jump to navigation

សែលខាតកាតថ្មី ខែធ្នូ 12, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , ,
trackback

មិញ​នេះ​ទៅ​ទិញ​កាត​ទូរ​សព្ទ​ សែល​ខាត​មួយ​ព្រោះ​អី​ថ្ងៃ​នេះ​នៅ​ថែម​ទឹក​ប្រាក់ ៣០ ភាគ​រយ តែ​អ្វី​ដែលខ្ញុំ​ចាប់​អារម្មណ៍​នោះ គឺសែល​​ខាត ឥឡូវ​មិន​មែន​ប្រើ​កាត​កោស​ដូចលើក​មុន​ទេ គឺគេ​មានម៉ាស៊ីន​សម្រាប់បោះ​ពុម្ព​ភ្លាម​ៗចំពោះ​អតិជន​ទិញកាត​ទូរ​សព្ទ​របស់​បណ្តាញនេះ។

Advertisements

មតិ»

1. វ៉ាន់ ចំរើន - ខែធ្នូ 12, 2010

ខ្ញុំខានទិញកាត បញ្ចូលក្នុងទូរស័ព្ទយូរហើយ ព្រោះ
រៀងរាល់ចុងខែប្រិយមិត្តដ៏ល្អរបស់ខ្ញុំតែងតែហៅលេខ
មកឲខ្ញុំបញ្ចូលជាដរាប !!

អែម ចាន់​បុទុំ - ខែធ្នូ 12, 2010

អ៊‍ី យ៉ះឡូយហើយចឹងបងឯង

2. ទឹម បឿន - ខែធ្នូ 12, 2010

លេខ​កាត​ចេញ​មក​​លើ​ក្រដាស​អ៊‍ីចឹង អាច​មាន​សុវត្ថិភាព​ទេ ?

3. អែម ចាន់​បុទុំ - ខែធ្នូ 12, 2010

អត់ដឹងដែរ បែបគ្មានទេមើលទៅ

4. ទឹម បឿន - ខែធ្នូ 12, 2010

ប្រហែល​ជា​ធ្វើ​ដូច្នេះ ចំណេញ​ច្រើន​ជាង​ធ្វើ​កាត ទើប​គេ​សាកល្បង​ ។

5. សុភា - ខែធ្នូ 12, 2010

បឿន និង បុទុំ និយាយពីសុវត្ថភាពនោះ ខ្លាចក្រែងអីដែរទៅ។ នៅអឺរ៉ុប គេធ្វើតែចឹងណឹង

6. អែម ចាន់​បុទុំ - ខែធ្នូ 12, 2010

ខ្លាចគេលួចបានហ្នឹងណា

7. ព្រហ្មមុខ៤ - ខែធ្នូ 12, 2010

នៅពេលទិញហើយ បញ្ចូលលុយអត់ចូលតើធ្វើម៉េចទៅ?
បើលេខកូតនៅកណ្តាលវាលចឹង។

អែម ចាន់​បុទុំ - ខែធ្នូ 12, 2010

ទៅដូរគេវិញទៅ

8. សុភា - ខែធ្នូ 12, 2010

ក្រដាស់ណឹង គេ Print ចេញពីម៉ាស៊ីភ្លាមៗតើ។ ធម្មតាគេព្រីននៅមុខយើង រួចគេអត់មើលក្រដាស់ណឹងផង។ ខ្ញុំមិនដឹងថាគេធ្វើមេចដែរនៅស្រុកយើង។ តែសំរាប់សុវត្ថភាពរបស់ម៉ាស៊ីននោះ អ្នកផលិតគេចេះគិតហើយ យើងមិនបាច់ខ្វល់ទេ ហិហិហិ។

9. អែម ចាន់​បុទុំ - ខែធ្នូ 12, 2010

គេធ្វើដូចគ្នាដែរហ្នឹងគេបោះពុម្ពនៅនឹងកន្លែងហ្មង ក្តៅៗហើយហុចឱ្យយើង

សុភា - ខែធ្នូ 13, 2010

បើចឹង មានអីត្រូវខ្លាចរឿងសុវត្ថភាពទៀត។

10. វិចូច - ខែធ្នូ 12, 2010

បងឯង​ទើបដឹង​ទេ? ខ្ញុំ​ទិញ​កាត​គេ​អោយ​មក​តែ​អីចឹង​ហ្នឹង 😛

សុភា - ខែធ្នូ 13, 2010

មែនណឹង ខ្ញុំមានមិត្តភក្តិម៉ាហ្វូងគេធ្វើការនៅខាងណឹង ជិតពីរឆ្នាំហើយណឹង ហើយម៉ាស៊ីនណឹងគេចេញយូហើយ។

11. គាឡុង - ខែធ្នូ 12, 2010

ខ្ញុំមិនដែលឃើញទេ ទើបតែលឺបងនិយាយ​ បងទិញនៅទីណាដែរ?

12. ក្មេងស្រែ - ខែធ្នូ 13, 2010

គេទិញ​បែប​អោយ​លុយ​ភ្លាម, រីខ្វេស​ទៅ​សុំ​លេខ​ទៅ​ក្រុមហ៊ុនភ្លាមៗ​តាម​ប្រព័ន្ធ​អ៊ីនធើណេត, សន្សំ​ថ្លៃ​បោះពុម្ព, សន្សំ​ថ្លៃក្រដាស, សន្សំពេលវេលា ។ វា​ត្រូវ​បាន​ប្រើ​ជំនួស​សេវាកម្ម អាយឡូត ដែលបរាជ័យ​ពីមុនមក ។ អាបែប​នេះ​ទិញ​បាន​តែ​តាម​ហាងលក់​កាត ឬ ហាង​លក់​ទូរស័ព្ទ​ដៃធំៗ​ល្មមរ៉េ, តាម​តូប​ទូរស័ព្ទ​សាធារណៈ នៅ​តា​លក់​កាត​ដដែល!

13. monyrinataro - ខែធ្នូ 13, 2010

មិនបាច់ខ្ចល់ទេ ធើម៉េចឲ្យតែពេលយើងទៅទិញប៉ាចូលលុយបានចូល​ទូអាសាប់ទៅបានហើយ រឿងមិនប្រក្រតី រឺមិនស្រួល និងវិវាទផ្សេងៗចាំគិតពេលក្រោយទៀត 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: