jump to navigation

និយាយរឿងតាំងពិពរណ៍ Cambuild’10, Camfood’10 នៅកោះពេជ្រ ខែតុលា 23, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , , , ,
trackback

នេះ​គឺជា​ការតាំង​ពិ​ពរណ៍​ផ្នែក​ខាង​វិស័យ​សំ​នង់ និង​វិស័យ​ម្ហូបអាហារ​លើក​ទី ១ទៅ​ប្រទេស​កម្ពុជា ដែល​បានបញ្ចប់​ហើយ​នៅ​ថ្ងៃទី ២៣ តុលា​នេះ ។ ការតាំង​ពិ​ពរណ៍​គឺ​ចម្លែក​ត្រង់ អ្នក​មក​ទស្សនា ទាំងអស់​ចាំបាច់​ត្រូវមាន​សំបុត្រ​អញ្ជើញ បើ​មិន​អ៊‍ីចឹង​ទេ ត្រូវតែ​បង់លុយ​ចំនួន​ប្រាំ​ដុល្លារ ។ តំបូង ខ្ញុំ​គិតថា​អត់​ទៅ​មើល​ទេ​ព្រោះ​អី​បងលុយ តែ​មិត្តភក្តិ​គេ​ថា​គេ​មាន​សំបុត្រ​អត់​អស់​លុយ​ក៏​ទៅ​មើល នឹង​គេ​ដែរ​ទៅ ។ ចំនាប់អារម្មណ៍​របស់​ខ្ញុំ​ក្នុង​ការតាំង​ពិ​ពរណ៍​នោះ​មាន​ពីរ៖

១. គឺ​និយាយ​ពី រាជធានី​នាគរាជ សម្តេច​អគ្គមហាសេនា​ប​តី ហ៊ុន សែន ដែល​បាន​តាំង​បង្ហាញ​ប្លង់ មេ​យ៉ាង​ស្រស់ស្អាត​ស្ទើរតែ​មិន​ជឿរ គម្រោង​នេះ​ពិតជា​អស្ចារ្យ​ណាស់ ពិបាក​រក​អ្វី​មក​និយាយ ពី​គម្រោង​ដ៏​មហា​សំបើម​នេះ​ណាស់​មានតែ​បង្ហាញ​រូបថត​ឱ្យ​អ្នក​ទាំងអស់គ្នា​មើលទៅ​ចុះ បើសិន ជា​គម្រោង​នេះ​បា​នស​ម្រ​ច​មែន​ស្រុក​ខ្មែរ​យើង មិន​ចាញ់​នៅ​ថៃ ម៉ា​ឡេ ទេ មិនបាច់​ចំណាយលុយ ជិះ​កា​ប៉ាល់​ហោះ​ទៅ​ទស្សនា​ស្រុក​គេ​ទេ ចាំមើល​ស្រុក​ឯង​ឡូយ​ជាង ។

២. គឺ​ការតាំង​បង្ហាញ​នំ​ខេ​ក​ដ៏​អស្ចារ្យ​មួយ ដែលមាន​កំពស់​រហូត​ដល់ ២.២ ម៉ែត្រ ដែលជា​នំ​ខ្ញុំ​មិន ដែល​ឃើញ​ពីមុនមក​ទេ ដែល​នំ​នេះ​គេ​ប្រើ​កម្លាំង​មនុស្ស ចំនួន ១៥នាក់ សាងសង់​ក្នុង​រយះពេល ១៥ថ្ងៃ ។ 

 

សំបុត្រចូលទស្សនា

សំបុត្រចូលទស្សនា

ច្រកចូល

ច្រកចូល

រាជធានីនាគរាជ

ប្លង់មេរាជធានីនាគរាជ

ចង្អុលបង្ហាញទីតាំង

ចង្អុលបង្ហាញទីតាំង

គម្រោងនឹងត្រូវសាងសង់

គម្រោងនឹងត្រូវសាងសង់

ពិតជាស្អាតមែនម៉ូតអាគារ

ពិតជាស្អាតមែនម៉ូតអាគារ

ចូលចិត្ត ឬអត់ម៉ូតនេះ?

ចូលចិត្ត ឬអត់ម៉ូតនេះ?

ចុះចំនែកម៉ូតនេះវិញ

ចុះចំនែកម៉ូតនេះវិញ

មហានំខេក

មហានំខេកនៅស្រុកខ្មែរ

Advertisements

មតិ»

1. សុភ័ក្ត្រ - ខែតុលា 23, 2010

គម្រោង​ទាំង​នោះ​គ្រាន់​ជា​របស់​សិស្ស​ទេ មិន​មែន​ជា​គម្រោង​ពិត​ទេ ខ្ញុំ​ធ្លាប់​បាន​ចូល​មើល​គេ​តាំង​ម្ដង​ហើយ កាល​ពី​ប្រមាណ​ខែ​មេសា

អែម ចាន់​បុទុំ - ខែតុលា 24, 2010

មិនមែនសុបន្តិទេ តែវាជាគម្រោងបញ្ចប់ឆ្នាំសិក្សារបស់និសិ្សតប៉ុណ្ណោះ lol

2. អែម ចាន់​បុទុំ - ខែតុលា 23, 2010

ប្រហែលហើយ ព្រោះអីខ្ញុំមានឃើញ ឈ្មោះគ្រូ និងសិស្ស ដែលធ្វើប្លង់នេះ តែបើអាចក៏ឡូយដែរ 😀

3. ជនអនាថាក្នុងwordpress - ខែតុលា 23, 2010

ប្រហែលជាយល់សុបិន្តទេដឹង។

4. pisitnseiha - ខែតុលា 23, 2010

Yesterday I went with my family and friends around 6:00pm they were about to close! This is insane! Why not open for public? Yab nas!!!

អែម ចាន់​បុទុំ - ខែតុលា 24, 2010

Yes it was closed at 6pm ស៊យហើយបងឯងទៅអត់បានមើលអីនឹងគេ

5. វិចូច - ខែតុលា 24, 2010

បើ​ធ្វើ​បាន​មែន មិនដឹង​ជា​អស្ចារ្យ​យ៉ាង​ណារ៉េ 😀 😆

អែម ចាន់​បុទុំ - ខែតុលា 24, 2010

តែនេះគ្រាន់តែជាគម្រោង សង្ឃឹមថាមិនយូររ៉េស្រុកយើងនឹងមានអគារខ្ពស់ច្រើនហើយ ខ្ចូចឯងចាំតាមើលរ៉ូវ?

6. enana88 - ខែតុលា 25, 2010

គ្រាន់តែជាគំនិតយកមកដាក់ឲ្យគេមើលក៏បានលុយដែរ ហិហិ មេញ៉ុមថាចង់នាំទៅមើលដែរតែជាប់ប្រជុំ ចឹងមានតា៎ខកខានម្តងទៀតហើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: