jump to navigation

ខែតុលា មានរឿងពីរផ្ទួនគ្នា ខែតុលា 23, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , , ,
trackback

និយាយ​ពី ហ្វេ​ស​ប៊ុ​គ និង វ៉ើ​ត​ប្រេ​ស បើ​ប្រាប់​អ្នក​ទាំងអស់គ្នា​ថា​ខ្ញុំ​ទើបតែ​បង្កើត​ប្រហែល ថា​ហ្សែ ម៉េះ​គេ​ប្រើ​យូរណាស់​ហើយ​ហ្នឹង បាទ​ពិត​មែនហើយ ហ្វេ​ស​ប៊ុ​គ ខ្ញុំ​បាន​ស្គាល់​ហើយ​លឺឈ្មោះ​វា តាំងពី ឆ្នាំ ២០០៦ តែ​ខ្ញុំ​ដូច​មិន​ចាប់អារម្មណ៍ ហើយក៏​មិន​ដឹ​ថា​វា​ជា​ស្អី​ដែរ ដល់ពេល​រៀន​ចប់ មហាវិទ្យាល័យ ២០០៩ នៅតែ​ធ្វើ​ព្រងើយ​មិន​នឹកនា បង្កើត​សោះ តែ​ចំឡែក​អី ក្នុង​ខែតុលា ឆ្នាំ ២០០៩ ខ្ញុំ​ឃើញ​មិត្តភក្តិ​ម្នា​ក់នៅ​កន្លែងធ្វើការ គេ​មាន​ហ្វេ​ស​ប៊ុ​គ អា​ខោ​ន នឹក​ចង់​បង្កើត​នឹង គេ ក៏​ចាប់ផ្តើម​បង្កើត​វា​ចាប់តាំងពី​ពេលនោះ​មក​គឺ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ​ថ្ងៃ​តំបូង នៅ​ហ្វេ​ស​ប៊ុ​គ​គឺ ១២ តុលា ២០០៩ ។ ចំនែកឯ​វ៉ើ​ត​ព្រេ​ស្ស​វិញ ដូចគ្នា​ដែរ​មាន​មិត្តភក្តិ​ខ្ញុំ​គាត់​បាន​បង្កើត​តាំងពី ឆ្នាំ ២០០៧ គាត់គឺ (ទឹម បឿន) ហើយជារឿយៗគាត់​តែងតែ​ប្រាប់​ខ្ញុំ​តែ ខ្ញុំ​អត់​មាន​អើពើ​សោះ តែ​ក្រោយមក​ក៏​ធ្លាប់ បង្កើត តែ​មិនដែល​បានសម្រេច​សោះ មិនដឹងថា​គេ​ធ្វើ​យ៉ាងម៉េច ក៏​បោះបង់ចោល​ទៅ ដល់​ខែតុលា ម្តង ទៀត​គឺ​ឆ្នាំ ២០១០នេះ គឺ​នៅពេល​មុន​បុណ្យ​ភ្ជុំ ក៏​ចាប់​បង្កើត​ម្តងទៀត ហើយក៏​ចេះ​ដាក់​អត្ថបទ​ខ្លន​ឯង ហើយនឹង​ចង់ ដាក់​អត្ថបទផ្សេងៗទៀត​តែ នៅតែ​អត់​ដឹង​ធ្វើ​ម៉េច ​សំណាង​ដែរ មាន​មិត្តភក្តិ ជួយ​នែ​នាំ អ្នក​ទាំងអស់គ្នា​ប្រហែលជា​ស្គាល់​គាត់​ហើយ គឺ សា​ម៉ា​ឌី ។ គិត​ទៅ​ខែ តុលា នេះ ខ្ញុំ​គួរតែ​ជប់លៀង​ហើយ តែ​ចាំមើល​សិន​មាន​អ្វី​នឹង​កើតឡើង បានសម្រេច​ឫ​អត់​ក្នុង​ខែ​នេះ បើ​មាន​ជា​លើក​ទី បី ចាំ​ជប់លៀង​ឱ្យ​ណា​ណី​ហ្មង ។

Advertisements

មតិ»

1. ភារម្យ - ខែតុលា 23, 2010

ជំពាក់គុណពូឌីហើយចឹង!

2. អែម ចាន់​បុទុំ - ខែតុលា 23, 2010

អត់រ៉េ សងរួចហើយ

Samady KS - ខែតុលា 25, 2010

នែ…​អត់​ទាន់​បាន​សង​រ៉េ, កុំ​ចេះ​តែ​ថា​ ម្សិល​មិញ​ប៉ាបួល​ញុម​ទៅ​ស៊ី​អី តែ​ញុម​ជាប់​រវល់​ ចាំ​លើក​ក្រោយ​ញុម​នឹង​ទៅ ត្រៀម​លុយ​ប៉ាវ​ទៅ​បាន​ហើយ

អែម ចាន់​បុទុំ - ខែតុលា 25, 2010

ខំខលហៅដែរ តែខលមិនចូលសោះ ង៉ៃមុនដាក់ប្រកាសប្រើទូរសព្ទ ឡើង៤គ្រឿង គិតទៅគេប្រើទូរសព្ទច្រើនពិបាកទាក់ទងចឹងអ្ហីយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: