។ ខំ​ប្រឹង​ធ្វើ​ការ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ លុះ​ដល់​ថ្ងៃ​​សៅរ៍ ថ្ងៃ​អាទិត្យ​អត់​មាន​អី​ធ្វើ​ទេ ទោះ​ជា​ចង់​ដើរ​លេង​ក៏​មិន​ដឹង​ជា​ដើរ​ទៅ​ណា​? មាន​តែ​​​សម្ងំ​នៅ​ផ្ទះ​ពី​​នាក់​​សម្លាញ់​ សាម៉ាឌី របស់​ខ្ញុំ​តែ​ប៉ុណ្ណឹង​ឯង​។ កម្សត់​លើស​ពី​កម្សត់​ទៅ​ទៀត ព្រោះ​ក្នុង​ផ្ទះ​អស់​អី​ញាំ នៅ​សល់​តែ​ ម៊ី​ប៉ុន្មាន​កញ្ចប់ និង​ត្រី ខ ប៉ុន្មាន​កំប៉ុង ហើយ​អត់​មាន​សាច់​ទេ​មាន​តែ​ ពងទារ ។
អាហារ​ពិសេស​របស់​​ពួក​ខ្ញុំគឺ ពេល​ព្រឹក​ញាំ ម៊ី​ស្រោស ពេល​ថ្ងៃ ញាំ​ត្រី ខ​ កំប៉ុង ពេល​​ល្ងាច​ញាំ ពង​ទារ​ចៀន…… ហេ​ហេ​ហេ ទាល់​តែខំ​ប្រឹង​សន្សំ​បែប​ហ្នឹង​ទើប​ឆាប់​បាន​លុយ​ការ​ប្រពន្ធ​! ។

អូហ៍…​ភ្លេច​ប្រាប់! ខ្ញុំ​មាន​រូប​ថត​ប៉ុន្មាន​សន្លឹក​ទុក​ចែក​បង​ប្អូន​អ្នក​ភូមិ​យើង

មាន​សុទ្ធ​តែ​ពង​​ទា

គ្មាន អីញាំ ទេមានតែពង ទា

គ្មានប្រពន្ធគឺត្រូវ​ធ្វើខ្លួនឯងសិនហើយ

គ្មានប្រពន្ធគឺត្រូវ ធ្វើខ្លួនឯងសិនហើយ

ហេន វិន! នៅសល់ត្រីខ ប៉ុន្មានកំប៉ុង