jump to navigation

កីឡាករប្រេស៊ីល រ៉ូណាដូ ប្រកាសចូលនិវត្តន៍ ខែ​កុម្ភៈ 14, 2011

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , ,
trackback

Ronaldo-quits-football

អតីត​កីឡាករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល រ៉ូណាល់ដូ បាន​ប្រាប់​កាសែត​ប្រស៊ីល​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​នឹង​​ប្រកាស​ចូល​និវត្តន៍​នៅ​ថ្ងៃ​ចន្ទ​នេះ។

កីឡាករ​បាល់​ទាត់វ័យ ៣៤​​ឆ្នាំ​រូប​នេះ ដែល​បាន​ចូល​លេង​នៅ​ព្រឹត្តិការណ៍​ World Cup ចំនួន ៣​លើក​នោះ បាន​​ជាប់​កិច្ច​សន្យា​ជា​មួយ​​នឹង​ក្លឹប Corinthiansuntil រហូត​ដល់​បំណាច់​ឆ្នាំ​២០១១ ប៉ុន្តែ គេ​នឹង​ចូល​និវត្តន៍​​នៅ​ពេល​ខាង​មុខ​បន្ទាប់​ពី​ក្រុម​​មួយ​នេះ បាន​ធ្លាក់​ចេញ​ពី​​ព្រឹត្តិការណ៍ Libertadores Cup និង​​ក្រោយ​ពី​មាន​ការ​​តវ៉ា​ពី​ក្រុម​ប្រិយ​មិត្ត​រួច​មក។

កីឡាករ​ រ៉ូណាល់ដូ បាន​ប្រាប់​​គេ​ហ​ទំព័រ​កាសែត Estado de Sao Paulo ថា បញ្ហា​របួស​​ជា​ប្រចាំ​របស់​លោក គឺ​ជា​ហេតុផល​សំខាន់​សម្រាប់​ឲ្យ​គាត់​លា​លែង​នៅ​ពេល​នេះ។

រ៉ូណាល់ដូ ថ្លែង​ថា​៖ «ខ្ញុំ​មិន​​លេង​ត​ទៅ​ទៀត​បាន​ទេ។ ខ្ញុំ​ចង់​​បន្ត​ទៀត​ដែរ ប៉ុន្តែ ខ្ញុំ​មិន​អាច​ទៅ​រួច​ទេ។ ខ្ញុំ​មាន​ផែនការ​​​បន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ ខ្ញុំ​មិន​អាច​​សម្រេច​តាម​បំណង​ឡើយ។ វា​ដល់​ពេល​ហើយ»។

កីឡាករ​ រ៉ូណាល់ដូ នឹង​បញ្ចប់​អាជីព​ដ៏​ថ្លៃ​ថ្លា​​របស់​គេ នៅ​ក្រោយ​ពី​រូប​គេ​បាន​​ស៊ុត​បាល់​បញ្ជូល​ទី​បាន​ជាង ៤០០​គ្រាប់ រួម​ទាំង​ ១៥​គ្រាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ World Cup។

កីឡាករ​ខ្សែ​ប្រយុទ្ធ​រូប​នេះ មិន​មែន​ជា​សមាជិក​ក្នុង​ក្រុម​នៅ​ឡើយ​នៅ​ពេល​ប្រេស៊ីល​ទទួល​បាន​ជ័យ​ជម្នះ​នៅ​​ World Cup ឆ្នាំ​១៩៩៤​ ហើយ​គេ​បាន​ទទួល​ពិន្ទុ​យ៉ាង​ខ្ពស់​នៅ​ពេល​​ក្រុម​ប្រេស៊ីល​ទទួល​បាន​ពាន​លើក​ទី​៥ នៅ​ឆ្នាំ​២០០២។ រ៉ូណាល់ដូ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​​ស្ថិត​នៅ​ក្នុង​ក្លឹប​ក្នុង​តួនាទី​ផ្នែក​រដ្ឋបាល៕

អត្ថបទទាក់ទង៖

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: