jump to navigation

Android vs. iPhone – Infographic ខែមិថុនា 29, 2011

Posted by អែម ចាន់​បុទុំ in Phone.
Tags: , ,
add a comment

Android vs. iPhone – Infographic

Android vs. iPhone – Infographic

អវត្តមាន ប៉ុន្មានសប្តាហ៍ដោយរវល់!!!! ខែមិថុនា 2, 2011

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags:
1 comment so far

សួស្តី អ្នកទាំង​អស់​គ្នា សូមជម្រាប​សួរ!!!!

ប៉ុន្មាន​សប្តា​ហ៍នេះ​ រវល់​មិន​បាន​ផ្សាយ​អត្ថប​ទ​សោះ ខ្ញុំ​ត្រលប់​មកវិញ​ហើយ មក​តុប​តែង​គេហ​ដ្ឋាន​នេះ​វិញ​ ឥឡូវ​អត់​មាន​មក​លេងសោះ ព្រោះ​មិន​មាន​​អី​​ថ្មី ។

អរគុណ!!! :D

Facebook Vs Facely ខែ​ឧសភា 5, 2011

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , ,
5 comments

ចំ​ពោះ​អ្នក​ដែល​​ប្រើ​ អាយ​ ហ្វូន ឬ អាយ​ផាត ប្រហែល​ជាស្គាល់​ហើយ Facely ។ Facely ជា​ application សម្រាប់​​អាយហ្វូន ឬអាយផាត ដែល​វា​មានតួនាទី​ដូច​នឹង Facebook ដែរ ។ តែខ្ញុំចូលចិត្ត Facely ជាង ព្រោះអីវាលឿនជាង​ហ្វេសប៊ុគ application ធម្មតាសម្រាប់​អាយ​ហ្វូន ឬអាយផាត ។ សូម​មើល​ Screen Shot ខាងក្រោម៖

Facebook application for iPhone/iPad (it’s free)

Facely HD for iPhone/iPad (Not free)

អ្នក​អាច​ទាញ​យក​ application នេះ​បាន​ដោយ​មិន​គិត​ថ្លៃ​​ ក្រោយ​ពី​ម៉ាស៊ីន​របស់​អ្នក​ jailbreak រួច ។ អាច​រក​កម្មវិធី​នេះ​បាន​តាម​រយះ​ installous

អ្នក​ណា​ខ្លះ​នឹង​ចូល​រួម​អភិ​សេក​ ព្រះ​អង្គ​ម្ចាស់​ វីល្លៀម? ខែ​មេសា 24, 2011

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: ,
2 comments

ព្រះអង្គម្ចាស់ វីល្លៀម (Prince William) ប្រសូត្រឡើងនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៨២ គិតមកដល់ពេលនេះទ្រង់មានព្រះជន្ម ២៨ ឆ្នាំ ១០ ខែ និង ៣ ថ្ងៃ ខណៈដែលនាង ខេត មីដដលតុន (Kate Middleton) អាយុបងទ្រង់ ៦ ខែ ដែលនាង ខេត កើតនៅខែ មករា ឆ្នាំ ១៩៨២​ ។ ដែល​ពិ​ធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ មេសា​ ឆ្នាំ ២០១១ នេះហើយ ។

ចុច​នៅ​លើ​រូប​ភា​ព​ទៅ​មើល​ អ្នក​ដែល​ចូល​រួម​ក្នុងការ​រៀប​អភិសេក​នេះ ។

អន់ចិត្ត៖ កម្មវិធី Cambodian Let’s Do It ខែ​មេសា 23, 2011

Posted by អែម ចាន់​បុទុំ in សង្គម.
Tags:
8 comments

ថ្ងៃ​នេះ​ខ្ញុំ​បាន​ចូល​រួម​កម្ម​វិធី​នេះ​តាំង​ពី​ព្រឹក​ម៉ោង ៦ និង ៣០ នាទី លុះ​ដល់​ល្ងាច​ឡើង​ក៏​ខ្ញុំ​ទៅ​ចូល​រួម​មើល​ការ​ប្រ​គុំ​តន្ត្រី​ ដែល​មាន​ក្រុម​មក​ពី​ផលិត​កម្ម​ស្វាង​ដារា​ និង ចចក​សមុទ្រ​ចូល​រួម​ផង​ដែរ​ ។ តាំង​ពី​ព្រឹក​មក​គឺ​អ្វី​រៀប​ចំ​បាន​ល្អ​ណាស់ ខ្ញុំគាំ​ទ្រ​ទាំង​ស្រុង​ តាំ​ងពី​ការ​ចែក​ក្រុម​ មាន​ប្រធាន​ក្រុម​ច្បាស់​លាស់​ មាន​ទឹក​ញ៉ាំ​គ្រាប់​គ្រាន់​ និង​នៅ​ពេល​ល្ងាច​នេះ​គឺ​មាន​ចែក​នំប៉័ង​ និង​ទឹក​ក្រូច​ ឱ្យ​ញ៉ាំ​ទៀត ។ ឃើញ​ឆាក​ប្រគុំ​តន្ត្រី​ ខ្ញុំ​សញ្ចឹង​គិត​ថា​ប្រហែល​ជា​គេ​មាន​បទ​ចម្រៀង​ សម្រាប់​កម្មវិធី​នេះជាមិន​ខានទេ (ចម្រៀង​តែង​ឡើង​ដែល​គាំ​ទ្រ​ក្នុង​កម្ម​វិ​ធី) ខ្ញុំ​នៅ​ទស្សនា​ការ​ប្រគុំ​តន្ត្រី​តាំង​ពីម៉ោង​ ៥​ល្ងាច​ រហូត​ដល់​ម៉ោង ៧ និង ៣០ នាទី ទើប​លឺ​សួរ​ពិធី​ករ គេ​ប្រកាស​ថា​មាន​បទចម្រៀង​មួយបទ​ ដែល​ជា​បទ​ទាក់​ទង​ទៅ​នឹង​កម្មវិធី​នេះ តែ​គួរ​​ឱ្យ​ស្តា​យ​បទនោះ​មិនមែន​ជាបទ​ខ្មែរ​យើង​ទេ ជា​បទ​ភាសា​អង់​គ្លេស​ទៅវិញ​ ដែល​អ្នក​ច្រៀង​នោះ​ទៀត​សោធ​ក៏ជា​ខ្មែរ​អ្នក​ស្តាប់​ជាង​ ៩៩ ភាគរយ​ក៏ជា​ខ្មែរ​ ខ្ញុំស្តាប់​បានត្រឹម​ ២ ភាគរយ​ទេ​នៃ​ចម្រៀង​នោះដឹង​ត្រឹម​ថា​បទ​នោះ​ជា​បទ​ដែល​មានអត្ថន័យ​គាំ​ទ្រដល់​កម្មវិធី​នោះ​ប៉ុណ្ណោះ ។ អ្វី​ដែលខ្ញុំ​អន់​ចិត្តនោះ​គឺ​ បើថា​បទ​អង់គ្លេស​មិន​អីទេ ព្រោះអី​ក៏មាន​បរទេស​មួយចំនួន​ចូល​រួម​ដែរ តែ​ហេតុអ្វី​មិនមាន​បទ​ខ្មែរ​យើង គួរ​តែ​មាន​បទ​ខ្មែរ​យើង​អមជា​មួយ​ ហើយ​បើមាន​គួរ​តែ​ខ្មែរ​យើង​ចេញ​មុន​ ព្រោះ​អី​ពិធី​នេះ​ប្រារព្ធ​នៅ​ស្រុក​ខ្មែរ ។ តែផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​បទ​អង់​គ្លេស​មួយ​បទ​គត់​ ខ្ញុំមិន​ជឿ​ថា​គេ​ធ្វើ​មិនទាន់​ ឬ​ធ្វើ​មិន​បាន​ទេ តែ​ហេតុអ្វី​បាន​គេមិន​ធ្វើ​អ៊ី​ចឹង ឬក៏គេ​គិត​ថា​មិន​សំខាន់​ ?

សកម្ម​ភាព​ច្រៀង​បទ​នេះ​នៅ​លើ​ឆាក​ ខ្ញុំ​មាន​តែ​ទាំ​មើល​ដល់​ចប់​ដែរ :(

អត្ថបទទាក់ទង៖

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers