jump to navigation

មិត្តរួមការងារខ្ញុំអស់ ៩០ដុល្លារទាំងព្រឹក ខែធ្នូ 18, 2010

Posted by អែម ចាន់​បុទុំ in មិត្តភ័ក្តិ.
Tags: , ,
trackback

ព្រឹក​មិញ​នេះ នៅ​កន្លែងធ្វើការ​ដល់​ម៉ោង​ទៅហើយ តែ​នៅ​មិនទាន់​ឃើញ​គាត់​មកដល់​កន្លែង​ទៀត ស្រាប់ មិត្ត​ភ័ក្តិ​ខ្ញុំ​ម្នាក់ទៀត​តេ​ទៅ​សួរ​គាត់ តាមពិត​គាត់​ជិះ​ម៉ូតូ​ទៅ​កៀរ​នឹង​ឡាន​គេ​សោះ អ៊‍ីចឹង​តើ​បានមក​ធ្វើការ​យឺត ។ តាម​សម្តី​គាត់​និយាយ គឺ​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ ធ្នូ នេះ​គាត់​ជិះ​ម៉ូតូឌុប​គ្នា​ពីរ​នាក់​សំដៅ​មក​កន្លែង​ធ្វើ ការ​ស្រាប់​ដល់​កន្លែងកើតហេតុ ផ្លូវ​វា​ស្ទះ ចង្អៀត​ពេក ណាមួយ​ជិត​ខក​ម៉ោង​ទៀត​ក៏​ជិះ​ចូល​ប្រឡោះ​ដែល អាច​ទៅបាន តែមាន​អី​មាន​ឡាន​មួយ​បត់​មក​ដែរ រូ​ច​ក៏​ប៉ះ​ឡាន​គេ ចំ​ត្រង់​កន្លែង​ទា្វរ ។ រំពេច​នោះ​ក៏​ម្ចាស់ ឡាន​ចុះមក ហើយក៏​មើល​ការខូចខាត​ឡាន​របស់គេ ហើយ​ទារលុយ​ចំនួន ១០០ដុល្លារ​សម្រាប់​ការ​ខូច ខាត តែ​តថ្លៃ​ទៅ​នៅសល់​ត្រឹម ៩០ដុល្លារ (ឥឡូវនេះ​ទាំង​ប៉ូលីស​ផាក ទាំងស្អីៗទាំងអស់​ត្រូវតែ​តថ្លៃ) ។ រំពេច​នោះ​គាត់​ក៏​តេ​ហៅ​មិត្ត​ភ័ក្តិ​ម្នាក់ទៀត ព្រោះ​អី​គាត់​មាន​លុយ​អត់​គ្រប់​ឱ្យគេ ដល់ពេល​បង់​រួចរាល់​អស់ ហើយ​គាត់​នៅ​ជំពាក់​មិត្ត​ភ័ក្តិ​គាត់ម្នាក់ហ្នឹងចំនួន ៤៥ដុល្លារ​ព្រោះ​អី ៩០ ចែកជា​ពីរ ។ ពេល​ខ្ញុំ​ជួប​គាត់​ក៏​សួរសាក​រឿងនេះ ថា​ឡាន​នោះ​ម៉ា​កអី ម្នាក់​នោះ​ដូចជា​កំប្លែង​ណាស់​គាត់​ឆ្លើយថា​ម៉ាក នី​កូ ដល់​ចឹ​ង​ខ្ញុំ​ឆ្លើយតប​វិញ​ថា នី​កូ គ្មាន​ម៉ាក​ឡាន​ទេ មានតែ​អ្នកចម្រៀង ​ទៅ​សួរ​គាត់​ម្តងទៀត ខ្ញុំ​សួរថា តើ​ឡាន​ហ្នឹង​អំបូរ​អី​គេ កា​ម៉ា​រី លិច​ស៊ី​ស ឬ​កូរ៉ូឡា គាត់​ថា​មិនមែន​ទាំងអស់ ដល់ពេល​ហ្នុ​ង​ខ្ញុំ​ក៏​ស្រឡាំងកាំង​ដែរ ប្តូរ​ការ​សួរ​វិញ ទៅ​ឡូ​វ​រៀបរាប់​មើល​តើ​រូបរាង​ឡាន​ហ្នុ​ង​ម៉េច​ដែរ គាត់ឆ្លើយថា រាង​ដូចជាពីរបាំង​ ហើយ​មានស្អីគេនៅពី​ក្រោយ​អត់ស្គាល់ទេ តែ​ស៊េរី​ដូច​ស្រដៀង​ហ្វ​ត ដល់​អ៊‍ីចឹង​ទៅ​ខ្ញុំ​ដឹង​បាត់​តាមពិត​ឡាន​នោះ គឺ​ឡាន​ម៉ាក់ Hilux Vigo តែ​គាត់​អត់ថា Vigo ពីដំបូង​ទៅ​ថា នី​កូ ទៅវិញ បានពិត​​ទៅ​គាត់​ភ័យ​ពេក​អត់​ដឹងថា​ឡាន​នោះ​ម៉ា​កអី ។

ដូច្នេះហើយ​សុំ​ធ្វើការ​បើកបរ ប្រយ័ត្នប្រយែង កុំ​ដេក​ខក​ម៉ោង ពេល​ច​រារ​ចរ​កកស្ទះ​ខំ​ឈ្មោះ​ឈ្មុល អាច​នឹង កើតមាន​រឿង​ដូច​រូបគាត់​ចឹ​ង មិនទាន់​នឹង​ស៊ី​បាយ​ព្រឹក​ផង អស់ ៤៥ដុល្លារ​បាត់ ហើយ​ជំពាក់​គេ​ទៀត ។

Advertisements

មតិ»

1. SD - ខែធ្នូ 18, 2010

Who’s that, mate? Bong Sophat? ehehhehheh

អែម ចាន់​បុទុំ - ខែធ្នូ 18, 2010

he is new guy in HR you don’t know him té

2. share4khmer - ខែធ្នូ 18, 2010

តាមញ៉ុមគិតមើលទៅដូចជាការខូចខាតអស់ដល់ទៅ ៩០ $ ទេ 😦

3. Long - ខែធ្នូ 18, 2010

សូមចូលរួមសោកស្តាយមិត្តភក្តិបងផង! 😀

4. អែម ចាន់​បុទុំ - ខែធ្នូ 18, 2010

តាមពិតទៅគាត់ជិះទៅកៀ នឹងទ្វារឡានរបស់គេ ឆ្កូតថ្នាំគេច្រើនដែរចឹងបានគេទារដល់ម៉ារយដុល្លារហ្នឹង

Samady KS - ខែធ្នូ 18, 2010

បើ​បុទុំ​ឯង​ចិត្ត​ធម៌​ម៉េច​ក៏​មិន​ជួយ​ចេញ​គាត់ ៥០ ដុល្លា​អី​តូវ..

5. អែម ចាន់​បុទុំ - ខែធ្នូ 18, 2010

មានលុយពីណាចេញឱ្យ បើរកតែលុយស៊ីបាយព្រឹកគ្មានផងហ្នឹង

6. ខេធី៤២ - ខែធ្នូ 18, 2010

កុំថាឡើយបាយព្រឹក អត់អាទាំងបីពេលហ្នឹង

7. អែម ចាន់​បុទុំ - ខែធ្នូ 18, 2010

អត់ហើយ សំខាន់នោះជំពាក់គេទៀត

8. Monika Pop3 - ម៉ូនីការ - ខែធ្នូ 18, 2010

ចរាចរសព្វថ្ងៃវាចង្អៀតណាស់ជាពិសេសពេលម៉ោងទៅធ្វើការ និងម៉ោងចេញពីធ្វើការ។ អ្នកគោរពច្បាប់ក៍លែងគោរពច្បាប់ដែរ។

អែម ចាន់​បុទុំ - ខែធ្នូ 18, 2010

ចឹងហើយកុំគេងជ្រុលម៉ោង

9. កូនខ្មែរ - ខែធ្នូ 18, 2010

គិតទៅថ្ងៃទៅធ្វើការ ធ្វើដើម្បីលុយ ស្រាប់តែជាអស់លុយវិញដោយសារការ​ប្រញាប់ទៅវិញ ហើយអស់ច្រើនទៀត មិនគួរសោះ

10. ថ្ងៃស៊យរបស់មិត្តខ្ញុំ « អែម ចាន់​បុទុំ - ខែមករា 18, 2011

[…] មិត្ត​រួម​ការងារ​ខ្ញុំ​អស់​ ៩០ដុល្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: