jump to navigation

សួស្តីអ្នកទាំងអស់គ្នា ខែកញ្ញា 26, 2010

Posted by អែម ចាន់​បុទុំ in រឿងរ៉ាវពីខ្ញុំ.
trackback

ខ្ញុំបាទឈ្មោះ អែម ចាន់បុទុំ គ្មានឈ្មោះហៅក្រៅអីនឹងគេទេ កើតនៅស្រុកស្រែ ស្ថិតនៅក្នុងទឹកដីខេត្តតាកែវ ។ ប្រលងជាប់បាក់ឌុបនៅឆ្នាំ ២០០៣ ហើយបន្តការសិក្សានៅភ្នំពេញ អស់រយះពេលប្រាំឆ្នាំ ផ្នែកខាងវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ចំណង់ចំនូលចិត្ត ចូលចិត្តអ្វីដែលថ្មី ឲ្យតែថ្មីខ្ញុំចូលចិត្តទាំងអស់ ។ ស្តាប់ចម្រៀង លេងកីឡា មិនសូវជាចូលចិត្តហ្មានទេ តែចូលចិត្តច្រៀង ទោះបីសម្លេងមិនពិរោះ ។ ពេលទំនេរ ចូលចិត្ត អង្គុយមុខកុំព្យូរទ័រ ធ្វើអ្វីដែលមានប្រយោជន៍ តែប្រយោជន៍នឹងគ្មានបានការអីទេ ។ ស្អប់បំផុត គឺដេកភ្ញាក់ពីព្រលឹម ។

Name: Erm Chanbotom

DOB: 15 July 1985

POB: Takeo Province

Education: Bachelor of Engineer ( Rural Engineer) at Institute of Technology of Cambodia’09

Work:  Site Supervisor at Grand Phnom Penh International City ( Jul/2009-Present)

In the future…..I don’t know what I will be…..

 

Advertisements

មតិ»

1. ទឹម បឿន - ខែតុលា 1, 2010

ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន ឬ​ជា​ប្លក​ផ្ទាល់ខ្លួន?

ecbotom - ខែតុលា 6, 2010

អរគុណអ្នកទាំងអស់គ្នាបានមកដល់ប្លកញ៉ុម ។ ប្លកនេះទើបត្រូវបានបង្កើតណាប្អូន ចិត្រ ហើយសង្ឃឹមថា ក្នុងប្លកនេះនឹងអាចចែករំលែកចំនេះដឹងដែលញ៉ុមមានដល់អ្នកទាំងអស់គ្នា ។ សាម៉ាឌី អើយ ទុំទាវ ២០១០ ហ្នុង មិនបាច់ម៉ោឡង់សេ អីទៀតទេ គ្មានណាគេចង់មើលទៀតទេ ទុំ ខ្ញុំអត់ទាន់មានទាវរ៉េ

ហនុមាន - ខែតុលា 6, 2010

អត់មែន អត់កុហក ? ងៃមុនឃើញកាន់ម៉ាចាន ក្បែផ្សារដើមគនោះ ? អូ ច្រឡំ ទាវ (ស្រី) ស្មានតែនិយាយពី គុយទាវ 😀

ecbotom - ខែតុលា 6, 2010

ហើយចុះកុហកធើស្អី និយាយចឹងឈ្មោះពិតអីគេដែរទៅ កុំប្រាប់ថា ហនុមាន ព្រះអ្ហើយទាហ៊ានរបស់ព្រះរៀមទេ ហាហាហា

ហនុមាន - ខែតុលា 6, 2010

បាទ មិនមែនហនុមានរ៉េ គឺ លោកតា ហនុមាន ! បាទជើងចាស់ សល់ពីបុរាណហ្នឹងណា ! 😀

ecbotom - ខែតុលា 6, 2010

ចុមនិយាយលេង ក៏មែនហ្នឹង ដូចមិនសូវជឿសោះ ជំនាន់រាមកេរ្តិ៍ ស្តេចហនុមានដូចស្លាប់បាត់ហើយហ្នឹង ហាហា

ហនុមាន - ខែតុលា 7, 2010

ចុះខ្ញុំឯណាទៅចេះកុហមនោះ ? មិនស្លាប់រ៉េ បើប្អូនជឿថាស្លាប់នោះ មិនដែលស្គាល់ ហនុមានរ៉េ ! 😀 អូភ្លេចប្រាប់ ខ្ញុំចូលចិត្តក្បាលទំព័រថ្មី ជាង អាមុន ឆ្ងាយ !

2. ecbotom - ខែតុលា 5, 2010

កុំចេះ​! ធ្វើ​ជា​បុគ្គលិក​គំរូ​ត្រូវ​ចេះ​ជួយ​ការងារ​ក្រុម​ហ៊ុន​អី​ចឹង​ហើយ​

ហនុមាន - ខែតុលា 5, 2010

អីក៏កាចម្លេះ? ឈ្មោះ ស្រីឈ្នះបានត្រូវ ! 😀 និយាយលេងរ៉េ សូមស្វាគមន៍ មកភូមិវើតប្រេស ខ្ញុំបាទ ហនុមាន

ecbotom - ខែតុលា 5, 2010

សួស្តីបានស្គាល់ ជួយនែនាំផងញ៉ុមអ្នកចំនូលថ្មី ផ្តាស់ពីភូមិហ្វេសប៊ុគ ឡូវនៅនេះអត់ស្គាល់គេរ៉េ

ហនុមាន - ខែតុលា 5, 2010

បាទ ចុះទៅមានអី សុទ្ធតែខ្មែរគ្នាឯងរ៉េ សុំអភ័យទោសចំពោះ ការភ័ន្តច្រឡំ ឃើញឈ្មោះ ចាន់បុទុំ ស្មានតែជាស្រី បើនៅស្រុកខ្ញុំស្រីបាត់ហើយ 😀 បាទ មានចម្ងល់អី ពួកយើងជួយបានតើ ។ សូមស្វាគមន៍ ម្តងទៀត សង្ឃឹមថា ចូលចិត្តផ្ទះថ្មីជាងផ្ទះចាស់ !

3. Samady KS - ខែតុលា 6, 2010

ឈ្មោះ​បុទុំ សង្ស័យ​តែ នាយ​ទុំ​ឆ្នាំ​២០១០ ដែល​មក​ចាប់​ជាតិ​ទេ​ដឹង​?

4. pisitnseiha - ខែតុលា 6, 2010

សួស្ដី! ញ៉ុម ពិសិដ្ឋ!

ecbotom - ខែតុលា 14, 2010

សួស្តីបង ញ៉ុមបានចូលមើលប្លកបងហើយណា រីករាយដែលបានស្គាល់

5. share4khmer - ខែតុលា 6, 2010

ចំនង់ចំនូលចិត្ត ពូបុទុម ដូចចំនង់ចំនូលចិត្តខ្ញុំដល់ហើយ 😀

ecbotom - ខែតុលា 14, 2010

ចុម សួស្តី លោកក្មួយ….

6. សុវិចិត្រ - ខែតុលា 6, 2010

អីយ៉ាស់​លោក​បង​ទុំ​តើ​នៀក? សុខ​សប្បាយ​ជា​ទេ​បង? អាឡូវ​មានប្លុក​អី​ទៀត​ណ៎ 😀

7. Samady KS - ខែតុលា 14, 2010

បុទុំ​គឺ​ជា ក្ងាន​ ថ្មី​ក្នុង​ភូមិ WordPress

8. ecbotom - ខែតុលា 14, 2010

ឱ្យតែថ្មី ចង់ មាន់ ទា ក្ងាន អីក៏បានដែរ តែយូរទៅគង់តែចាស់ទេ ហាហាហាហា សូមបញ្ជាក់ថា សាម៉ាឌី ជាឥស្សីត្រាស់ដឹងនៅ wordpress

9. Samady KS - ខែតុលា 14, 2010

កុំ​ឌឺ​ឆ្ឆើន​ពេក បុទុំ​ឯង​ជា​ចំណូល​ថ្មី ប៉ាយ៉ាត់​គេ​ដេញ​វៃ​រត់​ផ្អើល​ភូមិ!

10. ecbotom - ខែតុលា 14, 2010

ហាហាហា មានណាហ៊ានដេញវៃញ៉ុមរ៉េ

11. sophatcam - ខែតុលា 14, 2010

សួរស្ដីបងប្រុស!!
មើទៅចរិកបស់បងក៏មិនខុសពីខ្ញុំប៉ុន្មានដែរ គឺចូលចិត្តអ្វីដែលថ្មី ច្រៀងមិនពិរោះតែចូលចិត្តច្រៀង ហើយពេលទំនេរតែងតែនៅមុខកុំព្យូទ័រ 🙂

ecbotom - ខែតុលា 14, 2010

សួស្តីប្អូនប្រុស អរគុណដែលរសាត់អណ្តែតម៉ោដល់ផ្ទះដ៏កម្សត់នេះ សង្ឃឹមថានឹងម៉ោលេងទៀតង៉ៃក្រោយ

12. សុភា - ខែតុលា 25, 2010

Bachelor of Engineer what you mean? Bachelor is bachelor, Engineer is engineer and both are used to indicate the education level. If I translate it to France it should be license d’ingénieur ??? and in khmer is បរិញ្ញាប័ត្រខាងវិស្វករ????

13. អែម ចាន់​បុទុំ - ខែតុលា 25, 2010

ហើយអត់ដែលឃើញពាក្យហ្នុងទេអ្ហីយហ្នឹង ឬក៏សួរឌឺ?

14. Samady KS - ខែតុលា 25, 2010

បាស់ឆ្ឆូឡឺ អហ្វ រ៉ាយ អេត ជើស៍

15. សុភា - ខែតុលា 25, 2010

មេចក៏លុបខមមិនខ្ញុំមួយចឹង?

អែម ចាន់​បុទុំ - ខែតុលា 25, 2010

ខ្ញុំទើបតែប្រើមិនដឹងថាគេលុបយ៉ាងម៉េចទេ ?

សុភា - ខែតុលា 25, 2010

ចុះខមមិនខ្ញុំប្រឹងសរសេរម៉ាគគោកនោះ ទៅណាបាត់ទៅ។ ហើយបាត់ទាំងខមមិនរបស់បុទុំឯងមួយទៀតនោះ។ មិនដឹងទេ សួរក្តាមអោយជួយរកមើលក្នុង spam មើល

អែម ចាន់​បុទុំ - ខែតុលា 26, 2010

ហ្នឹងហើយចាំខ្ញុំសួរ ព្រោះអីរឿងអ៊‍ីនធើណែត អីនេះខ្ញុំខ្សោយណាស់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: