jump to navigation

ថ្ងៃបញ្ចប់ភ្ជុំបិណ្ឌស្រុកខ្ញុំ ខែតុលា 14, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
trackback

ទឹក​ដី​ខេត្ត​តាកែវ ស្ថិត​នៅ​ក្នុង​ស្រុក​ទ្រាំង​ ឃុំ​សន្លុង​ គឺ​ជា​ស្រុ​ក​កំនើត​របស់​ខ្ញុំ ។ ដោយ​ធ្វើ​ដំ ណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២ ប្រមាណ​ប្រហែល​ជា ១០០ គីឡូម៉ែត្រ ពីភ្នំពេញ ស្ថិត​នៅ​ប៉ែក​ខាង​លិច​នៃ​ផ្លូវ​ជាតិ​ប្រមាណ​ជា​ ៦គីឡូម៉ែត្រ និងមាន​វត្តមួយ​ដែលមាន​ឈ្មោះ​ថា វត្ត សន្លុង ។  វត្តនេះ​មាន​វ័យ​ចំណាស់​គួរ​សម​ដែរ​គឺកសាង​ឡើង​តាំងពី​ឆ្នាំ​ ១៩១០ មកម្លេះ​ដែលមានព្រះ​វិហារ​មួយដ៏​ខ្ពស់​ស្កឹម​ស្កៃ ។ ចំនុះ​ជើងវត្ត​នេះ​មានចំនួន ១៣ភូមិ ជាទូទៅ ក្នុងពិធី​បុណ្យ​ភ្ជុំបិណ្ឌ (ចាប់​ពី​ថ្ងៃ ១រោច ដល់​ថ្ងៃ​ទី ១៥រោច​ខែ​​ភទ្របទ) គឺ គេ​ចែកគ្នាកាន់បិណ្ឌ​តាមភូមិនីមួយៗ តាំង​ពីបិណ្ឌទី ១ ដល់​បិណ្ឌ​ទី ១៤ ដែលនៅយប់បិណ្ឌទី ១៤ គឺប្រ​ជាជន​គ្រប់ភូមិបានមកមូលជួបជុំ​គ្នា​នៅទី​វត្ត​អារាម​ដើម្បីធ្វើការស្តាប់ធម៌ទេសនា របស់​ព្រះសង្ឃ ដល់ព្រឹក ឡើងគឺជាថ្ងៃបញ្ចប់នៃបុណ្យភ្ជុំ នៅទីវត្តអារាមមានមនុស្សកុះករ មូលមី ប្រុស ស្រី យកចង្ហាន់ ទៅ​ប្រគេន​លោក​ មានដូចជា ម្ហូមអាហារ នំប្រពៃណី អន្សមជ្រូក អន្សមចេក នំគម ជាដើម ។ ហើយ​រៀង​រាល់​ឆ្នាំ​នៅ ថ្ងៃបញ្ចប់នៃបុណ្យ​ភ្ជុំនេះ គឺគេតែងតែដាក់បាត​ដល់ព្រះសង្ឃ​ដែលគង់ចាំវស្សា​អស់រយះពេល​ ៣ខែ​ ដើម្បី សុំសេចក្តីសុខសប្បាយ និងរកស៊ីមានបាន ។ ការបញ្ចប់នៃពិធីបុណ្យភ្ជុំ មកដល់ការ រៀបចំនាំ បុណ្យកឋិន​ក៏ចាប់​ផ្តើម ដែលនៅវត្តនេះបុណ្យកឋិនគឺនៅថ្ងៃទី ៦ខែ វិច្ឆិកា នេះហើយ ។

ព្រះវិហារ​ដ៏ស្កឹម​ស្កៃ​ ​វត្តសន្លុង

ចង្ហាន់ប្រគេនលោក

នំអន្សមចេក អន្សមជ្រូក និង នំគម

ពិធីរាប់បាត

Advertisements

មតិ»

1. Samady KS - ខែតុលា 14, 2010

លើក​មុន​ទៅ​សៀប​រាប​អត់​អី​ផ្ញើរ​ខ្ញុំ​រ៉េ លើក​នេះ​បើ​ហ៊ាន​អត់​មាន​នំអន្សម​ផ្ញើរ​ចាំ​មើល​តាម ជេ ដល់​ផ្ទះ​ប្រាប់​ឱ្យ​ហើយ វ៉ី!

2. ecbotom - ខែតុលា 14, 2010

ម៉ោផ្ទះញ៉ុម ចាំញ៉ុមឱ្យរបស់ផ្ញើណា នំអន្សមអី ប្អូមអស់ហើយនឹង ដល់ង៉ៃនេះហើយ

3. ទឹម បឿន - ខែតុលា 14, 2010

ខ្ញុំ​មក​រាប់​បាត​នៅ​ព្រៃវែង​ឯណេះ!

4. ecbotom - ខែតុលា 14, 2010

អូ ហើយនៅហ្នុងមនុស្សច្រើនអត់ នៅវត្តសន្លុងវិញ មនុស្សជាន់ក.គ្នាដាក់បាតរកកន្លែងឈរ សឹងមិនឃើញ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: