jump to navigation

បួនរាត្រីនៅហ្វេសប៊ុគ ខែវិច្ឆិកា 1, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: ,
trackback

រាត្រី​ថ្ងៃ ព្រហស្បតិ៍​ទី ២៨ ខែ តុលា​ឆ្នាំ ២០១០ ស្អែក​ឡើង​ត្រូវជា​ថ្ងៃ​ឡើង​គ្រង​រាជសម្បត្តិ ហើយក៏​ត្រូវជា​ថ្ងៃ​សម្រាក​សម្រាប់​ក្រុមហ៊ុន​របស់ខ្ញុំ ដូច្នេះហើយ​ពេលយប់​គឺ​គ្មាន​អី​ធ្វើ​ទេ​ក្រៅពី នៅផ្ទះ តែមាន​អី​បាន​ហ្វេ​ស​ប៊ុ​គ​ជួយ​យោង​មិនសូវ​អផ្សុក តែ​ដល់ពេល​លេង យូរពេក​ទៅ ដូចជា ចង់​ឈឺ​យ៉ាងម៉េច​ទេ​ខ្ញុំ ហិ​ហិ​ហិ ។ ដល់​ព្រឹក​ឡើង​ក្រោកពីដំណេក ក៏​ញាំ​អី​បន្តិច​បន្តូច ហើយក៏ ដើរលេង​ផ្សារ សុរិយា តិច​ទៅ​ពីរ​នាក់​មិត្តភក្តិ ។ ដល់​យប់​ទី ២ ចាប់ផ្តើម​បើក​កុំ​ព្យូ​រ​ទ័​រ តាំងពី​ម៉ោង ៦ល្ងាច រហូតដល់ ម៉ោង ១២យប់ តែ​មិនមែន​តែ​ហ្វេ​ស​ប៊ុ​គ​សុទ្ធ​នោះ​រ៉េ រុករក​នេះ នោះ​ខ្លះ​ដែរ ហាហា​ហា តែ​ច្រើនជាងគេ​គឺ​វា​ហ្នឹងឯង ។ នៅពេលដែល​បើក​អ៊‍ី​ន​ធើ​ណែ​ត ឥឡូវនេះ​ខួរក្បាល របស់ខ្ញុំ​ស្ពិ​ក​អស់ហើយ នឹក​ឃើញតែ​លេង​ហ្វេ​ស​ប៊ុ​គ ហើយ​ពេល​និយាយ ឬ​សរសេរ អង់គ្លេស ម្តងៗ ដូចជា​យ៉ាប់​ណាស់ រាល់ថ្ងៃ​លេង​តែ​ភាសា​ខ្មែរ និយាយ​ទៅ​ខ្សោយ​ហ្មង​អង់គ្លេស​អី​គេ​ហ្នឹង ។ សំណាង​ដែរ​ដែល​គេ​ខំ​បកប្រែ​ហ្វេ​ស​ប៊ុ​គ​មាន​ជា​ភាសា​ខ្មែរ ឥឡូវ​ដូចជា​បាន ៣៩ភាគរយ​ហើយ ។បាន​ហើយ​និយាយ​រឿង​ខ្ញុំ​វិញ គិត​ទៅ​ចំពោះ​មិត្ត​ភ័ក្តិ​ដែល​លេង​មុខដដែលៗ យប់​ណា​ក៏​ដូច យប់​ណា ហិ​ហិ​ហិ​ហិ​ហិ ។ ដល់​យប់​ទី ៣ មិនបាន​លេង​ទេ រវល់​នៅផ្ទះ​មិត្តភក្តិ តែ​ដល់ផ្ទះ​ម៉ោង ប្រហែលជា ១១ យប់​ក៏​ឆ្លៀត​ចូល​តិច​ទៅ 😀 ។ យប់​នេះ ហិ​ហិ​ហិ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ឈឺ​ហើយ ឈឺ​ព្រោះ នៅមុខ​កុំ​ព្យូ​រ​ទ័​រ តែ​ខ្ញុំ​អត់​មាន​ធ្វើ​អី​បាន​ប្រយោជន៍​សោះ ។

Advertisements

មតិ»

1. kimang - ខែវិច្ឆិកា 1, 2010

hmmmmmmm really bored….. me too…… each day stay only front of pc, till i feel that my fact look similar to pc now… but tomorrow v have to start class or work again. so tonight must be early to bed………. :)))))))))))

2. ភារម្យ - ខែវិច្ឆិកា 2, 2010

ទៅសុរិយាជាមួយមិត្តច្រីមែន! 😛

3. អែម ចាន់​បុទុំ - ខែវិច្ឆិកា 2, 2010

មែនណា បើមានមិត្តច្រី នោះមិនមកល្អូរ៉េ

4. Piseth123 - ខែវិច្ឆិកា 4, 2010

I used to be in front of my laptop to use facebook and then I thought that I really wast more time by using facebook. I think that if i take this time to do something, i would have more advantages….


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: