jump to navigation

ជួយគិតគ្នាមើល៍ ខែធ្នូ 9, 2010

Posted by អែម ចាន់​បុទុំ in ក្រុមហ៊ុន.
Tags: ,
trackback

ជា​មនុស្ស​យើង​មិនអាច​រស់​តែឯង​បានទេ ទាំង​នៅក្នុង​គ្រួសារ​មួយ ក៏ដូចជា​នៅក្នុង​សង្គម​ផងដែរ យើង ស្គាល់គ្នា​រាក់ទាក់​គ្នា ញញឹម​ដាក់គ្នា នេះ​គឺជា​អ្វីដែល​បងប្អូន​ខ្មែរ​យើង​ចូលចិត្ត​ធ្វើ ដោយឡែក​មាន​មហា​វីរ បុរស​ម្នាក់​នៅ​កន្លែងធ្វើការ​ខ្ញុំ គាត់​ទើបតែ​ចូល​ដែរ​ទេ ឋានន្តរស័ក្តិ ត្រឹម​ជា ជំនួយការ​ប្រធាន​ផ្នែក​ធនធាន មនុស្ស( HR Assistance) តែ​ឫក​វិញ​ប្រាំបួន​ហ្មង ។  ខ្ញុំ​មិនដឹងថា​គាត់​ចូលមក​ធ្វើការ​តាម​ប្រហោង​ណា​ទេ ឬក៏​តាម​ខ្សែពួ​អី​ក៏​ខ្ញុំ​មិនដឹង​ដែរ មើល​ពី​រូបរាង​គាត់​ខាងក្រៅ​ដូច​គួរសម គិតថា​អាច​និយាយ​ស្តាប់​គ្នា តែ​រូបរាង​មិនអាច បង្ហាញ​ពី​ចរិត មនុស្ស​បានទេ ។ ខ្ញុំ​មិន​ហ៊ាន​វាយតម្លៃថា​គាត់​គ្មាន​សមត្ថភាព​ទេ តែ​គ្រាន់តែ​ការងារ​ដែល​គាត់​បានធ្វើ​កន្លង មក​គឺមាន​ភាពយឺតយ៉ាវ ហើយ​ការងារ​ភាគច្រើន​គឺ​គ្មាន​ការជួយ​សម្របសម្រួល​គ្នា​សោះ ជា​ឧទាហរណ៍៖ ថ្ងៃមួយ​ខ្ញុំ​បាន​ទូរ​សព្ទ​ទៅ សាកសួរ​រឿង​កុងត្រា​បុគ្គលិក ចាប់ពី​មួយឆ្នាំ​ឡើងទៅ​គឺ​បុគ្គលិក​ក្លាយជា​ពេញ​សិទ្ធ ។ តែ​អ្វីដែល​គាត់​ឆ្លើយ​មក​ខ្ញុំ​នោះ មិន​សមជា​អ្នក​ដែល​ធ្វើការ​ខាង​ហ្នុ​ង​សោះ សមជា​អ្នក​រើស​សម្រាម​ជាង ថ្ងៃ​ហ្នុ​ង​ខ្ញុំ​មានការ​សោកស្តាយ​ជា​ពន់ពេក​ដោយ​ទូរ​សព្ទ​ទៅរក​ម្នាក់​ហ្នុ​ង ព្រោះ គ្មាន​បាន​អី​ប្រយោជន៍​អី​សោះ ។ រាល់​ការងារ​ដែល​ឆ្លងកាត់ HR គឺ​សុទ្ធតែ​យ៉ាប់​ទាំងអស់ ដូចជា ការដាក់​ច្បាប់​សុំ​សម្រាក (Anuual Leave) លុយ​បន្ថែម (Over Time) លុយ​សុខភាព (Medical Claim) នៅ​មានទៀត​តែនិយាយ​ប៉ុណ្ណឹង​បាន​ហើយ​ ឱ្យតែ ដល់ដៃ​គាត់​គឺមាន​បញ្ហា​រហូត ដោយមាន​ការលំបាក​ពេក នឹង​ទើសចិត្ត​ពួក​ខ្ញុំ​ក៏​នាំគ្នា​ធ្វើការ​តវ៉ា សុំ​ដក​រូបគាត់​ចេញ​ខាងក្រោម​នេះ​ជា​របាយការណ៍​អ្នកចូលរួម៖

Advertisements

មតិ»

1. Samady KS - ខែធ្នូ 10, 2010

ប្រាប់​មេ​ឱ្យ​ដេញ​ចោល​តូវ បើ​មេ​មិន​ព្រម ដេញ​មេ​ហ្នឹង​ចោល មើល៍ កុំ​ឱ្យ​យក​បុគ្គលិក​បែប​​ហ្នឹង​មក​ធ្វើ​ការ!

អែម ចាន់​បុទុំ - ខែធ្នូ 10, 2010

ផ្ញើអ៊‍ីម៉េលទៅមេ ហើយឡូវគេកំពុងដោះស្រាយ 😀

2. pkay_sour - ខែធ្នូ 11, 2010

ពេលខ្លះមនុស្សពេលដែរលើកដំកើនខ្លួនពេក គឺនឹងត្រូវគេស្អប់ចឹង ពិបាកមែនណ៎? ម៉េចមិននាំគ្នាប្រជុំដើម្បីនិយាយជាមួយគាត់ម្តងទៅ?

3. អែម ចាន់បុទុំ - ខែធ្នូ 11, 2010

ប្រហែលនឹងមានហើយ ការប្រជុំនោះនាថ្ងៃចន្ទ ទី ១៣នេះ ។ ចរិករបស់មនុស្សពិបាកកែណាស់ អ្វីដែលគេគិតគឺត្រូវតែឯង…..

pkay_sour - ខែធ្នូ 13, 2010

យ៉ាងម៉េចដែរការប្រជុំ? តើគេអាចលះបង់គំនិតអាត្មានិយមនោះបាន​ទេ?

អែម ចាន់​បុទុំ - ខែធ្នូ 13, 2010

មិនទាន់ចេញលទ្ធផលទេ មានរឿងច្រើនណាស់ឡូវមេៗដោះស្រាយតាមដំណាក់កាល 😦

4. monyrinataro - ខែធ្នូ 11, 2010

ធ្វើការជាមួយមនុស្សមិនចេះដឹងទុក្ខធុរះគ្នា គួរតែរាយការណ៍ រឺកោះហៅប្រជុំ ម្តងទើបអាចដឹងសខ្មៅ។
និយាយចឹងសូមជំរាបសួរ លោក ចាន់បុទុំ ( មិញភ្លេច) :)។

អែម ចាន់​បុទុំ - ខែធ្នូ 12, 2010

លើកដៃថ្វាយព្រះ

monyrinataro - ខែធ្នូ 13, 2010

ថ្វាយព្រះមួយណា? ខ្ញុំមនុស្សតើ 🙂

5. វិចូច - ខែធ្នូ 13, 2010

កុំ​ថា​តែ​កន្លែង​បងឯង​នោះ, សូម្បី​តែ​កន្លែង​ប៉ា​ខ្ញុំ​ធ្វើ​ការ ក៏​មាន​អ្នកអីចឹង​ដែរ គឺ​ចាំ​តែ​ចាប់​កំហុស​គេ ហើយ​ស្ដី​ឲ្យ​គេ​មិនដឹង​ដូច​អិទេ។ តែ​ម្នាក់​នោះ​មិន​ហ៊ាន​ជាមួយ​ប៉ាខ្ញុំ​រ៉េ ព្រោះ​ធ្លាប់​ធ្វើ​ការ​នៅ​ក្រោម​បង្គាប់​ប៉ា​ខ្ញុំ​ដែរ តែ​ឥឡូវ​គេ​ឡើង​ឋានៈ អីចឹង​ឫក​គេ​ក្អេងណាស់ ឥឡូវ​ហ្នឹង​នោះ។

6. អែម ចាន់​បុទុំ - ខែធ្នូ 13, 2010

ចឹងប៉ា ចូច ឯងមានតែទ្រាំហើយ

វិចូច - ខែធ្នូ 13, 2010

បាទ។

7. មេឃា - ខែធ្នូ 15, 2010

បើថា ពិបាកធ្វើការងារជាមួយគ្នាណាស់ មានជម្រើសពីរ ៖
ទីមួយ ៖ ដកខ្លួន ភាគីម្ខាងចេញ ពោល គឺ «មានហ្ហែង អត់អញ !!!»
ទីពីរ ៖ កែប្រែខ្លួន ពោលគឺ បើគេមិនកែទេ យើងកែខ្លួន​ឯងវិញ​តូវ…

8. អែម ចាន់​បុទុំ - ខែធ្នូ 15, 2010

គេហ្នុងម្នាក់ឯងរ៉េ បើគេម្នាក់ឯងអត់កែឱ្យមនុស្សជិត ៥០នាក់ទៅកែតាមម្នាក់ហ្នុង


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: