jump to navigation

បញ្ចូលទូរសព្ទសម័យ ២០១០ ក្នុងតម្លៃសមរម្យ ខែតុលា 15, 2010

Posted by អែម ចាន់​បុទុំ in ប្លែកៗ.
Tags: ,
trackback

ការ​ប្រើប្រាស់​ទូរ​សព្ទ​របស់​​មនុស្ស​សម័យ​នេះ​មាន​ការ រីក​ចម្រើន​យ៉ាង​ខ្លាំង​អ្នក​ខ្លះ​ម្នាក់​ឯង​ប្រើ រហូត​ដល់ទៅ​ពីរ ឫ​បី គ្រឿង ។ ទូរ​​សព្ទ​ឥឡូវ​មាន​តម្លៃ​ថោក​ទិញ​មួយ​ប្រើ​ស៊ីម​បាន​រហូត​ដល់​ទៅពីរ (ថ្មីៗ​នេះ​មាន​​ប្រភេទ​ស៊ីម​បី​ទៀត​)ហើយ​អាច​ស្ដាប់​បាន​កំប្លេ អឹម​ភី​ស្រ៊ី មើល​វីដេអូ អី​ជា​​ដើម ហើយ គេ​និយម​ប្រើ​ណាស់​នៅ​ទី​ជន​បទ ទូរ​សព្ទ​ប្រភេទ​នេះ​យើង​ស្គាល់​វា​ថា​ជា​របស់​ចិន (China)។ នៅ​ស្រុក​ស្រែ​មិន​មាន​ភ្លើង​​អគ្គិសនី​ដូច​អំ​ពេញ​ទេ គឺ​គេ​ប្រើ​តែ​អាគុយ និង ប្រេងកាត ប៉ុណ្ណោះ​សម្រាប់​បំភ្លឺ​គេហដ្ឋាន ។ អ្វី​​ដែល​​ញ៉ុម​​ភ្ញាក់​​ផ្អើល​​នោះ​​គឺ​​នៅ​​ពេល​​ដែល​ញ៉ុម​​ទៅ​​លេង​​ផ្ទះ​នៅ​ខេត្ត​ពេល​ញ៉ុម​ដល់​ផ្ទះ​ មិន​ទាន់​ទាំង​ដោះ​ស្បែក​ជើង​ផង​ក៏​ឃើញ​ថា​មាន​ទូរ​សព្ទ​ជា​ច្រើន​គ្រឿង​យក​មក​ដាក់​បញ្ចូល​នៅ​ផ្ទះ​ញ៉ុម មាន​ទាំង ប្រភេទ ណូគា អ៊ិន​ចុចពិល អ៊ិល​ជី ជា​ពិសេស​​គឺ​​ទូរ​​សព្ទ​​ចិន ខណៈ​​នោះ​ញ៉ុម​​​ក៏​ទាញ​យក​​កា​​មេ​រ៉ា​ឆ្វាច់​​មក​ថត​ទុកជា​​​ឯកសារ ។ នៅ​រដូវ​បិណ្ឌ​ភ្ជុំ​មាន​អ្នក​ភ្នំ​ពេញ​ទៅ​លេង ស្រុក​ច្រើន​ហើយ​នៅ​ផ្ទះ​របស់​ពួក​គាត់​គឺ​មិន​មាន​ឧបករណ៍​សម្រាប់​សាក​ថ្ម​ទូរ​សព្ទ​ទេ ដូច្នេះ​ហើយ មាន​តែ​យក​ម៉ោ​ផ្ទះ​របស់​ញ៉ុម ម៉ា​ងៃៗញ៉ុម​ទទួល​​ទូរ​សព្ទ​មិន​តិច​ជាង ១០​គ្រឿង​ទេ​មក​ពី​​គ្រប់​​ភូមិ តម្លៃ​វិញ​គឺ មួយ ៥០០ រៀល​ប៉ុណ្ណោះ ថោក​សឹង​អីណឹង ។

 

រូបភាព ពេលកំពុង បញ្ចូល ថ្មរ

 

Advertisements

មតិ»

1. វិចូច - ខែតុលា 15, 2010

ងាប់

2. ខេធី៤២ - ខែតុលា 15, 2010

អត់ជឿ

3. យ៉ា - ខែតុលា 16, 2010
4. ឧត្តម - ខែតុលា 16, 2010
5. ecbotom - ខែតុលា 16, 2010

អត់ជឿម៉េចទៀតមានទាំងរូបភាពឱ្យមើលហើយហ្នឹង ធម្មតាទេនៅជនបទឆ្ងាយៗគឺចឹងឯង ចង់ដឹងទៅម្តងឃើញហើយ

6. share4khmer - ខែតុលា 16, 2010

ម្យ៉ាងដែល :D………..តែចុះបើយកទៅបញ្ចូល ថ្មរ ហើយបាត់ទូរស័ព្ទ N ចុចពិលយើង​ តើគេសងយើងអត់???? 😆

ecbotom - ខែតុលា 16, 2010

ធ្លាប់បាត់ដែរតើហ៍ បាត់អីសងហ្នឹង អត់មានបាត់អ៊ិនចុចពិល សងអ៊ិនកាវអីទេ

7. cambomaths - ខែតុលា 16, 2010

នៅ​ផ្ទះ​ខ្ញុំគេ​ផ្ញើរ​បញ្ចូលថ្ម​ពីរ​បី​គ្រឿង​ដែរ..តែ​អត់យក​លុយទេ…សូម​សរសើ​រ​រូប​ខាង​លើ…អាច​បើ​ក​អាជីវកម្ម​បញ្ចូល​ថ្មទូរសព្ទ័បាន…ហេស ហេ….!

8. ជនអនាថាក្នុងwordpress - ខែតុលា 16, 2010

ស្រុកនៅណាអីក៍វេទនាម្ល៉េះ​?
សាកម្តង៥០០៛ស្មើរគេសាកអាគុយហើយនិង

9. ecbotom - ខែតុលា 16, 2010

អត់យកលុយម៉េចកើត គេមកបញ្ចូលសុទ្ធតែអង្វញ៉ុមទៀតន៎ ហិហិហិ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: