jump to navigation

ទី​លាន​វាយ​កូន​ហ្គោល​លំ​ដាប់​អន្តរជាតិ មាន​នៅ​ទី​ក្រុង​ភ្នំពេញ ខែតុលា 19, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
Tags: , , , ,
trackback

នេះ​មិនមែនជា សុ​បិ​ន្ត តែ​វា​ជា​ការពិត​រួចទៅហើយ ដែល​នៅ​ទីក្រុង​ភ្នំពេញ​យើង​ឥឡូវនេះ មាន​ទីលាន​វាយ​កូន​ហ្គោល​លក្ខណៈ​អន្តរជាតិ ដែល​មាន​ចំនួន ១៨ឡូ ។ ទីលាន​វាយ​កូន​ហ្គោល​ទាំងអស់​នៅ ស្រុក​ខ្មែរ​យើង​មាន ចំនួន ៧ កន្លែង ដែល​ក្នុងនោះ មាន​មួយ​នៅ​កំពង់ស្ពឺ បី នៅ​ភ្នំពេញ និង បី ទៀត​នៅឯ​ខេត្ត​ទេសចរណ៍ គឺ​សៀមរាប ។ ថ្មីៗនេះ​ក៏មាន​ដំណឹង​ថា​នៅ​ម្តុំ ចោមចៅ​គេ​គម្រោង សាងសង់​ទីលាន​វាយ​កូន​ហ្គោល មួយទៀត​ដែរ ដែលជា​ការវិនិយោគ​ទន់​របស់​ក្រុមហ៊ុន កូរ៉េ ។ ហើយនឹង មួយទៀត​ដែល​នឹង​បម្រុង​សាងសង់​ដូចគ្នា​ដែរ គឺ​នៅ​ម្តុំ​ស្ពាន​ព្រែក​ភ្នៅ ការវិនិយោគ ទន់​របស់លោក​លី​យ៉ុង ផាត់ តែ​នេះ​គ្រាន់តែ​ជា​គម្រោង​ប៉ុណ្ណោះ មិនទាន់​ដឹងថា​គេ​ចាប់ផ្តើម នៅពេលណា​ទេ ដោយឡែក ទីលាន​វាយ​កូន​ហ្គោល​ហ្គ្រេ​ន​ភ្នំពេញ​វិញ គឺ​ចាប់​បើក​ហើយ ដែល ជា​ជំ​ហ៊ាន​ទីមួយ​នោះ គឺ​បើក​លេង​ចំនួន ៩ឡូ ប៉​ណ្ណោះ ចំនែកឯ ៩ឡូ​ទៀត​នឹង​គម្រោង​សាងសង់ នៅក្រោយ​រដូវភ្លៀង​ឆ្នាំនេះ ។ បើទោះបីជា​ទីលាន​នេះ​ស្ថាបនា បានត្រឹមតែ ៩ឡូ​ក៏ពិតមែន តែ​នៅក្នុង ខែ មករា ឆ្នាំ ២០១១ នេះ​នឹងមាន​ការប្រកួត​មិត្តភាព​មួយ (ចាំមើល​ទាំងអស់គ្នា) ។ នៅ​ចុងឆ្នាំ ២០១២ នឹងមាន​ការប្រកួត​ដ៏​ធំ​មួយ ដែល​ហៅថា Europe-Asia ដែលជា​ការប្រកួត​ដ៏​ធំ សម្រាប់​អ្នកលេង​ហ្គោល​នៅលើ​ពិភពលោក ហើយ​គេ​រំពឹងទុក​ថា ទីលាន​នេះ​នឹង​ក្លាយជា​ទីលាន ដ៏​ក្តៅគគុក​សម្រាប់​ការប្រកួត​នេះ ។ សូមបញ្ជាក់​ផងដែរ ថា​កា​រចនា​ប្លង់​របស់​ទីលាន​ដ៏​ស្រស់ ខៀវខ្ចី​នេះ គឺ​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​មួយ​របស់​អាមេរិក គឺ Nicklaus Design

ចុចត្រង់នេះដើម្បីមើលរូបភាព

Advertisements

មតិ»

1. SD - ខែតុលា 21, 2010

Can’t wait to see….!

2. អែម ចាន់​បុទុំ - ខែតុលា 21, 2010

you can see whenever you want mate come on ជិះកាប៉ាល់ហោះម៉ោមើលតិចទៅចឹង…i will post more picture for u


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: