jump to navigation

នឹកចង់រៀនឡើងវិញ ខែមករា 12, 2011

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: ,
trackback

ចាប់តាំងពី​រៀន​ចប់​មក មិនដែល​នឹកនា កាន់​សៀវភៅ​ទេ មួយថ្ងៃៗតែងតែ​គិតថា តើ​ខ្ញុំ​នេះ​ចេះ​អ្វីខ្លះ អាចធ្វើ​អី​បាន​ខ្លះ? សំនួរ​នេះ​តែងតែ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា​នឹង​ព្យាយាម សម្រេច​អ្វីដែល​ខ្ញុំ​ប៉ង តែ​មិនដែល​បានសម្រេច​ទាល់តែសោះ ទើបតែថ្មីៗនេះ​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍ នឹក​ចង់​រៀនសូត្រ​ឡើងវិញ រៀន​ដោយ​ខ្លួនឯង រៀន​អ្វីដែល​ធ្លាប់​ចេះ និង រៀន​អ្វីដែល​ថ្មី ។ ល្ងាច​មិញ​នេះ ខំ​រុះរើ សៀវភៅ​ដែល​បាន​រៀន​នៅ​មហាវិទ្យាល័យ ដែល​ទាក់ទង​ជំនាញខ្លះៗ ធ្វើការ​រាល់ថ្ងៃនេះ យកមក​មើល ក្រែង​បាន​ចេះដឹង​ខ្លះ ទុកចោលយូរៗទៅ​ភ្លេច​អស់ហើយ ក្រោយពី​បាន​រុះរើ​សៀវភៅ​អស់ រយះពេល​ប្រហែល​ជាមួយ​ម៉ោង ខ្ញុំ​បានឃើញ​សៀវភៅ​មួយចំនួន​ដែល​ខ្ញុំ​ចង់​រៀន​ឡើងវិញ​មានដូចជា៖

  • ការ​គណនា​រក​សរសៃ​ដែក​របស់​សំណង់​អាគារ
  • សៀវភៅ​អង់គ្លេស
  • សៀវភៅ​វាស់វែង (ឋានលេខា)
  • ការ​គណនា​គ្រឿង​បង្គុំ​សំណង់​អាគារ
  • មេកានិច​នៃ​ដី
  • ការ​គណនា​គ្រឹះ​របស់​អាគារ

និយាយ​ទៅ​កាល​ខ្ញុំ​នៅ​រៀន ខ្ញុំ​មិន​ពូកែ​ទេ នៅលើ​មុខវិជ្ជា​ទាំងនេះ​តែ សំណាង​ប្រលង​ជាប់ និង​គេឯង​ដែរ ហេ​ហេ​ហេ​ហេ ។

សៀវភៅដែលខ្ញុំចង់អាន

សៀវភៅដែលខ្ញុំចង់អាន

Advertisements

មតិ»

1. Samady KS - ខែមករា 12, 2011

ទៅ​រត់​ម៉ូតូ​ឌុប​ទៅ បាន​ឌុប​ស្រី​ស្អាត​ហើយ​បាន​លុយ​ទៀត

2. អែម ចាន់​បុទុំ - ខែមករា 12, 2011

របរហ្នឹងទុកឱ្យឃ្ឌី ឯងទៅមិនដណ្តើមទេ

3. ទឹម បឿន - ខែមករា 13, 2011

អឺ! រៀន​ទៅ

4. Samady KS - ខែមករា 13, 2011

ខំ​ល្មម​ៗ​បាន​ហើយ កុំ​ខំ​ខ្លាំង​ពេក ប្រយ័ត្ន មុខ​ចាស់​អស់… ព្រោះ​រាល់​ង៉ៃ​នេះ កំ​ពុង​តែ​ចាស់​ស្រាប់​ផង

5. អែម ចាន់​បុទុំ - ខែមករា 13, 2011

ខ្ញុំដឹងហើយ

6. ឌីយ៉ា - ខែមករា 16, 2011

សុំ​កូពី​ទុក​អាន​ផងបង ញ៉ុម​រៀន​ខាងហ្នុង​ដែរ! ជិត​រៀន​ដល់​ហើយឆមាស​ក្រោយ​នេះ!

7. អែម ចាន់​បុទុំ - ខែមករា 16, 2011

មានអីបានតើ ហេនិយាយចឹងនៅហ្នុងគណនាសរសៃដែកយកតាមកូដអីដែរ?

ឌីយ៉ា - ខែមករា 16, 2011

ញ៉ុម​ថា​រៀន​ជិត​ដល់​តាបង មាន​ទាន់​រៀន​ដល់​អីណា! ញ៉ុមអត់​ទាន់​ចេះទេ!

8. ឌីយ៉ា - ខែមករា 16, 2011

ទាល់​តា​ឆមាស​ក្រោយបានរៀនដល់!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: