jump to navigation

ជួបជុំ កម្សាន្ត ថ្ងៃសម្រាក “អ្នកឆ្លាតវៃ” និង “Typo3” ខែ​កុម្ភៈ 18, 2011

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , , ,
trackback

ថ្ងៃនេះ​គឺ​ចំ​លើ​ថ្ងៃ មាឃបូជា ហើយក៏​ត្រូវជា​ថ្ងៃ​សម្រាក​សម្រាប់​ខ្ញុំ​ផងដែរ ។ នៅ​រៀន និង ពេល ធ្វើការ​គឺ​មិន​ខុសគ្នា​ទេ គឺ​ចូលចិត្ត​ណាស់​ឱ្យតែ​ប៉ះចំ​សម្រាក​ថ្ងៃ​សុក្រ សរុបទៅ​ថ្ងៃ​សម្រាក​ខ្ញុំ​គឺ​បី​ថ្ងៃ​ជាប់​គ្នា ខ្ញុំ​អាច​នៅ​លេង​ស្រុកកំណើត​ខ្ញុំ​បាន តែ​សម្រាក​លើក​នេះ​អត់ បាន​ទៅលេង​ស្រុក​ទេ ព្រោះ​អី​ខ្ញុំ​ទើបតែ​នៅ​ដែរ​កាលពី​ដើមខែ មករា ។ ថ្ងៃនេះ​ក៏​សប្បាយ​ដែរ សម្រាប់​រូប​ខ្ញុំផ្ទាល់​ព្រោះ​អី​បាន​ចូល​កម្មវិធី​ដល់​ទៅបី៖

ជំនួបលើ Typo3

ជំនួប​ជាមួយ Typo3៖ ជា​លើក​ទី​ពីរ​ហើយ​ដែល​ខ្ញុំ ចូលរួម​ប្រជុំ​ក្រុម​ជាមួយ web essential ដែល គេ​ផ្តោតទៅលើ ការ​គ្រប់​គ្រង​មាតិការ​វែបសាយ​តាម Typo3 ។ ខ្ញុំ​មិនមែន​ជំនាញ​នេះ​ទេ តែ​ចូលរួម​ជាមួយ​មិត្ត​ភ័ក្តិ​ព្រោះ​គាត់​ធ្វើការ​នៅ​ទីនោះ និង​ចូលរួម​ជាមួយ​មិត្ត​ភ័ក្តិ​រួម​ប្លក់​ម្នាក់​ដែរ គឺ​ប្អូនប្រុស វិ​ចូ​ច ។ ចំណាប់អារម្មណ៍​ខ្ញុំ​ចំពោះ ការជួបជុំ​ជា​លើក​ទី​ពីរ​នេះ​គឺ​គេ​មាន​ផ្លែ​ឈឺ​ឱ្យ​ញ៉ាំ និង មានការ​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ​ពី​សំណាក់​វាគ្មិន​របស់​ក្រុមហ៊ុន web essential

ចូលរួមគាំទ្រមិត្តភ័ក្តិក្នុងកម្មវិធីអ្នកឆ្លាតវៃ

ចូល​រួម​គាំទ្រ​មិត្ត​ភ័ក្តិ​ក្នុង​កម្មវិធី​អ្នក​ឆ្លាត​វៃ៖ កម្មវិធី​អ្នក​ឆ្លាត​វៃ គឺជា​កម្មវិធី​មួយ​ដែល​គេ​ធ្វើឡើង​ប្រចាំ ទូរទស្សន៍ និង វិទ្យុ​បាយ័ន អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ភាគច្រើន​គឺជា​មន្ត្រីរាជការ ទាំង​អ្នក​នៅតាម បណ្តា​ខេត្ត និង​នៅ​ភ្នំពេញ​អាច​ចូលរួម​លេង​បាន ។ ថ្ងៃនេះ​ជា​ថ្ងៃ​ផ្តាច់​ព្រាត់​ផង ហើយ​អ្នកឈ្នះ​ក្នុង ចំណោម​អ្នក​ទាំង​ប្រាំ​នឹង ទទួលបាន​រង្វាន់​ធំ​គឺ ឡេ​ប​ថប មួយគ្រឿង ។ តែ​ស្តាយ​មិត្ត​ភ័ក្តិ​ខ្ញុំគាត់ បាន​ចាញ់​ក្នុងការ​ប្រកួតប្រជែង​នេះ ។

ចំណាប់អារម្មណ៍​ខ្ញុំ​ចំពោះ​កម្មវិធី​នេះ កម្មវិធី​នេះ​ល្អ គឺ​ការដែល ដាក់ឈ្មោះ​នោះ​ឡូយ​ហ្មង “Smart Game អ្នក​ឆ្លាត​វៃ” គ្រាន់តែ​អ្នក​ដែល​ឈ្នះ​មិន ប្រាកដថា​ជា​អ្នក​ឆ្លាត​ទេ ពីព្រោះ​រាល់​សំនួរ គឹ​ឆ្លើយ​របៀប​ជា​ពុហុ​សជ្រើស​រើស ហើយ​មានតែ​បី​ប៉ុណ្ណោះ ដូច្នេះ​ភាគរយ​នៃ​ការឆ្លើយ​ព្រាវ​មាន​ខ្ពស់ សំនួរ​ទាំងនោះ​ភាគច្រើន​គឺមាន​ហេង និង​ស៊យទៀត ​ប៉ះចំ​​សំនួរ​ខ្លះ​គឺ​គ្រាន់តែ​ប្រាប់​ចម្លើយ​ទាំងបី​មក​យើង​ដឹងថា​មួយណា​បាត់ទៅហើយ ដូច​សំនួរ​មួយ​គេ សួរថា តើ​កីឡា​អូឡាំពិក ចាប់ផ្តើម​ដំបូង​បំផុត​នៅ​ឆ្នាំ​ណា?” សំនួរ​នេះ​បើ​យើង​គិតតែ​បន្តិច កីឡា​នេះ វា​ប្រាកដជា​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​ណា​ដែលមាន​លេខ​គួ​បាត់ទៅហើយ បើ​ចម្លើយ​ឱ្យ​ជ្រើសរើស​តែ​បី ចៃដន្យ​មាន​ចម្លើយ​ពីរ​ឆ្នាំ​ជា​ខ្ទង់រាយ នោះ​យើង​អាច​ឆ្លើយបាន​យ៉ាង​ងាយ ។ បើ​ដាក់ឱ្យ​ស៊ី​ជាមួយ​ចំណងជើង​នៃ​កម្មវិធី សំនួរ​ណាខ្លះ​គួរតែ​ឆ្លើយ​ផ្ទាល់​កុំឱ្យ​ដាក់​ជា​លក្ខណៈ ពហុ​ជ្រើសរើស តែបើ​ដាក់​ជា​ពហុ​ជ្រើសរើស​គួរ​ដាក់​ចម្លើយ​ឱ្យបាន​ប្រាំ​ទៅ ទើប​ការឆ្លើយ​ព្រាវ ពិបាក​បន្តិច ។

សម្តែងរបាំការប្រមូលផលរបស់ជនជាតិកួយ

ក្រោយពី​បានចេញ​​ពី​កម្មវិធី​ស្មាត​ហ្គេម​នេះ ខ្ញុំ​បាន​ទៅលេង​មហោស្រព គឺ​គេ​មានការ​ប្រឡង ប្រជែង របាំ​ និង រឿង​ខ្លី ។ នេះ​ជា​លើកទីមួយ​ហើយ ដែល​ខ្ញុំ​ទៅ​សាល​មហោស្រព​ចតុមុខ ពេលទៅដល់​ខ្ញុំ​ពេញចិត្ត​មែនទែន​នៅ​ការសម្តែង​របាំ​ស្តីពី ការប្រមូល​ផល​ស្រួ​វ​របស់​ជនជាតិ​កួយ មើល​មិន​ចង់​ដកដង្ហើម ហេ​ហេ​ហេ​ហេ ។

Advertisements

មតិ»

1. កំសាន្តថ្ងៃនេះ - ខែ​កុម្ភៈ 18, 2011

ឡូយណាស់ហ្ន៎……!!

អែម ចាន់​បុទុំ - ខែ​កុម្ភៈ 18, 2011

ធម្មតាហ្នឹងបងអើយ ហេហេហេ

2. Samady KS - ខែ​កុម្ភៈ 20, 2011

ខ្ញុំ​​បាន​ទទួល​ដំណឹង​នេះ​ដែរ ប៉ុន្តែ​រវល់​ពេក​មិន​បាន​ទៅ​ជា​មួយ​សោះ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: