jump to navigation

ទៅបង់ថ្លៃទឹក ខែមករា 28, 2011

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: ,
trackback

ចាប់តាំងពី​ចូលធ្វើការ​មក​ខានទៅ​បង់ថ្លៃ​ទឹក​ដោយផ្ទាល់​យូរហើយ ព្រោះ​អី​កន្លែង​ហ្នុ​ង​គេ​ធ្វើការ​ពី ចន្ទ ដល់ សុក្រ ជារឿយៗខ្ញុំ​តែងតែ​ផ្ញើ​គេ​ទៅ​បង់ ឬ​ជួល​ម៉ូតូឌុប​ដើម្បី​បង់​ឱ្យ​ដោយ​ឱ្យ​សោហ៊ុយ​តិច​តូច​ជូន​គាត់ ។ ថ្ងៃ នេះ​នៅ​កន្លែងធ្វើការ គេ​ធ្វើ​តែមួយព្រឹក​ម្លោះ​ហើយ​មាន​ពេល​ក៏ ឆ្លៀត​ទៅ​បង់​ទៅ ហើយ​ថ្ងៃ​ផុតកំណត់​ក៏​ចំ ថ្ងៃនេះ​ទៀត ។ អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​នោះ​គឺ កាលពី​ឆ្នាំ មុន​ឬ​អាចនិយាយបាន​ថា​កាលពី​ចុងឆ្នាំ ២០០៩ ពេលដែល​ទៅ​បង់ថ្លៃ​ទឹកម្តងៗមិនសូវមាន​ឃើញ​មនុស្ស​ទេ មាន​ត្រឹមតែ​បី បួន​នាក់​ប៉ុណ្ណោះ តែ​ឥឡូវនេះ គឺមាន​ចំនួន​ច្រើន​គួរសម ប៉ុន្តែ​នៅ​មិនទាន់​ស្ទះ​ប្រជ្រៀត​គ្នា​ដូច​កន្លែង​បង់ថ្លៃ​អគ្គិសនី​ទេ ។ សង្ឃឹមថា​ថ្ងៃ ក្រោយ​សេវាកម្ម​បង់ថ្លៃ​ទឹក​នេះ នឹងមាន​តាម​បណ្តា​ធានា​គារ​មួយចំនួន នៅក្នុង​ស្រុក ដូចជា​សេវា​កម្មបង់ ថ្លៃ​អគ្គិសនី​តាម​ធានា​គា​ផងដែរ (ចំពោះ​អគ្គិសនី​វិញ​ខ្ញុំ​បង់​តាម​ធានា​គារ អេ ស៊ី លីដា) ។

មនុស្សចូលបង់ថ្លៃទឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១១

មនុស្សចូលបង់ថ្លៃទឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១១ (នៅមានហូរហែ និង ជាបន្តបន្ទាប់គ្នា)

 

Advertisements

មតិ»

1. វ៉ាន់ ចំរើន - ខែមករា 28, 2011

បង់ថ្លៃទឹក ឬភ្លើង តាមសេវា អេស៊ីលីដាយូនីធី អស់តែ ១០០០ រៀលទេ ក្នុង ១ ដង !

Long - ខែមករា 28, 2011

ន៎បងទុំ សួរបងខ្ញុំបានដឹងច្បាស់! ហិហិ

2. namphin - ខែមករា 28, 2011

ខ្ញុំ​អត់ទាន់បង់ថ្លៃ​ទឹក​ដែរ​តិច​គេ​ផ្តាច់​ទៀត​ទៅ​ ទើប​តែ​បង់​ថ្លៃ​សេវា​របស់​អគ្គីសនី​អស់​ ១០០០០រៀល។ មើល​ទៅ​គួរ​តែ​បង់​តាម​ធានា​គារ​វិញ​ហើយ!

3. Samady KS - ខែមករា 28, 2011

បើ​ចង់​បង់ យក​លុយ​មក​ឱ្យ​ខ្ញុំ​ម៉ោ,, ចាំ​ខ្ញុំ​បង​ឱ្យ ហា​ហា​ហា សាក​ម្ដង​មើល៍


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: