jump to navigation

ទៅលេង​ខេត្ត តា​យ​និ​ញ ប្រទេស​វៀតណាម ខែ​កុម្ភៈ 5, 2011

Posted by អែម ចាន់​បុទុំ in ដំណើរកម្សាន្ត.
Tags: ,
trackback

 

ផ្លូវចូលតាមព្រំដែន

រដូវ​កាល​ចូលឆ្នាំ ចិន ក៏ដូចជា​ចូលឆ្នាំ វៀតណាម បងប្អូន​ខ្មែរ​យើង ដែល​ទៅជា​ប់​ព្រំដែន តែងតែ​ទៅ លេង ស្រុក​វៀតណាម ព្រោះ​អី​ការចេញចូល​ក្នុង​កំឡុង​ចូលឆ្នាំ​ចិន មិនចាំបាច់​មាន​លិខិតឆ្លងដែន ។ ឆ្នាំនេះ ខ្ញុំ​បាន​ទៅលេង​នឹង​គេ​ដែរ គឺ​ទៅតាម​ព្រំដែន កាត់​តាម​ខេត្ត ព្រៃវែង ដោយ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅដល់ ព្រំដែន​ប្រហែលជា ១៣០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពួក​ខ្ញុំ​ជិះ​ម៉ូតូ​ទៅលេង​នៅក្នុង​ខេត្ត​នេះ ដោយសារ ខាង​វៀត ណា​ម​មិន​អនុញ្ញាតិ​មិនឱ្យ​ឡាន​ចូល ។ ចេញពី​ព្រំដែន​ជិះ​បន្ត​ទៅកាន់​ខេត្ត តា​យ និ​ញ តាមផ្លូវ​គឺមាន​ភាព ស្ងាត់ជ្រងំ ហើយ​ចំពោះ​ផ្លូវ​វិញ គឺ​លំបាក​គួរសម ។ ជិះ​បន្ត​ពី​ព្រំដែន​ប្រហែលជា ៦០គីឡូម៉ែត្រ​ទៀត យើង ទៅដល់​ទី​រួម​ខេត្ត តា​យ និ​ញ ។ ក្នុង​ខេត្ត​នេះ​គេ​ចូលចិត្ត​នៅ​លេង​ភ្នំ​ដែលមាន​ឈ្មោះថា ភ្នំ​បាន​ដិញ Ban Dinh ដែលជា​រម​ណី​យ​ដ្ឋា​ន​មួយ​នៅក្នុង​ខេត្ត​នេះ ។

នៅក្នុង​រមណីយដ្ឋាន​នេះ ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​ជិះ​កន្ត្រក​ឡើង​ភ្នំ ។ ចំពោះ​តម្លៃ​នៃ​ការ​ជិះ​វិញ​ ទៅមក តម្លៃ ៧០០០០ ដុង (៣.៥ ដុល្លារ )គិត​ទៅ​ថោក មិនជា​ថ្លៃ​អី​ទេ ។ កន្ត្រក​នោះ​មាន​ចំនួន​សរុប ១៨០ ហើយ​ក្នុង​កន្ត្រកនីមួយៗដាក់​មនុស្ស​បាន​ពីរ​នាក់ ។ ទម្រាំ​តែ​បាន​ជិះ​កន្ត្រក​នេះ​ពួក​ខ្ញុំ​ចាំ​អស់​រយះពេល មួយ​ម៉ោង​ពេញ តាម​ស្មាន​យ៉ាងហោចណាស់ ៩០ភាគរយ​នៃ​អ្នក​ទៅ​ទស្សនា​ភ្នំ​នេះ​គឺ​ជិះ​កន្ត្រក​ឡើង​ភ្នំ ។

ក្រោយពី​ជិះ​កន្ត្រក​រួច​ពួក​ខ្ញុំ​បម្រុង​ត្រឡប់មក​ព្រៃវែង​វិញ តែ​ម៉ោង​ជិត ៦ល្ងាច​ទៅហើយ ក៏​សម្រេចចិត្ត គេង​ទៅ​ទីនោះ​មួយ​យប់​ទៅ ។ នៅ​ប្រទេស​វៀតណាម យើង​កម្រ​ឃើញ​អ្នកណា​ចេះ​និយាយ​អង់គ្លេស​ណាស់ ពិតជា​ពិបាក​មែន​ក្នុងការ​ស្វែងរក​ផ្ទះសំណាក់ ។ គ្មាន​អី​ពិបាក​ជាង​នេះ​ទេ ពួក​ខ្ញុំ​ជិះ​ម៉ូតូ ចុះឡើងៗ រហូត​បាន​ជួប​ជនជាតិ​វៀតណាម​ម្នាក់​គាត់​ជា គ្រូ​ភាសា អង់គ្លេស បាន​ជូន​ពួក​ខ្ញុំ​ទៅផ្ទះ​សំណាក់ ។

ចំពោះ​ការហូបចុក​នៅ​ខេត្ត​នោះ​វិញ គឺ​មិន​មានអី​ខុសគ្នា​នៅ​ភ្នំពេញ​យើង​ទេ ទាំង​តម្លៃ​និង រសជាតិ ។ ខ្ញុំ​សូម​សរសើរ ប្រជាជន​វៀតណាម គ្រា​ដែល​ទៅ​ដេក​នៅផ្ទះ​សំណាក់ ម៉ោង​ប្រហែលជា ១២អា​ធ្រា​ត ខ្ញុំ​ទាញ​ម៉ូតូ​ជិះ​មើល​ទី​រួម​ខេត្ត​គេ បើទោះបីជា​ម៉ៅ​ង ១២យប់​ក៏ដោយ​ពួកគេ​ក៏​នៅតែ​គោរព ភ្លើង​សញ្ញា ចរាចរ​ជាប់​ជានិច្ច ហើយម្នាក់ៗគឺ​ចាំ​ពាក់​ពួក​ការពារ​គ្រប់គ្នា ។

នៅ​ខេត្ត តាយ និ​ញ មិនសូវ​សំបូរ​ម៉ូតូទំនើបៗ ឬ​ឡានទំនើបៗ ដូច​ភ្នំពេញ​យើង​ទេ ខ្ញុំ​សង្កេតឃើញ ស្ទាវៗវៀតណាម​ចូលចិត្ត​ជិះ​ម៉ូតូ ដូចជា Nouvou , Yamaha អី​ជាដើម មិនមាន​ទេ Scoopy, Honda Dream, ឬ ក៏ Fino …………ដូចគ្នា​ដែរ​ចំពោះ​រថយន្ត​វិញ​សុទ្ធតែ​ស៊ឺ​រីចាស់ៗ មិនសូវ​ទំនើប​ដូច​ភ្នំពេញ យើង​អើយ​ទេ ។

ការ​ស្លៀកពាក់ និង​ការ​តុបតែង​ខ្លួន​ចំពោះ​យុវវ័យ វៀតណាម​វិញ​មាន​លក្ខណៈសាមញ្ញ មិនសូវ​ឃើញ​មាន​ផាត់ម្សៅ ទេ​ចំពោះក្មេងស្រីៗ ហើយ​បើ​ក្មេងប្រុស​វិញ​ចូលចិត្ត​តែ​ពាក់​ស្បែកជើង ស៊ក ធម្មតា​ប៉ុណ្ណោះ ។ កាល​ណេះ​ខ្ញុំ​និង​ពួកម៉ាក លេង​សុទ្ធតែ​វែ​នតា និង ស្បែកជើង​ប៉ា​តា មាន​ណា​ស៊ីដាច់ ពួក​យួន​ហ្មង ហេ​ហេ​ហេ ៕

Advertisements

មតិ»

1. ទឹម បឿន - ខែ​កុម្ភៈ 5, 2011

មិន​ឃើញ​រៀបរាប់​ទៅ​ឌីស្កូ​ជាមួយ​ជំទាវ​យួន​ផង 😀

2. វិចូច - ខែ​កុម្ភៈ 5, 2011

😆 មែន​ក៏អីបង​ទុំ?

3. អែម ចាន់​បុទុំ - ខែ​កុម្ភៈ 5, 2011

មិនប្រាប់ទេ ហាហាហាហាហ ដឹងចឹងង៉ៃហ្នុងហៅបឿនឯងទៅដែរហើយ

4. kh2kh - ខែ​កុម្ភៈ 5, 2011

អរគុណបានពិពណ៌នាដើរ​លេង​ស្រុក​យួន​។
បងសូមសួរបន្តិច​ គួរពុំគួរ​សូម​អត់ទោស។
បុទុំប្រើអស់​ប៉ុន្មានម៉ោងទើបបានដល់តាយនិញ?
គេបើក​អោយចេញចូលអត់រកលិខិតឆ្លងប៉ុន្មានថ្ងៃ?
វែ​នតា​និងស្បែកជើងជាផលិតផល់ស្រុកណា?
ស្រុកយួន គេ​ចាយ​ដុល្លារ​​ដូច​​ស្រុក​យើង​ទេ?
កេងផ្ទះ​សំណាក់ មួយយប់​ថ្លៃ​ប៉ុន្មាន?
សូមអរគុណជាមុនបុទុំ។

អែម ចាន់​បុទុំ - ខែ​កុម្ភៈ 5, 2011

ក្នុងរដូវចូលឆ្នាំចិន គេអនុញ្ញាតិឱ្យចូលដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន ។ នៅវៀតណាមអ្វីដែលពិបាកនោះគឺថា មិនសូវមានអ្នកចេះនិយាយអង់គ្លេស តែបើមានអ្នកចេះនិយាយវិញពួកនោះចូលចិត្តនិយាយណាស់ ចំណែកផ្ទះសំណាក់វិញមួយយប់គ្រែពីរ តម្លៃ ១២.៥ដុល្លារ ។ នៅវៀតណាម គេកម្រចាយលុយដុល្លារណាស់ ចូលស្រុកវាយល់ល្អដូរលុយដុងឱ្យហើយទៅ តែមិនមានន័យថាចាយមិនបានទេ គ្រាន់តែពិបាក ។ ចំពោះការគេងដោយយើងគ្មានលិខិតឆ្លងដែន ខ្ញុំមិនដឹងថាបានប៉ុន្មានថ្ងៃទេ តែបើមានវិញអាចបានទៅដល់ ១ខែ ។ ពួកខ្ញុំមិនមានលិខិតឆ្លងដែន គេងត្រឹមមួយយប់ប៉ុណ្ណោះ ។

5. Long - ខែ​កុម្ភៈ 5, 2011

ឡូយដលហើយបងប្រុស បានទៅកំសាន្តនៅយួនទៀត!​ ហិហិ ផេនដានៅតែ​ផ្ទះបាំងផ្លិត!​ ហិហិហិ

វិចូច - ខែ​កុម្ភៈ 5, 2011

ង៉ាស់ៗៗៗ ឈ្នះ​បាន​ឫស្សី​ប៉ុន្មានដើម​ដែរ​បង?

Long - ខែ​កុម្ភៈ 5, 2011

ហិហិហិ! យើងលេងជាមួយមនុស្ស មិនអាចភ្នាល់ឬស្សីបានទេ ត្រូវ​តែភ្នាល់លុយ! ហិហិ បងឈ្នះបានមួយម៉ឺនជាង! ចុះប្អូនចូចវិញ?

វិចូច - ខែ​កុម្ភៈ 5, 2011

ខ្ញុំមែន​ទេ​បង? ហាសហាសហាសហាសហាស ចាញ់​កប់ក្ដោង 😀

Long - ខែ​កុម្ភៈ 5, 2011

សំនាងមិនល្អសោះប្អូនចូច ឆ្នាំនេះគួរតែស្រោចទឹកចេញម្តង! ហិហិ រឺក៍ត្រូវវ៉ឹកហាត់ជាបន្ត! ហិហិ

វិចូច - ខែ​កុម្ភៈ 5, 2011

រក​ទៅដែរ តែ​ខ្ជិល។ ឬ ប្រហែល​ជា​វិទ្យាគុន​ខ្ញុំ​អត់​ដល់​កម្រិត​ហើយ​មើល​ទៅ 😀

Long - ខែ​កុម្ភៈ 5, 2011

ចឹងខិតខំបន្ត ទម្រាំបងមានថ្ងៃនេះ គឺវ៉ឹកហាត់អស់រយៈពេលដប់ឆ្នាំហើយ!

វិចូច - ខែ​កុម្ភៈ 5, 2011

វ៉ូវ! អត់​ដឹង​ថា​អស់​ឫស្សី​ប៉ុន្មាន​ហិកតា​ទេ​មើលទៅ? ហាសហាសហាស

Long - ខែ​កុម្ភៈ 5, 2011

អស់ច្រើនហិចតាណស់! តែមិនថ្វីទេ​ព្រោះឥលូវហុចផ្លែផ្កាអោយ​ហើយ ការលះបង់ពិតមានតំលៃ!​ហិហិ

6. ណាមភីន - ខែ​កុម្ភៈ 7, 2011

ឆ្នាំក្រោយ​ទៅ​ទៀត​ទេ​បងទុំ?

អែម ចាន់​បុទុំ - ខែ​កុម្ភៈ 7, 2011

ចាំមើលសិន តែដូចជាចង់ទៅទៀតដែរហ្នឹង មានបទពិសោធន៍ប៉ុនណេះមិនខ្លាចអីនឹងដេកនៅហ្នុងទៀតទេ ហាហាហា


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: