jump to navigation

អ្នក​ណា​ខ្លះ​នឹង​ចូល​រួម​អភិ​សេក​ ព្រះ​អង្គ​ម្ចាស់​ វីល្លៀម? ខែ​មេសា 24, 2011

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: ,
2 comments

ព្រះអង្គម្ចាស់ វីល្លៀម (Prince William) ប្រសូត្រឡើងនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៨២ គិតមកដល់ពេលនេះទ្រង់មានព្រះជន្ម ២៨ ឆ្នាំ ១០ ខែ និង ៣ ថ្ងៃ ខណៈដែលនាង ខេត មីដដលតុន (Kate Middleton) អាយុបងទ្រង់ ៦ ខែ ដែលនាង ខេត កើតនៅខែ មករា ឆ្នាំ ១៩៨២​ ។ ដែល​ពិ​ធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ មេសា​ ឆ្នាំ ២០១១ នេះហើយ ។

ចុច​នៅ​លើ​រូប​ភា​ព​ទៅ​មើល​ អ្នក​ដែល​ចូល​រួម​ក្នុងការ​រៀប​អភិសេក​នេះ ។

អាពាហ៍ពិពាហ៍មិត្តភ័ក្តិខ្ញុំ ខែធ្នូ 16, 2010

Posted by អែម ចាន់​បុទុំ in មិត្តភ័ក្តិ.
Tags: ,
43 comments

ថ្ងៃ​អាពាហ៍ពិពាហ៍​គាត់​ប្រារព្ធ​ឡើង​នៅ​តាំងតែ​ពីថ្ងៃ​ទី ២១ ខែ​មិនា ឆ្នាំ ២០១០ នៅ​ទី​រួម​ខេត្ត កំពង់ឆ្នាំង កាល​ណុះ​ខ្ញុំ​ក៏បាន​ចូលរួម​ដែរ ។ និយាយ​ទៅ​ខ្ញុំ​ទើបតែ​ស្គាល់​គាត់​ដែរ​ទេ ធ្វើការ​ជាមួយគ្នា​នៅទីនេះ គាត់​អាយុ​ប្អូន​ខ្ញុំ តែ​វ៉ា​ខ្ញុំ​ដាច់​ហ្មង ឥឡូវនេះ​ប្រពន្ធ​របស់គាត់​មាន​ទម្ងន់​ហើយ សម្រាល​ក្នុងពេល​ឆាប់នេះៗ បែប​ដល់ពេល​សម្រាល​ហើយ នឹងមាន​កម្មវិធី អី​ទៀត​ហើយក៏​មិនដឹង 🙂 ?

ការទៀតហើយ!!! ខែវិច្ឆិកា 4, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , ,
add a comment

ចេញពី​ធ្វើការ​ម៉ោង​ប្រហែលជា ៥និង៣០នាទី​ល្ងាច ពេលមកដល់​ផ្ទះ​កំពុង​គិត​តើ​នឹងធ្វើ​ម្ហូប​អី​ញាំ អ៊‍ីចេះ​ថ្ងៃនេះ អង្គុយ​គិត​រៀបនឹង​ចុះទៅ​ទិញ​ម្ហូប​ទៅហើយ​នឹង ស្រាប់តែ​ម៉ា​យ​ហ្វា​ដឺ តេ​មក​ខ្ញុំ ហិ​ហិ អូ ម៉ា​យ ហ្ក​ត ថ្ងៃនេះ​ជា​ថ្ងៃ​ការ​របស់​អ្នកជិតខាង​របស់ខ្ញុំ ប៊ិះ​ភ្លេច តែ​ប៉ុណ្ណេះរួច​បាយល្ងាច​ហើយ​ខ្ញុំ ។

គ្រាន់តែ​ចេញ​វស្សា​ភ្លាម រោងការ​នៅ​ភ្នំពេញ​ចាប់ផ្តើម​រវល់​ភ្លែត ពិធីមង្គលការ​ដែល​ខ្ញុំ​ចូលរួម នោះ គេ​ប្រារព្ធ​ឡើង​នៅ ភោ​ជនី​ដ្ឋា​ន​ពិភពថ្មី គ្រាន់តែ​លឺថា​ពិភពថ្មី​ខ្ញុំ​អត់​ដឹងថា​នៅទីណា​អា​លីង ព្រោះ​អី ពិភពថ្មី​នេះ ស្អី​ក៏មានដែរ ទម្រាំ​តែ​រកឃើញ​ទៅដល់​រោងការ​គេ​ស៊ី​ជិត​អស់​បាត់ 😦 តែ​សំណាង​ដែរ សល់​តុ​មួយ​មិនទាន់មាន​អ្នក​ហូប ចូល​ហូប​នឹង​គេ​ទៅ ។

និយាយ​ពី​ទៅ​ហូប​ការ ចាប់តាំងពី​ខ្ញុំ​រៀន​ថ្នាក់​ទី ៩ មក​រហូតដល់​ខ្ញុំ​រៀនទី ១២ នៅ​ស្រុក​ខ្ញុំ ម៉ាក់​ខ្ញុំ តែងតែ​ឱ្យ​ខ្ញុំ​ទៅ​ហូប​ការ​គេ​ជា​ហូរហែ គាត់​ថា​ខ្ញុំ​ទៅ​ហូប​ទៅ​ចំនេញ ហូប​បាន​ច្រើន 😀 តែ​ឥឡូវ ហូប​មិនបាន​រ៉េ ព្រោះ​អី​ពេទ្យ​ប្រាប់ថា​ខ្ញុំ​នេះ​លើស​ទម្ងន់​ហើយ​ល្មម​តប​ស៊ី​ខ្លះ​រ៉ូ​វ ។ សប្បាយ​ដែរ ក្នុង​ពិធីមង្គលការ​នោះ បាន​ជួប​បងប្អូន​ប្រុស ស្រី ចាស់ ក្មេង ដែល​ពួកគាត់​មកពី​ស្រុក​ខ្ញុំ ដែល​កាល​នៅ​មិនទាន់​ចប់​បាក់​ឌុប​ខ្ញុំ​រស់​ទីនោះ​ដែរ បែក​គាត់​យូរហើយ ពេលដែល​ខ្ញុំ​ទៅលេង​ស្រុក ក៏​មិនសូវ​ដែល​បាន​ទៅលេង​ពួកគាត់​ដែរ រវល់​តែ​នៅផ្ទះ និង ជួយ​ធ្វើ កិច្ចការ​ផ្ទះ​ខ្លះ​ព្រោះ​អីយូរៗទៅលេង​ម្តង ឥឡូវនេះ​ក្លាយជា​អ្នក​អំ​ពេញ​ហើយ ព្រោះ​អី​គួរតែ​ចូល​សញ្ញា​តិ​បាន​ហើយ​ជិត ៧ឆ្នាំ​ហើយ ។ ក​ក្តិ​ក ធ្លាក់​ខ្យល់​អ្នក​​មាន​គួរគេ​ចាប់ផ្តើម​រៀបការ អស់ហើយ ហ្អឹ​ម មិនដឹងថា​ពេលណា​ទេវតា ប្រទាន​ទេពធីតា​មកឱ្យ​ខ្ញុំ​ទេ ???