jump to navigation

រត់ប្រណាំងនៅទីក្រុងអាំងទែណាស់សុនណាល់ ខែធ្នូ 15, 2010

Posted by អែម ចាន់​បុទុំ in ក្រុមហ៊ុន.
Tags: , , , ,
trackback

ហ្គ្រេ​ន​ភ្នំពេញ​ចាប់បដិសន្ធិ​ឡើង តាំងតែ​ពី​កំឡុង​ឆ្នាំ ២០០៦ រហូតដល់​ពេលនេះ​គឺមាន​អាយុ​ជាង ៤ ឆ្នាំ​ហើយ នៅ​ទីក្រុង​ដ៏​ស្រស់ស្អាត​នេះ រួមមាន​ផ្ទះ​វីឡាទំនើបៗ ផ្ទះ​សម្រាប់​លក់​ឥ​វ៉ាន់ ដ៏​គួរឱ្យ​ទាក់ទាញ នឹង​ជាពិសេស​ទីលាន​វាយ​កូន​ហ្គោល​ដ៏​ស្រស់ស្អាត ។ ឆ្នាំនេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​ខ្ញុំ​បាន​ចូលធ្វើការ​នៅ ទីនេះ ជាធម្មតា​ឱ្យតែ​ដល់​បំណាច់​ឆ្នាំ​គឺ​នៅទីនេះ តែងតែមាន​ពិធីជប់លៀង ឬក៏​ទៅ​ដើរលេង​ទៅតាម តំបន់​ទេសចរណ៍​នានា ដូច​ឆ្នាំមុន​គឺ​ទៅលេង​កំពង់សោម ។ តែ​ឆ្នាំនេះ​អ្វីដែល​អស្ចារ្យ​ទៅទៀត​នោះ គឺ​នៅ​ទីក្រុង​ដ៏​អស្ចារ្យ​មួយ​នេះ នឹងមាន​កម្មវិធី​រត់​ប្រណាំង​មួយ សម្រាប់​បុគ្គលិក ក៏ដូចជា​កម្មករ កម្ម​ការ​នី ទៅ​ទីនេះ​បាន​ចូលរួម​នឹង រីករាយ​អបអរ​ឆ្នាំ​ថ្មី ជ័យជំនះ​ថ្មី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ ខែធ្នូ។ ជុំវិញ​នៃ​ការរត់​ប្រណាំង​នេះ គឺ​ចែកជា​ពីរ​ផ្នែក គឺ​ខាង​បុគ្គលិក​មួយផ្នែក និង ខាង​កម្ម​ករមួយផ្នែក ចំនួន​សរុប​ទាំង​បុគ្គលិក និង​កម្មករ​នៅទីនេះ​មាន​ប្រមាណ ប្រហែលជា ៣០០នាក់ រួមទាំង​ខ្ញុំបាទ 🙂 ។ លក្ខខណ្ឌ​នៃ​ការរត់​ប្រណាំង៖ ចែកចេញជា​ពីរ​ផ្នែក​គឺ​សម្រាប់​អ្នកមាន​អាយុ​ក្រោម ៣២ និង លើ ៣២ មានន័យថា បើសិនជា​យើង​អាយុ​ក្រោម​ក្រោម ៣២ ឆ្នាំ គឺ​នៅ​មួយក្រុម ហើយ​ធ្វើ​ការរត់​ជា​លក្ខណៈ​ម៉ា​រ៉ា​តុង គឺ​ចេញ​ក្នុងពេល​ដំណាលគ្នា ចំងាយ​នៃ​ការរត់​ប្រហែល​ជាជាង ៥ គីឡូម៉ែត្រ​វ៉ាស់​តាម​អូ​តូ​ខេត អ្នក​ដែល​ទៅដល់​ទី ៥នាក់ ​ដំបូង​ជា​អ្នក​ដែល​ទទួលបាន​រង្វាន់ ។ ចំពោះ​រង្វាន់​វិញ​មិនទាន់​ដឹង ថា​មាន​អ្វីខ្លះ​នោះទេ ហើយក៏​មិនទាន់​ដឹង​ច្បាស់​ថា អ្នក​ដែល​មិន​ទទួលបាន​ជ័យ​ជំ​នៈ​និង​ទទួលបាន កាដូ លើកទឹកចិត្ត ឬមួយ​ក៏​អត់​ដែរ ។ អ្វីដែល​ច្បាស់​នោះ​គឺ​និង​មាន​អាហារ​បុ​ហ្វេ សម្រាប់​អ្នកចូលរួម​ទាំងអស់គ្នា និង មាន​ល្បែង​កម្សាន្ត​ច្រើន​ទៀត ជាពិសេស​បាន​សម្រាក​មួ​យ​ថ្ងៃ​ទៀតផង ។ ឥឡូវនេះ​ខ្ញុំ​កំពុងតែ​សមរ​ត់ ដើម្បី​យក​ពានរង្វាន់​ទីមួយ 😦 ។ ទីតាំងនៃការរត់ប្រណាំង

 

Running Race Map

ប្លង់នៃទីតាំងរត់ប្រណាំង

សំគាល់៖ ចំ​ពោះ​​ទិស​ដៅ​​ទី មួយ​មាន​ចំងាយ​ ១.១៩ គី​ឡូ​ម៉ែត្រ តម្រូវ​​ឱ្យ​រត់​ទៅ​ហើយ​​មក​វិញ ។ ទិស​​ដៅ​ទី ពី​រវិញ​​មាន​ចំ​ងាយ ១.៣៤ គឺ​ឡូ​ម៉ែត្រ សរុប​ចំនួន នៃ​កា​រ​រត់គឺ ៥.០៦ គឺ​ឡូ​ម៉ែត្រ គ្រាន់​​តែ​ឃើញ​ក៏​ហត់​មុន​បាត់​ទៅ​ហើ​យ ។ ធ្វើ​ម៉េច​បាន​លេខ​មួយ​ទៅ?

Advertisements

មតិ»

1. វិចូច - ខែធ្នូ 15, 2010

ខ្ញុំ​ធានា! ដឹង​តែ​បង​ទុំ​ស្រក​គីឡូ​តែ​ម្ដង។ បើ​សិន​ជា​មិន​ស្រក​ទេ ឲ្យកោរ​ក្បាល​ខ្ញុំទុក​បោក​ខ្វិត​ទៅចុះ 😛 (ដេក​ចាំ​រ៉ូវ)

2. អែម ចាន់​បុទុំ - ខែធ្នូ 15, 2010

ចាំតែមើលរ៉ូវ កំពុងតែសមរត់ផង

វិចូច - ខែធ្នូ 15, 2010

សម​រត់​បាន​ពីណា​ដល់​ណា​ហើយ?

3. អែម ចាន់​បុទុំ - ខែធ្នូ 15, 2010

រត់សរុបទៅបាន ប្រហែលជា ១គីឡូដែរហើយ រត់នៅក្នុងហ្រ្គេនហ្នុងឯង

4. SD - ខែធ្នូ 17, 2010

U can make it , mate ! At least you are in now…. !!!

5. អែម ចាន់​បុទុំ - ខែធ្នូ 18, 2010

yes but i dont run te. Maybe m very busy to organize this event na


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: