jump to navigation

ការប្រគុំតន្ត្រីហង្សមាសឆ្នាំ ២០១០ ខែធ្នូ 25, 2010

Posted by អែម ចាន់​បុទុំ in សង្គម.
Tags: ,
trackback

ការប្រគុំ​តន្ត្រី​ដែល​ធ្វើឡើង​ដោយ​ផលិតកម្ម​រស្មី​ហង្ស​មាស​នា​ឆ្នាំនេះ ដែលមាន​ឈ្មោះថា ហង្ស​មាស Top Music Show 2010 នេះ​ធ្វើឡើង​ដើម្បី​យកប្រាក់​ទៅ​ពី​ការលក់​សំបុត្រ​ទាំងអស់ ចូលក្នុង​មជ្ឍមណ្ឌល មួយ​ដែលមាន​ឈ្មោះថា សុ​ម៉ាលី ម៉ម ដែល​ក្នុង​មជ្ឈមណ្ឌល​នេះ គឺ​អ្នកស្រី សុ​ម៉ាលី ជួយ​រាល់​កុមារ ឬ​ស្ត្រី រងគ្រោះ​តាម​គ្រប់​ករណី ដូចជា កុមារ​រងគ្រោះ​ដោយ​រំលោភ​លើផ្លូវ​ភេទ រងគ្រោះ​ដោយ​ការជួយ​ដូរផ្សេងៗ ជាដើម ។

តាម​ខ្ញុំ​សង្កេតឃើញ​ការប្រគុំ​តន្ត្រី​នេះ មិនសូវ​អ​ធិ​អធម​ដូចឆ្នាំមុនៗ ឬក៏​ការប្រគុំ​បែប Best of the Best ឡើយ ការតុបតែង​ឆាក​ស្អាត​តែមាន​លក្ខណៈ​តូច​បន្តិច ទីតាំង​នៃ​ការប្រគុំ​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ ពិ​ក ខាងក្នុង មិនមែន​ទីលាន​បាល់​ទាត់ទេ ។

ខ្ញុំ​ពេញចិត្ត​ចំពោះ​ការរៀបចំ​ឱ្យ​អ្នកចម្រៀង​ចេញ និង​កម្មវិធីផ្សេងៗតាំងពីដើម​ដល់​ចប់ (ខ្ញុំ​និង​ពួកម៉ាក មើល​ដល់​គេ​បិទ) ដែលមាន​តារាង​ចម្រៀង​ដូចជា៖ លោក ព្រាប សុវត្ថិ បាន​ច្រៀង​​ចំនួន ៦ បទ ដែល​សុទ្ធសឹងតែ​ខ្ញុំ​ចូលចិត្ត​ទាំងអស់ មិនតែប៉ុណ្ណោះ​គាត់​បញ្ចេញ​ក្បាច់​រាំ រ​ងើ​រ​ឆាក​តែម្តង ។ កញ្ញា សុគន្ធ កញ្ញា ច្រៀង ៥បទ (អត់​ច្បាស់​ដែរ) តែ ក​ញ្ញ មិនធម្មតា​ទេ​ឆ្នាំនេះ ក្បាច់​រាំ និង សម្លៀកបំពាក់​ប៉ះ​សក់ អ្នកមើល​ហ្មង ជាពិសេស​ឈុត​ខោស និង អាវ​ស តែង​បែប​ជា​មនុស្ស​ប្រុស ។ ចំពោះ ឆន សុ​វណ្ណា​រាជ វិញ​ដូចជា​ច្រៀង​បាន ៥ ដែរ គាត់​រាំ​ក៏​មិនធម្មតា​ដែរ តែ​ទាស់​តិច​ស្លៀកពាក់​យ៉ាប់​មើល​ណាស់ (ស្លៀក​ដូច ពួក​ខ្ទើយ) និយាយ​ពី ណុប ប៉ា​យ៉ា​រិ​ទ្ធ ច្រៀង​បាន ៤បទ រីឯ រិ​ន សា​វ៉េ​ត វិញ​បានត្រឹមតែ​ពីរ​បទ​ប៉ុណ្ណោះ ដូច គ្នា​នេះដែរ ក​ញ្ញ ស្រី​ពេជ្រ ក៏​ពីរ​បទ​ដែរ ងាកមើល តារា​បាត់​មុខ​ពី​ពិភព​គុន ដែលមាន​មាឌធំ​ប្រចាំ ហង្ស មាស គឺ​លោក សាពូន មីដាដា លើក​គាត់​ច្រៀង​បា​នព ២បទ សុទ្ធតែ​បទ​ដែល​ខ្ញុំ​អត់​ធ្លាប់​លឺ សាពូន លើក នេះ​មិនធម្មតា​ទេ បទ​ចម្រៀង​ទាំងពីរ​របស់គាត់​ស្រែក​ផ្អើល​អ្នកទស្សនា ហើយ​បែប​នឹង​ចេញ នាពេល​ឆាប់ នេះហើយ​មើលទៅ ។  លើសពីនេះទៅទៀត​មាន​តារាចម្រៀង​ដូចជា នីសា ពេជ្រ សោភា និង ឈិ​ត សុ​វណ្ណា​បញ្ហា តារា​ស្រី​ទាំងបី​រូបនេះ​អត់​មាន​បទ​អី​ប្លែក​ទេ តែ​ប្លែក​ត្រង់​ម្នាក់​ៗចេះ​រាំ​គួរសម ។

Advertisements

មតិ»

1. Long - ខែធ្នូ 25, 2010

អត់មានថតរូបអោយខ្ញុំមើលផង!

2. ខេមរបក្សីសាស្ត្រិន - ខែធ្នូ 25, 2010

ខ្ញុំ​ខំ​ចាំ​មើល​ក្រែង​មាន​អ្នក​ភូមិ​ថត​រូប​ចែក​មើល ឥឡូវ​អត់​ដដែល! ហិហិ

អែម ចាន់​បុទុំ - ខែធ្នូ 25, 2010

ម៉េចថាអត់បងទៅមើលនៅទីនេះ http://www.facebook.com/album.php?aid=106575&id=1201772299

3. ខេមរបក្សីសាស្ត្រិន - ខែធ្នូ 25, 2010

អរគុណ​បាន​មើល​ហើយ! ល្អ​មើល​តើ! មាន​ដឹង​ថា​ពួក​យើង​សុទ្ធតែ​នៅ​ហ្វេសប៊ុក​ឯណា៎!

អែម ចាន់​បុទុំ - ខែធ្នូ 25, 2010

នៅភូមិជាមួយគ្នាតើ

4. ទឹម បឿន - ខែធ្នូ 26, 2010

ខ្ញុំ​ដឹង​អស់​ទៅ​ហើយ មិន​ដឹង​ខំមិន​​អី​ទេ 😀

5. -:-បាត់ដំបង-:- - ខែធ្នូ 27, 2010

សាពូនមីដាដា លើកនេះ សំលេងពិរោះជាងមុន។ ហើយអត្ថន័យបទចំរៀង ២បទនោះវិញ ក៏មានន័យទៀត ធ្វើអោយខ្ញុំព្រឺរោម ពេលស្តាប់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: