jump to navigation

ជិះរ៉ឺម៉កមកភ្នំពេញ ខែតុលា 14, 2010

Posted by អែម ចាន់​បុទុំ in ដំណឹងផ្សេងៗ.
trackback

ក្រោយពីមេឃបានភ្លៀង អស់រយះពេល បួនថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃអាទិត្យ ទី ១០ ខែ តុលា រហូតដល់ ថ្ងៃពុធ ទី ១៣ ធ្វើឱ្យកំណាត់ផ្លូវជាតិលេខពីរ គិតចាប់ពីព្រំប្រទល់ខេត្ត កណ្តាល រហូតដល់ផ្លូវចូលក្លោងទ្វាររម្យណីយដ្ឋាន ទន្លេបាទី ត្រូវបានលិចក្នុងកម្រិតកំពស់ទឹក កន្លះម៉ែត្រ (50cm) កាលពី យប់ថ្ងៃអង្គារ ទី ១២ ហើយមកដល់ព្រឹកថ្ងៃទី ១៤នេះ កម្រិតទឹកនៅសល់តែ បីតឹក (30cm)ប៉ុណ្ណោះ ។ មូលហេតុដែលបង្កឱ្យមានការលិចនេះគឺបណ្តាលមកពីទឹកភ្លៀង ខ្លាំងនឹង បាក់ទំនប់នៅទន្លេបាទី (តាមអ្នកភូមិនិយាយ) គាត់បន្តទៀតថា នេះជាលើកទីមួយហើយ តាំងពីគាត់កើតមកមិនដែលលិចទេម្តុំនេះ ។ ចាប់តាំងពីទឹកលិចកំណាត់ផ្លូវនេះមក យើងសង្កេត ឃើញថាអ្នកស្រុកក្នុងតំបន់នោះបានច្នៃរ៉ឺម៉ក សម្រាប់សណ្តោងម៉ូតូ ដែលព្រឹកមិញនេះញ៉ុមបាន ជិះដែរ ដែលក្នុងម៉ូតូមួយ តម្លៃ ៥០០០ រៀល ។

កម្រិតទឹកលិចលើទ្រូងផ្លូវ ប្រហែលជា ១៥០០ម៉ែត

វត្តឃ្លាំងមឿង ដែលជន់លិច

នៅក្នុងវត្តនេះមានប្រជាជន មករស់នៅដោយបណ្តោះអាសន្ន ពីគ្រោះទឹកជំនន់ ហើយព្រឹកមិញនេះញ៉ុមឃើញមានចែកអំណោយទៀត តែអត់បានទៅយកនឹងគេ ។

ញ៉ុមជិះរ៉ឺម៉កនេះ

Advertisements

មតិ»

1. Samady KS - ខែតុលា 14, 2010

យក​មូតូ​ទៅ​​កែ​ឆ្នៃ​ដាក់​ស្លាប​ហោះ រ៉ូវ…​ (​មូតូ​មាន​ស្លាប់​ហោះ​ពេញ​ក្រុង​ភ្នំពេញ)

ecbotom - ខែតុលា 14, 2010

គិតចង់កែដែរ តែអត់ដឹងថាកែនៅណា បើដឹងប្រាប់ញ៉ុមផង

2. ទឹម បឿន - ខែតុលា 14, 2010

លិច​សម្បើម​ណាស់​អ៊‍ីចឹង ។ ចុះ​ស្រុក​យើង?

ecbotom - ខែតុលា 14, 2010

នៅស្រុកយើងឯណេះវិញ មិនអីទេ គឺចរាចរ ធម្មតា លិចតែម្តុំហ្នឹងឯង ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: