jump to navigation

ថ្ងៃស៊យរបស់មិត្តខ្ញុំ ខែមករា 18, 2011

Posted by អែម ចាន់​បុទុំ in មិត្តភ័ក្តិ.
Tags: ,
trackback

អាកាសធាតុ​មាន​ភាព​ត្រជាក់ ធ្វើឱ្យម្នាក់ៗដេក​មិន​ចង់​ក្រោក​ទេ ជាធម្មតា​កន្លែងធ្វើការ​របស់ខ្ញុំ ចូល​នៅវេលា ម៉ោង ៨ព្រឹក ។ នា​ថ្ងៃមួយ​នោះ​ប្រហែលជា​សប្តាហ៍​មុន​នេះឯង​គាត់​បាន​ដេក​ជ្រុល ខក​ម៉ោង​ទៅធ្វើ​ការ ប្រញាប់ប្រញាល់​រៀបចំខ្លួន​ទៅ​កន្លែង​ដឹងអី គ្រាន់តែ​ងូតទឹក​ហើយ​ស្លៀកពាក់ រួច​ទាញ ម៉ូតូ​ម៉ោ​ប្រាវ ជិះ​មួ​យស​ន្ទុំ​ក្រោយមក​មើល​កុង​ទ័​រ​សាំង​ជិត​អស់​បាត់ កន្លែងធ្វើការ​នៅ​ឆ្ងាយ​គួរសម​ដែរ អ៊‍ីចឹង​ហើយក៏​ជិះ​ទៅរក​ចាក់​សាំង មើល​អា​ក្អូ​ន​ចាក់ឱ្យ​ពូ​ពីរ​លីត្រ លូកដៃ​ទៅ​ដក​លុយ​មាន​ណា​អត់​មាន យក​កាបូប​លុយ​មក ធ្វើ​ម៉េច​ចេះ​នេះ បើ​តេ​ទៅរក​មិត្ត​ភ័ក្តិ​ម្នាក់​គេ​នៅ​ឆ្ងាយ ចុ​ម​គិត​ម៉េច​ចេះ​ខ្ញុំ ? សម្រេចចិត្ត សួរ​មើល​អា​អូន ឡូ​វ​បងអត់​យកលុយ​ម៉ោ​ទេ ពួកនេះ​បញ្ចាំ​បាន​អត់? ដល់​ចឹ​ង​ទៅ​វា​តប​វិញ​ថា មានអី​បាន​តើ ពូ​ចុះ​ពូ​ឯង​មក​លុះ​វិញ​អង្កាល់​ដែរ អ្ហឺ​ម! ប្រហែលជា​ល្ងាច​នេះហើយ ចឹ​ង​អរគុណ​ហើយ​ណា ។ ជិះ​ម៉ូតូ​បណ្តើរ​ហួសចិត្ត​បណ្តើរ​មិនគួរណា​ចឹ​ង​សោះ ជិះ​បាន​ប្រហែលជា ១គីឡូ​ដី​ស្រាប់តែ​ប៉ូលីស​ផាក អត់​មាន​មួក ដល់.ក​ហើយ​ថ្ងៃ​នេះនោះ មិនដឹង​ធ្វើ​ម៉េច​និយាយប្រាប់​ប៉ូលីស​តាម​ត្រង់​គាត់​ឱ្យចេញ​ម៉ោ​វិញ​ដែរ ។ គិត​ទៅ​គាត់​មាន​ថ្ងៃ​ស៊យ​ដល់​ថា្នក់ ហ្នឹង​ដែរ​ហ្ន៎ ។

សូមកុំ​ដេក​ជ្រុល​ម៉ោង ពេលដែល​ខក​ម៉ោង​នឹង​អាច​ភ្លេចរបស់ផ្សេងៗ ដែល​ត្រូវយក​ជាប់​ជាមួយ​ជា​ចាំបាច់ មិន​ត្រឹមតែ​កាបូប​លុយ​ទេ ដូចជា​ឯកសារផ្សេងៗអី​ជាដើម ។ កុំឱ្យ​ដូច​មិត្ត​ភ័ក្តិ​ខ្ញុំ​ចាក់​សាំង​បញ្ចាំ​មួក ៕

អាន​ផង​ដែរ៖

អាពាហ៍​ពិពាហ៍មិត្ត​របស់​ខ្ញុំ

មិត្ត​រួម​ការងារ​ខ្ញុំ​អស់​ ៩០ដុល្លារ​ទាំងព្រឹក

 

Advertisements

មតិ»

1. Samady KS - ខែមករា 18, 2011

សរសេរ​រឿង​ខ្លួន​មិន​សរសេរ​ទេ ទៅ​សរសេរ​រឿង​ផស់​ពួក​ម៉ាក ម៉ោ​ហែក​កេរ្ត៍​គ្នា​ ក្នុងWordpress នេះ​ប្រយ័ត្ន​ត្រឡប់​ទៅ​វិញ ស៊ី​សុពើ ឡូវ​ហើយ ឃ្ទុំ​ឯង

ឧត្តម - ខែមករា 18, 2011

សង្ស័យរឿងខ្លួនឯង តែប្រាប់ថាមិត្តភ័ក្រ ព្រោះខ្លាចខ្មាសគេតាហ្មង!

អែម ចាន់​បុទុំ - ខែមករា 18, 2011

រឿងផស់ពួកម៉ាកមែនតើ គាត់ទើបតែប្រាប់ពេលបាយថ្ងៃត្រង់ជាមួយ គ្នា

2. Samady KS - ខែមករា 18, 2011

កុំ​ជឿ! រឿង​ផស់​បុទុំ រ៉េ…

3. សុភា - ខែមករា 18, 2011

មិនអីទេ កន្លែងធ្វើការខ្ញុំ ដើរបីនាទីដល់ហើយ

អែម ចាន់​បុទុំ - ខែមករា 18, 2011

សុភា ឯងសំណាងហើយចឹងនោះ

4. Long - ខែមករា 18, 2011

ផេនដាគិតថារឿងផស់បងទុំដែរ! ហិហិហិហិ

អែម ចាន់​បុទុំ - ខែមករា 18, 2011

បងមិនស៊យដល់ថ្កាក់ហ្នឹងទេផេដាអើយ

Long - ខែមករា 18, 2011

កុំនិយាយចឹងបង ប្រយ័ត្នដល់វេនបងម្តង!​ ហិហិហិ​ 😀

5. latephonenews - ខែមករា 19, 2011

ប្រញាប់ណាស់គឺយឺតណាស់

6. យល់ដឹងពីមាត្រាលើចរាចរណ៍ផ្លូវគោកដោយសង្ខេប « អែម ចាន់​បុទុំ - ខែមករា 20, 2011

[…] ថ្ងៃស៊យរបស់មិត្តខ្ញុំ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: