jump to navigation

ខ្ញុំពិតរវល់ណាស់មែនទេ? ខែតុលា 21, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
Tags: , , ,
trackback

គិត​ទៅ​ជីវិត​របស់ខ្ញុំមួយថ្ងៃៗ មិនដែល​មានអី​ប្លែក​សោះ តាំងពី​រៀន​ចប់​មហាវិទ្យាល័យ​មក ។ ពេលព្រឹក​គឺ​ក្រោក​ពី​ព្រលឹម ដើម្បី​ស្រូត​ទៅធ្វើ​ការ (កន្លែងធ្វើការ​នៅ​ឆ្ងាយ) មិន​នឹង​ដែលមាន​ពេល ទទួលទាន​អាហារ​ពេលព្រឹក​ផង រួច​ទៅដល់​កន្លែងធ្វើការ​វិញ​ឆ្លៀតពេល​បន្តិច​បន្តូច​ដើម្បី ញាំ​អាហារ​ពេលព្រឹក ហ្អឹ​ម​គិត​ទៅ​ពិតជា​កម្សត់​ណាស់​ខ្ញុំ ។ ចំណែកឯ​ពេលបាយ​ថ្ងៃត្រង់​វិញ ជិះ​ទៅ​ញាំ​រាប់​គីឡូ ដល់ពេល​ញាំ​ហើយ មកដល់​អប​ហ្វី​ស​វិញ​ដល់​ម៉ោង​ធ្វើការ​ល្មម ចាប់​ផ្តើមធ្វើ ការ​រហូតដល់​ម៉ោង​ចេញទៅ​ផ្ទះ (ម៉ោង ៤ និង ៣០ នាទី) ដល់ពេល​ចេញទៅ​ផ្ទះ​ហើយ​នៅ​ឆ្លៀត ពេល​បន្តិច​បន្តូច​សម្រាប់​ខ្លួនឯង ដូចជា​មើល​រក​ឯកសារ​ខ្លះ នឹង​ជួប​មិត្តភក្តិ ក្នុង ហ្វេ​ស​ប៊ុ​ក និង វ៉ើ​ត​ប្រេ​ស ។ ដល់​ម៉ោង​ជិះ​ម៉ូតូ​ទៅផ្ទះ​ហើយ ដល់ផ្ទះ​វិញ​ត្រូវ​រក​ទៅ​ទិញ​ម្ហូប​ដើម្បី​ចំអិន​ញាំ​ខ្លួនឯង ញាំ​របស់​នៅក្រៅ​អត់​ឆ្ងាញ់​ទេ ។ ជីវិត​នៅតែ​ឯង​ពិតជា​កម្សត់​ណាស់មែនទេ????

Advertisements

មតិ»

1. Samady KS - ខែតុលា 21, 2010

អីយ៉ា…​រអ៊ូ​បែប​ហ្នឹង សង្ស័យ​ចង់​បាន ប៉ាពុន ហ្មង?

2. ទឹម បឿន - ខែតុលា 21, 2010

គេ​ហៅ​ថា ជីវិត​រស់​នៅ​ឥតន័យ ។ ប៉ុន្តែ​ករណី​ទុំ​ឯង មិន​មែន​ឥតន័យ​សោះ​នោះ​ទេ ព្រោះ​មាន​ពេល​ជួប​មិត្រភក្ដិ​អី​ដែរ ។ បើ​តាម​ពិត​ទៅ មនុស្ស​យើង ត្រូវ​រស់​នៅ​ឱ្យ​​មាន​ន័យ គឺ​ជីវិត​រស់​នៅ ត្រូវ​តែ​ឱ្យ​ប្លែក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ក្នុង​ខណៈ​នេះ យើង​មិន​មាន​ពេល​ច្រើន​សម្រាប់​ធ្វើ​ឱ្យ​សប្បាយ​ចិត្ត និង​មោទនភាព​ចំពោះ​ជីវិត​យើង ប៉ុន្តែ​វិធី​មួយ​សំខាន់​សម្រាប់​ពេល​នេះ គឺ​ព្យាយាម​បង្កើន​ចំណេះ​ដឹង​ដល់​ខ្លួន​ឯង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នោះ​យើង​នឹង​យល់​ថា ជីវិត​យើង​ប្លែក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​មាន​អារម្មណ៍​សប្បាយ​ចំពោះ​ខ្លួនឯង​ទៀត​ផង ។

3. អែម ចាន់​បុទុំ - ខែតុលា 21, 2010

ភ្លេចគិត រាល់ង៉ៃហ្នឹងប្លែកត្រង់ ចំណាយពេលច្រើនជាងមុនលើអ៊‍ីនធើណែត ។ ទទួលបានចំណេះដឹងថ្មីៗក៏ជាបំលាស់ប្តូរនៃជិវិតដែរ មិនប្រាកដថានៅដដែទេមិនអ៊‍ីចឹង

Samady KS - ខែតុលា 21, 2010

ញុម​ឃើញ​បុទុំ​ឯង​មាន​ពេល​ច្រើន​រហូត​ដល់​ថ្នាក់ ជួយ​ធ្វើ​​ការងា​ឱ្យ ច្រីៗ​ទៀត Convert អក្សរ យូនីកូដ​អីណា​ទៀត​ផង​ ន៎..?

អែម ចាន់​បុទុំ - ខែតុលា 21, 2010

ការងារខ្លះដែលគេពឹងត្រូវជួយគេហ្នឹងណា ខ្ញុំចត្តល្អចឹង ហិហិហិ

4. pisitnseiha - ខែតុលា 21, 2010

កម្សត់ណាស់!

អែម ចាន់​បុទុំ - ខែតុលា 21, 2010

កម្សត់នោះហួសពីកម្សត់ទៅទៀតណាបង

5. ភារម្យ - ខែតុលា 21, 2010

គ្រាន់តែចំណងជើងចង់កុងមួយញ៉ុមហើយនៀក! 😛

6. អែម ចាន់​បុទុំ - ខែតុលា 21, 2010

អត់មានទាន់បានមើលផស់ភារម្យឯងផង ហើយក៏ដាក់ទៅ តែខុសគ្នាណា ញ៉ុមនិយាយមួយថ្ងៃពេញ ភារម្យឯងនិយាយកន្លែងធ្វើការ 😀

7. enana88 - ខែតុលា 21, 2010

បងគិតនៅតា៎ចឹងឡាហូតហស? ចឹងប្រាំឆ្នាំទៀតគិតម៉េច? តែកុំសួរបកណាព្រោះអីញ៉ុមក៏អត់ដឹងដែរ

អែម ចាន់​បុទុំ - ខែតុលា 21, 2010

ប្រាំឆ្នាំទៀតយ៉ូរ ម៉េះម្បាច់ភ័យរ៉េព្រេតែលុយអ្ហូវបានហើយ ចងឱ្យច្រើនៗទុកដើមឱ្យបងរកស៊ីណា ហិហិហិ

enana88 - ខែតុលា 22, 2010

ញ៉ុមអត់ទាន់មានលុយហេ តែអាឡូវហ្នឹងមានគម្រោងរៀបការលេងៗយកលុយធ្វើ​ដើម​សិន ជាពិសេសទាន់មានមិត្តភក្តិច្រើន ទាំងភូមិវើរប្រេស ទាំងហ្វេសប៊ុក ហិហិ

8. ផ្កាយដុះកន្ទុយ - ខែតុលា 21, 2010

បើ​មិន​ចង់​រវល់​ ខ្ញុំ​មាន​វិធី!​ តែ​ខ្លាច​តែ​បុទុំ​មិន​ហ៊ាន​… ហិហិ

9. អែម ចាន់​បុទុំ - ខែតុលា 21, 2010

វិធីអីគេជួបប្រាប់ផងមើល៍ មានប្រសិទ្ធភាពអត់ហ្នឹង?

10. បុរិន្ទ - ខែតុលា 22, 2010

រកប៉ាពន្ធមួយអោយជួយរូវ គិតគួមើល៎ផ្កាយកូនមាន់យ៉ាងមេចដែរ!

11. ក្មេងស្រែ - ខែតុលា 22, 2010

ដូច​ជា​មិន​ដល់​ថ្នាក់​ហ្នុង​ទេដឹង?

12. យ៉ាង​ ចាន់ណា - ខែតុលា 28, 2010

មែនហើយ នៅម្នាក់ឯង ពិតជាពិបាកមែន ណាមួយហ៎ ទៅធ្វើការ កន្លែងធ្វើការនៅឆ្ងាយ ហើយត្រលប់មកពីធ្វើការ ត្រូវធ្វើម្ហូបខ្លួនឯងទៀត ។ បុទុំឯងនិយាយរៀបរាប់នេះពិតត្រូវណាស់ ហ្ហើយ តិចទៀតស្រួលហើយ ម្យ៉ាងទៀតនៅម្នាក់ឯងពិបាកអញ្ចឹងហើយ បើបុទុំ ចង់ស្រួលទាល់តែ មានគ្នាពីរនាក់ ។ គួរតែសំឡឹងមើលនារីដែលពេញចិត្ត ពេលដែលយើងមកដល់ផ្ទះ មានបាយញុំាស្រាប់ ហើយមាននាក់ធ្វើសសៃឲ្យទៀត ត្រូវអត់? មិនបាច់ធ្វើម្ហូបខ្លួនឯង ? សុខ សប្បាយ ពួក ម៉ាក៕

អែម ចាន់​បុទុំ - ខែតុលា 29, 2010

ខ្ញុំគិតអ៊‍ីចិងដែរ ហិហិហិ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: