jump to navigation

សុវណ្ណា សូរិយា ថ្ងៃអាទិត្យ ខែតុលា 17, 2010

Posted by អែម ចាន់​បុទុំ in ដំណើរកម្សាន្ត.
Tags: , , , ,
trackback

ដំបូងនឹកអត់ដាក់ក្នុងប្លកទេ ព្រោះអីដាក់នៅហ្វេសប៊ុគរួចហើយ តែយ៉ាងណាក៏ដាក់ម្តងទៀតដែរ ដើម្បីឱ្យបានប្រកាសច្រើន តិច ។

ចុងសប្តាហ៍ដំបូងគិតថានៅផ្ទះអត់ទៅណាទេ តែចៃដន្យពួកម៉ាកគេបបួលទៅលេងផ្សារសុវណ្ណា ហ្អឹម ផ្សារនេះញ៉ុមមិនដែលបានទៅជាងម៉ាឆ្នាំហើយ ព្រោះអីរវល់ពេក ទៅសុវណ្ណា ពួកម៉ាកញ៉ុមគេប៉ាវឱ្យញាំ ប៊ឺហ្គឺ អាហារបរទេស ដែលយូរៗញ៉ុមញាំម្តង ចង់ញាំរាល់ង៉ៃដែរ តែអត់លុយ ។ ដល់ពេលញាំហើយ ក៏នឹកចង់ទៅលេងផ្សារសូរីយ៉ាមួយទៀត (ដើរម្តងឱ្យបានច្រើនកន្លែង) ដល់ល្ងាចម៉ោងប្រហែលជា ៤ នៅផ្សារសុវិយា ឡើងស្ទះ រកកន្លែងផ្ញើម៉ូតូអត់ចង់បាន គិតទៅនៅអំពេញ ផ្សារសូរិយា នៅតែមានមនុស្សអ៊ូរអរ បើទោះបីជាមាន ប៊ីប៊ីវ៉ើល ភីហ្សាខំភេនី ហាងអីផ្សេងៗម៉ាកានរក៏ដោយ (បែបនៅហ្នុងសំបូរស្រីស្អាតមើលទៅ) ។ ដល់ពេលផ្ញើម៉ូតូរួចហើយក៏ដើរចូល ហេតុតែញ៉ុមមិនដែលត្រូវម៉ាស៊ីនត្រជាក់ ត្រជាក់បស់គេមែនរងារ ឡើងចង់រួញហ្មង ហើយញ៉ុមនឹកចង់ទៅរកអីញាំនៅ BBQ Chicken ពេលទៅដល់រកកន្លែងអង្គុយគ្មានទៀត តែណ្ហើយទ្រាំចាំដល់ពេលគេញាំរួចក៏ បានដែរ ព្រោះអីង៉ៃនេះពួកម៉ាកគេជាអ្នកចេញលុយ មួយសន្ទុះក្រោយមកក៏មានតុសម្រាប់ពួកញ៉ុម ។ ចាប់ផ្តើមទាញតុ មកអង្គុយ រៀងៗខ្លួន ដល់បាន អង្គុយហើយក៏សួរគេ (ក្រែងលរមានអ៊‍ីធើណែតប្រើ) គេថាចាប់ពីម៉ោង ៤ល្ងាចគឺគេបិទអ៊‍ីនធើណែតហើយ បែបថ្មើរហ្នឹងពេលមានមនុស្សច្រើន គេមិនឱ្យប្រើ ខ្លាចយើងញាំបស់គេអស់ ពីរ បី ដុល្លា អង្គុយវាស់ល្ងាច ។ គ្មានក៏មិនអីដែរ ចាប់ផ្តើមកុម្មង់ក៏ជ្រើសយកអាឈុតដែលថោកជាងគេ សម្រាប់គ្នា ៣នាក់ អស់ ១៣.១៣ ដុល្លារ ដល់ពេលញាំ ញាំអត់អស់ព្រោះអីមា្នក់ៗទើបតែញាំអីរួចនៅសុវណ្ណា ដល់អ៊‍ីចឹងញ៉ុមក៏ឱ្យគេខ្ចប់អានៅសល់យកមកញាំនៅផ្ទះ ដល់ក. ហ្មង ង៉ៃនេះញាំហ្រ្វីហើយ ខ្ជប់ម៉ោផ្ទះទៀត។ ខាងក្រោមនេះជារូបដែលញ៉ុមខ្ចប់សម្រាប់អាហារពេលស្ងាច ហាហាហាហា ។

 

ឈុតថោកត្រូវបានកុម្មង់

 

 

កូការត្រូវតែរីហ្វីល បានឆ្អែត

 

 

ញាំបន្លែសាច់ស្អាត

 

 

មុនញាំត្រូវតែថតមួយ

 

 

អ្នកឧបត្ថមកម្មវធី (អ្នកចេញលុយ)

 

 

ឈុតញាំអត់អស់

 

Advertisements

មតិ»

1. ថុនា - ខែតុលា 18, 2010

ពូកែតែងសេចក្តីគ្រាន់បើ ហាាសហា


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: