jump to navigation

កុំបន្ទោសលោកបងប៉ូលីស ខែមករា 16, 2011

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: ,
trackback

ព្រឹក​នេះ​ចេញទៅ​ញ៉ាំ​បាយ​ព្រឹក​បីនាក់​ពួកម៉ាក ដំបូង​នឹកថា​ជិះ​ម៉ូតូ​ទៅ​ពីរ តែដោយសារ​តែ​ឥឡូវ​សាំង​វា​ថ្លៃ​ពេក ក៏​ជិះ​ម៉ូតូ​មួយ​គ្នា​បីនាក់ តាមផ្លូវ​ពី​ផ្ទះ​ទៅ​កន្លែង​ញ៉ាំ​បាយ​នោះ​មិន​អី​ទេ អត់​មាន​ប៉ូលីស​ផាក ពេលដែល​ញ៉ាំ​បាយ​ព្រឹក​រួច​ក៏​បបួលគ្នា​ថា​ទៅ​មើល​ទិញ​សម្លៀកបំពាក់​ខ្លះ ស្រាប់តែ​ទៅ ដល់​ស្តុ​ប​អាងទឹក​អូឡាំពិក បត់​ឆ្វេង​វិ​ង ប៉ូលីស​ស្ទាក់ ខ្ញុំ​ដឹង​ភា្ល​ម​ថា​គេ​ផាក​ជិះ​ម៉ូតូ​បីនាក់ ដល់​កន្លែង​នោះ​ខ្ញុំ​បាន​និយាយ​ផា​ឱ្យបងៗប៉​លី​ស​ថា​ហេតុ​អី​មិន​ផាក​គេ​ជិះ បីនាក់​ម៉ា​កាន គាត់​ថា​ចាប់​ម៉េច​ក៏​មិន​អស់​ដែរ ខ្ញុំ​មិនទាន់​ទៅ​និយាយ​ជាមួយ​ប៉ូលីស​ចំនួន​ទឹក​លុយ​ដែល​ផាក​នោះទេ ខ្ញុំ​និង​មិត្តភក្តិ​ឈរ​លេង​មួយសន្ទុះ​ធំ ហើយក៏​ឃើញ​មាន​អ្នកជិះ​បីនាក់​ច្រើន​ដែរ​ដែល​ប៉ូលីស​ផាក​នា​ព្រឹក​នេះ ។ ស្រាប់តែ​ឈរ​ចុះ​ឈរ​ឡើង មាន​ម៉ូតូ​មួយ​នោះ​ជិះ​បីនាក់​ដែរ ពេលដែល​ប៉ូលីស​បម្រុង​ផាក​គាត់​ គាត់ចង់​ជិះ​បង្ហូ​ស​តែ​ទៅ​មិន​រួច (គាត់​នោះ​បែប​អស់​ធ្ងន់​ហើយ) ហើយ​ខ្ញុំ​បានលឺ​បង​ប៉ូលីស​និយាយថា៖ ពួកគាត់​នឹងមិន​ធ្វើ​អី​ពួកយើង​ទេ​ឱ្យតែ ពួកយើង​នោះ​មាន​អ្វី​គ្រប់គ្រាន់​នៅក្នុង​ខ្លួន និងជិះកុំឱ្យខុសច្បាប់ចរាចរ ។ បញ្ជាក់៖ កុំ​ចង់​ឈ្លោះ​ជាមួយ​ប៉ូលីស មិន​ឈ្នះ​គាត់​រ៉េ តែបើ​ចង់​និយាយ​ច្បាប់​ជាមួយ​គាត់​វិញ យើង​ត្រូវ​មានកំ​ប្លេរ មានន័យថា មាន​ប័ណ្ណបើកបរ កាត​គ្រី​ម៉ូតូ ពន្ធ​ផ្លូវម៉ូតូ អីជាដើម ។ តែបើ​យើង​គ្មានទេ​ពេលដែល​គាត់​ផាក​និយាយ ធម្មតា​ទៅ​បើ​គង់តែ​បងលុយ​ឱ្យ​គាត់​ដដែល ។ ថ្ងៃនេះ​ខ្ញុំ​និយាយ​ផ្លូវ​ត្រជាក់​អស់​ត្រឹមតែ ៤០០០ រៀល​ទេ មាន​អ្នកខ្លះ​អស់ ៥០០០ រៀល ខ្លះទៀត ៦០០០ និង មួយទៀត​នោះ​អស់​រហូតដល់ ១១០០០ រៀល ។

ជិះម៉ូតូ​ ប្រយ័ត្ន​ឱ្យ​មែនទែន​ឥឡូវនេះ ក្រុម​ប៉ូលីស​ចរាចរ​ច្រើនណាស់​មាន​ពេញ​ក្រុងភ្នំពេញ ផ្លូវ​គ្មាន​ភ្លើង  ស្តុ​ប​ក៏មានដែរ ។ ជាពិសេស​ពេលយប់​ជិះ​ម៉ូតូ​កុំ​ភ្លេច​ពាក់​មូ​ក តែ​ហ៊ាន​គាត់​ចាប់​វិញ​ធ្ងន់​ក. ហើយ ។

 

Advertisements

មតិ»

1. ឌីយ៉ា - ខែមករា 16, 2011

ម៉េច​មិន​ដែល​ឃើញ​មាន​ប៉ូលី​សក្រមុំ​សោះចឹងហ្ន៎! និយាយ​រឿង​ផាកនោះវិញ ញ៉ុ​ម​ក្លាយ​ទៅ ជា​ម៉ូយ​ប្រចាំ​ផស់​ពួកគាត់​ទៅហើយ!

2. អែម ចាន់​បុទុំ - ខែមករា 16, 2011

ជិះឱ្យប្រយ័ត្នទៅថ្ងៃក្រោយលែងអីហើយ ហើយម៉េចបើមានប៉ូលីសក្រមុំចង់ចូលស្តីហ៍

ឌីយ៉ា - ខែមករា 16, 2011

បើ​ជា​ក្រមុំ​នោះនឹង​មាន​អារម្មណ៍ បងផាកពិន័យ​ខ្លះ!

3. latephonenews - ខែមករា 17, 2011

ខ្ញុំមិនទាន់ដឹងថាជិះបីអ្នកប៉ូលីសផាកសោះ ខ្ញុំដូចជាស្តាប់មេប៉ូលីសនិយាយតាមTV ថាអត់ផាកទេជិះបីអ្នកនោះ មិនសួរគាត់ផងថាមាត្រាទីប៉ុន្មាន ទំព័រណា ចង់បើកមើលច្បាប់ចែងរឺអត់?

អែម ចាន់​បុទុំ - ខែមករា 17, 2011

អត់បានសួរផង ខ្ញុំក៏មិនដឹងដែរថាមានចែង ឬអត់បើមានជួយចែកខ្ញុំផង ។ មួយវិញទៀតពេលថ្ងៃបើកភ្លើងក៏ផាកដែរ ហើយបើពេលយប់អត់បើកវិញដូចគ្នាដែរ

4. Help Get Money - ខែមករា 17, 2011

ហាហា កៅឆាយ!

អែម ចាន់​បុទុំ - ខែមករា 17, 2011

ក្តៅដែរតែធ្វើម៉េចតេតាពួកគាត់ចាប់ហើយ មុនចេញត្រូវតែអស់លុយចឹងឯង

5. ណាមភីន - ខែមករា 17, 2011

ម៉េច​ខ្ញុំមើល​អក្សរ​ក្នុង​អត្ថ​នេះ​ឃើញដក​ឃ្លា​ពិបាក​មើល​ម្ល៉េះ?

អែម ចាន់​បុទុំ - ខែមករា 17, 2011

អូ ប្រហែលជាខ្ញុំប្រើកម្មវិធី ដកឃ្លាហើយបានចឹងនោះ តែនៅកុំព្យូទ័រខ្ញុំអត់អីផង

Samady KS - ខែមករា 17, 2011

មិន​មែន​ទេ! តាម​ពិត​ប្រហែល​ជា​ពី Browser របស់​គាត់ តាម​ខ្ញុំ​ស្មាន​គឺ​គាត់​បើក​ក្នុង IE តែ​បើ​ប្រើ​ក្នុង Firfox គឺ​មើល​អក្សរ​ខ្មែរ​បាន​ច្បាស់​ល្អ​ណាស់…​កុំព្យូទ័រ​ខ្ញុំ​ក៏​គ្មាន​បញ្ហា​​ទេ

អែម ចាន់​បុទុំ - ខែមករា 17, 2011

ខ្ញុំសាកក្នុង IE តែមើលច្បាស់តើ ប្រហែលមកពីកំណែររបស់យូនីកូដដឹង?

6. ទឹម បឿន - ខែមករា 17, 2011

បើ​យើង​ដឹង​ថា ខុស​អី​ត្រូវ​បង់​ឱ្យ​ប៉ូលិស​ប៉ុន្មាន​ស្រួល​មិន​បាច់​ឱ្យ​ពួក​នោះ​បោក​ទេ ។ ហើយ​ធម្មតា​ពួក​ប៉ូលិស រក​លុយ​ច្រក​ហោប៉ៅ​ខ្លួនឯង បើ​យើង​មាន​កាតគ្រី​​មាន​សំបុត្រ​ពន្ធ​អី ត្រូវ​ឱ្យ​ចេញ​ជា​ប័ណ្ឌ​បញ្ជាក់​មួយ ដើម្បី​ឱ្យ​បាន​លុយ​នោះ​ចូល​រដ្ឋ​ផង ។

ក្មេងស្រែ - ខែមករា 17, 2011

ចេញ​បង្កាន់ដៃ​ក៏មិនដឹង​ចូលរដ្ឋ ឬ ក៏អត់ដែរ, គល់បញ្ជីមិនដឹងសល់តាំងពីកាលណាម៉ោរ៉េ វរៗ​ក្រែង​តែ​ទៅ​ម្តុំ​វត្តកោះ​លួយ​បោះ​បី​បួនក្បាល​ទុករកស៊ី​ផង​មិនដឹង! យ៉ាងណាៗ ព្យាយាមធ្វើ​ខ្លួន​អោយ​ស្របៗ​ច្បាប់រ៉ូវ​ កុំ​ចេះ​តា​ទម្លាប់​តាម​លោកស៊ីម៉ាដាមអីហ្នុង (អុញ​បាញ់​គេ​លេង​១​ទៀត! ហេសហេសហេស)

Samady KS - ខែមករា 17, 2011

ថា​មែន​គឺ​មែន…​ក្មេង​ស្រែ លួច​និយាយ​ដើម​នៅ​ណេះ​សោះ..

7. បុរិន្ទ - ខែមករា 17, 2011

ខ្ញុំធ្លាប់ឈ្លោះជាមួយប៉ូលីសម្តង ទីបំផុតខាតពេលអត់ប្រយោជន៍ ខូចអារម្មណ៍ទាំងកណ្តាលថ្ញៃ បាយមិនចូលធ្វើការមិនកើត។ តាមពិតខ្ញុំប្រកែករកហេតុផលនោះទេ ពិតណាស់ទោះបីយើងត្រូវក៏ដោយក៏និយាយមិនឈ្នះពួកវាដែរ។

អែម ចាន់​បុទុំ - ខែមករា 17, 2011

ប្រយ័ត្នកុំឱ្យពួកគាត់ចាប់បានទៅបានហើយ ។

8. យល់ដឹងពីមាត្រាលើចរាចរណ៍ផ្លូវគោកដោយសង្ខេប « អែម ចាន់​បុទុំ - ខែមករា 20, 2011

[…] កុំបន្ទោសលោកបងប៉ូលីស […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: